ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង ក្លាយជា​អ្នក​ហាត់​ការ​ពេល​មាន​វ័យ​ទើបតែ 10 ឆ្នាំ និង​ចំណាយ​ប្រហែល 10 ឆ្នាំ​ក្នុង​ការហាត់​ច្រៀង រាំ នៅ​មុនពេល​បង្ហាញខ្លួន​ក្នុង​ក្រុម​ចម្រៀង។ «ដើម្បី​ក្លាយជា idol Kpop ដែល​ជោគជ័យ អ្នក​ត្រូវតែ​ជា​មនុស្ស​ក្លាហាន មាន​ចំណូលចិត្ត​ខ្ពស់ មាន​វិន័យ និង​សំណាង» Patti Sunio ឱ្យដឹង​នៅលើ SCMP ដែល​និយាយ​អំពី​ដំណើរ​ក្លាយជា idol ម្នាក់។ ជាដំបូង កុមារ​ដែលមាន​ទេពកោសល្យ​ត្រូវតែ​ចុះកិច្ចសន្យា​ធ្វើជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន​មួយ។ យោងតាម Koreaboo ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ ដោយ​ពួកគេ​ចូលរួម​ការសម្ដែងសាកល្បង​​ជា​មធ្យម 30 លើក មុនពេល​ចុះកិច្ចសន្យា​ហាត់​ការ។ តាម​និន្នាការ​សកល​របស់​វិស័យ​ឧស្សាហកម្ម Kpop បណ្ដា​ក្រុម​អ្នកវិនិយោគ​បាន​ពង្រីក​ដំណើរការ​​ជ្រើសរើស​អ្នក​ហាក់​ការ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​សកលលោក ផ្ដល់ឱកាស​ដល់​ក្មេង​នៅ​ប្រទេស​ដទៃ​ក្រៅ​ពី​កូរ៉េខាងត្បូង។ Lisa របស់​ក្រុម Blackpink គឺជា​ឧទាហរណ៍​មួយ​សម្រាប់​ប្រការ​ខាងលើ។ នាង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឆ្លង​ផុត​ការជ្រើសរើស​របស់​ក្រុមហ៊ុន​កម្សាន្ត YG នៅ​ប្រទេស​ថៃ ហើយ​ជា​អ្នក​ហាត់​ការ​ជនជាតិ​បរទេស​ដំបូង​ដែល​បង្ហាញ​វត្ត​មាននៅ YG។ ក្រៅពី​សម្ពាធ​នៃ​ការហ្វឹកហាត់ ក្មេង​បរទេស​ក៏​ត្រូវតែ​ឆ្លងកាត់​រនាំង​ភាសា វប្បធម៌ ដើម្បី​សម្រប​ខ្លួន​។ បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​នឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​របស់​អ្នក​ហាត់​ការ។ ខ្ទង់​ប្រាក់​ចំណាយ​ជា​មធ្យម​សម្រាប់​អ្នក​ហាត់​ការ​ម្នា​ក់នៅ Kpop … Read more

PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​នៃ​ភាពស្មោះត្រង់​ជាង 40 លាន​ដុល្លារ​ដល់ Mbappe

(បារាំង) – កិច្ចសន្យា​បច្ចុប្បន្ន​រវាង​ក្លឹប​បាល់ទាត់ PSG និង Kylian Mbappe មាន​លក្ខខណ្ឌ​មួយ​ចែងថា PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​ពាក់កណ្ដាល​ក្នុងចំណោម 88 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ភាពស្មោះត្រង់​របស់ Mbappe បន្ទាប់ពី​ថ្ងៃទី 31 កក្កដា 2023។ លក្ខខណ្ឌ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ 2022។ កិច្ចព្រមព្រៀង​រវាង​ក្លឹង PSG និង Kylian Mbappe មាន​សុពលភាព​រហូតដល់​ខែមិថុនា​ឆ្នាំ 2024 ហើយ​ប្រាក់ចំណូល​សរុប​របស់ Mbappe ឡើងដល់ 220 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន​ជិត 90 លាន​ដុល្លារ​ជា​ប្រាក់រង្វាន់​សម្រាប់​ភាពស្មោះត្រង់ និង​ប្រាក់រង្វាន់​ដទៃទៀត។ ប៉ុន្តែ ដើមខែ​មិថុនា Mbappe បាន​ផ្ញើលិខិត​បញ្ជាក់ថា មិន​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​ឱ្យដល់​ខែមិថុនា​ឆ្នាំ 2024 ដូច​គម្រោង​ដំបូង។ ប្រការនេះ​ធ្វើឱ្យ​ប្រធាន​ក្លឹប លោក Al Khelaifi ខឹង និង​សម្រេចចិត្ត​លក់ Mbappe ក្នុង​រដូវក្ដៅ​នេះ មិន​ដូច្នោះ​ទេ​នឹងត្រូវ​បាត់បង់​កីឡាករ​រូបនេះ​ទទេ​នៅ​ឆ្នាំក្រោយ។ PSG ក៏បាន​ចាប់ផ្ដើម​ដាក់​ស​ម្ពា​ធ​លើ Mbappe ដើម្បីឱ្យ​កីឡាករ​បារាំង​រូបនេះ​ប្រកាស​ចាកចេញ​ដោយ​ខ្លួនឯង … Read more

កីឡាការិនី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​បំបែក​កំណត់ត្រា​របស់ Ronaldo

គ្រាប់​បាល់​ដែល​រកបាន​នៅពេល​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​គូប្រកួត 2-0 ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី 27 កក្កដា ក្នុង​ក្របខណ្ឌ World Cup បាន​ជួយ​ឱ្យ​កីឡាការិនី Kika Nazareth បំបែក​កំណត់ត្រា​មួយ​របស់ Cristiano Ronaldo។ Kika Nazareth ដែលមាន​អាយុ 20 ឆ្នាំ និង 8 ខែ ត្រូវបាន​គ្រូបង្វឹក Francisco Neto ដាក់ឱ្យ​ទាត់​ជា​កីឡាការិនី​ជម្រើស​ដំបូង នៅក្នុង​ការប្រកួត​ជាមួយនឹង​វៀតណាម កាលពី​ថ្ងៃទី 27 កក្កដា។ Kika Nazareth បាន​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​វៀតណាម 2-0 ចាប់ពី​នាទី​ទី 21។ ដោយ​រកបាន​គ្រាប់​បាល់​នេះ Kika Nazareth បាន​ក្លាយជា​អ្នកលេង​បាល់​ក្មេង​បំផុត​ដែល​ស៊ុត​ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ World Cup។ មុន​នោះ កំណត់ត្រា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ Cristiano Ronaldo ពេល​ទាត់​នៅ World Cup ផ្នែក​បុរស ឆ្នាំ 2006។ កាលនោះ កំពូល​តារាបាល់ទាត់​កើត​ឆ្នាំ … Read more

ក្លឹប Inter Miami មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ចូល​មើលការ​ហ្វឹក​ហាត់​របស់​ Messi

(សហរដ្ឋ​អាម៉េរិក) – ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Lionel Messi នៅ​ក្លឹប Inter Miami បើកទ្វារ​សម្រាប់តែ​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ខណៈ​សាធារណជន​ទូទៅ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​មើល​ឡើយ។ កាលពី​ថ្ងៃទី 18 កក្កដា មួយថ្ងៃ​កន្លះ​បន្ទាប់ពី​ព្រឹត្តិការណ៍​បង្ហាញខ្លួន​នៅ​កីឡដ្ឋាន DRV PNK កំពូល​តារាបាល់ទាត់ Messi និង Sergio Busquets ក៏បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ជាមួយនឹង​សមាជិក​ក្រុម​ថ្មី។ ក្នុងពេល​ហាត់ ក្លឹប​នេះ​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ចូល​ថតរូប និង​ថត​វីដេអូ និងមិន​បើក​ទ្វារ​សម្រាប់​សាធារណជន​ទូទៅ​ឡើយ។ ប្រការ​នេះ​គឺ​ផ្ទុយ​ពី​ការទទួល​ស្វាគមន៍​អ្នកគាំទ្រ​នៅក្នុង​ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Cristiano Ronaldo នៅឯ​ក្លឹប Al Nassr។ ការហ្វឹកហាត់​បានចាប់ផ្ដើម​ពី​ម៉ោង 9 ព្រឹក ដែលមាន​សីតុណ្ហភាព​ប្រហែល 30 អង្សា​សេ។ គ្រូបង្វឹក Tata Martino និង​មិត្ត​រួម​ក្រុម​បានទទួល​ស្វាគមន៍​សមាជិក​ថ្មី ដោយ​ការ​ឱប និង​គោះ​ដៃ​គ្នា។ គ្រូបង្វឹក Tata Martino ក៏​ធ្លាប់បាន​ដឹកនាំ Messi និង Busquets នៅឯ​ក្លឹប Barca។ អតីត​តារាបាល់ទាត់ David … Read more

Ronaldo ថា «Saudi Pro League នៅ​អារ៉ាប់ ល្អ​ជាង MLS នៅ​អាម៉េរិក»

(ព័រទុយហ្កាល់) – Cristiano Ronaldo អះអាងថា មិន​ចូលចិត្ត​ប្រកួត​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក MLS ជាទី​ដែល Lionel Messi ទើបតែ​បាន​ក្លាយជា​សមាជិក។ «Saudi Pro League ល្អ​ជាង MLS» ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ លោក Ronaldo ឆ្លើយ​ដូច្នេះ​នៅពេល​ត្រូវបាន​សួរ​អំពី​លទ្ធភាព​ទៅ​ទាត់​នៅ​សហរដ្ឋ​អាម៉េរិក​ដូច Messi ដែល​ធ្លាប់​ជា​គូប្រជែង​មួយ​រយៈពេល​របស់គាត់​នៅ​ទ្វីបអឺរ៉ុប។ Ronaldo ក៏​និយាយថា មាន​មោទកភាព​នៅពេល​បាន​ក្លាយជា​អ្នកបើក​ផ្លូវ​សម្រាប់​ការ​មក​ទាត់​នៅ Saudi Pro League។ «ពេលនេះ កីឡាករ​នាំគ្នា​សម្រុក​មកកាន់​ទីនេះ» អតីត​កីឡាករ​របស់ Real និង Man Utd បន្ថែម​ដូច្នេះ។ Ronaldo បាន​ចូលមក​កាន់​ក្លឹប Al Nassr កាលពី​ខែមករា​ឆ្នាំ 2023 បន្ទាប់ពី​ដើរចេញ​ពី Man Utd ព្រោះ​តែមាន​បញ្ហា​ជាមួយ​គ្រូបង្វឹក។ កីឡាករ​ដែល​ដើរ​តាម​គន្លង​របស់ CR7 រួមមាន Karim Benzema, Marcelo Brozovic, … Read more

Messi នាំ​ភរិយា និង​​កូនៗ​​ ដើរ​ផ្សារ​នៅ​សហរដ្ឋ​អាម៉េរិក

(សហរដ្ឋ​អាម៉េរិក) – Lionel Messi ចាប់ផ្ដើម​ផ្ស៊ាំ​នឹង​ជីវភាព​​ថ្មី​នៅ Miami នៅពេល​ជូន​ភរិយា Antonella Roccuzzo និងកូនៗដើរ​ផ្សារ។ Messi បាន​ទៅដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 11 កក្កដា 2023 ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការពិនិត្យ​សុខភាព និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយនឹង​ក្លឹប​បាល់ទាត់ Inter Miami។ M10 ហាក់​ស៊ាំ​នឹង​ជីវភាព​ថ្មី​បាន​លឿន​ជាង បើ​ធៀប​នឹង​ពេល​ទាត់​ឱ្យ​ក្លឹប PSG និង​ការ​រស់នៅក្នុង​ទឹកដី​បារាំង។ កាលពី​ថ្ងៃទី 14 កន្លងទៅ Messi បានបង្ហាញ​ខ្លួន​ពេល​កំពុង​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប Publix។ កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ដើរ​ផ្សារ​ជាមួយនឹង​ភរិយា Antonella និង​កូនប្រុស​ទាំងបី​នាក់​រួម​មាន Thiago, Mateo និង Ciro។ គ្រួសារ​របស់ Messi បានបង្ហាញ​ភាពសប្បាយ​រីករាយ​នៅពេល​ដើរ​ឆ្លងកាត់​ហាង​មួយចំនួន​ក្នុង​ផ្សារ​ទំនើប Publix។ ពួកគេ​ក៏បាន​ថតរូប​ជាមួយនឹង​អ្នកគាំទ្រ​មួយចំនួន​ដែល​បាន​ស្គាល់​ផងដែរ។ ក្រោយពី​ចប់​កិច្ចសន្យា​ជាមួយ PSG លោក Messi ក៏​សម្រេច​ចិត្ត​មក​ទាត់​ឱ្យ Inter Miami ដោយមាន​កិច្ចព្រមព្រៀង​រយៈពេល​ពី​រ​ឆ្នាំ អម​នឹង​ជម្រើស​ពន្យារ​កិច្ចសន្យា​ថែម​ពីរ​ឆ្នាំ ដែល​នេះ​មានន័យថា M10 មាន​សិទ្ធិ​ចាក​ចេញពី​ក្លឹប​នេះ​នៅ​រដូវក្ដៅ​ឆ្នាំ … Read more

ជប៉ុន​ចាប់​ផ្ដើម​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស

ប្រទេស​ជប៉ុន​បាន​អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំជា​ដើម​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ក្នុងការ​ទាក់ទាញ​កម្លាំង​ពលកម្ម​ពី​បរទេស រាជរដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​គោលការណ៍​ថ្មី អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំ និង​អនុញ្ញាតឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ ស្នាក់នៅ​ប្រទេស​នេះ​ពីរ​ឆ្នាំ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ ជាពិសេស ចំពោះ​កម្មវិធី​ជ្រើសរើស​អ្នក​ហាត់​ការ​ផ្នែក​បច្ចេកទេស ជប៉ុន​ក៏បាន​ជំរុញ​ និង​លើក​កម្ពស់​កម្មវិធី​ជំនាញ​ពិសេស​លេខ​មួយ ​ផ្ដោត​សំខាន់​ទៅលើ​ក្រុម​គោលដៅ​ដែលជា​អ្នក​ហាត់​ការ​បាន​ចប់​កិច្ចសន្យា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ រោង​ចក្រ​នៅ​ប្រទេស​នេះ។ អ្នក​ហាត់​ការដែល​បាន​ចប់​កិច្ចសន្យា​នឹង​ទ​ទូល​បាន​ភាពងាយស្រួល​នៅក្នុង​ការដាក់​ពាក្យ​ស្នើ​សូម​ទិដ្ឋាការ​ជំនាញ​ពិសេស​លេខ​មួយ ដើម្បី​ធ្វើការ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​នៅ​ប្រទេស​ជប៉ុន ក្នុងនាម​ជា​បុគ្គលិក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ដូច​ពលរដ្ឋ​ជប៉ុន។ ក្រៅពីនេះ ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​ការបន្ធូរបន្ថយ​ការកំណត់​នានា​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​ចំពោះ​កម្លាំង​ពលកម្ម​មកពី​បរទេស​ផងដែរ៕

សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

សហរដ្ឋ​អាម៉េរិក បានប្រកាសថា ប្រទេស​ប៉ូឡូញ​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot រួម​នឹង​ឧបករណ៍​ដែល​ទាក់ទង ទៅតាម​កិច្ចសន្យា​មួយ​ដែលមាន​តម្លៃ​ប្រហែល 15 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​ប៉ូឡូញ​បង្កើន​សមត្ថភាព​ការពារ​មី​ស៊ី​ល រួមចំណែក​ជំរុញ​ឱ្យ​ប្រទេស​នេះ​សម្រេចបាន​គោលដៅ​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព។ នេះ​បើតាម​ស្ថាប័ន​សហប្រតិបត្តិការ​ណ៍ស​ន្តិ​សុខ​ជាតិ (DSCA) នៃ​ក្រសួងការពារជាតិ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 28 មិថុនា 2023។ ការលក់​អាវុធ​តម្លៃ 15 ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​យល់ព្រម​រួចហើយ​នេះ ​នឹង​រួមមាន ប្រព័ន្ធ​មី​ស៊ី​ល Patriot PAC-3 ចំនួន 48 គ្រឿង, មី​ស៊ី​ល​វាយ​ស្កាត់ Patriot PAC-3 MSE ចំនួន 644 គ្រឿង អម​នឹង​រ៉ា​ដា និង​ឧបករណ៍​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ។ ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​អាវុធ​នេះ​គឺ Raytheon និង Lockheed Martin។ ប្រកាស​ខាងលើ​របស់​ក្រុមមន្ត្រី​អាម៉េរិក មិនបាន​លើកឡើងថា ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ឬ​ការចរចា​បានបញ្ចប់​ហើយ ឬ​នៅ។ ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ នៅ​អឺរ៉ុប​ខាងកើត កំពុងតែ​ប្រញាប់​បង្កើន​សមត្ថភាព​ការពារជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តាំងពី​ខែកុម្ភៈ 2022។ កាលពី​ខែមករា ឆ្នាំ 2023 ប៉ូឡូញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ … Read more

ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ក្រោយ​ករណី​ស្លាប់​មនុស្ស​ប្រាំ​នាក់

OceanGate ដែល​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan អាច​ត្រូវ​ប្រឈមមុខ​នឹង​រឿងក្ដី​ប្ដឹងផ្ដល់​ពី​គ្រួសារ​ជនរងគ្រោះ បើទោះជា​ក្រុម​អ្នកទេសច​ណ៍​នេះ​បាន​ចុះហត្ថលេខា​លើកលែងក៏ដោយ។ កាលពី​ថ្ងៃទី 22 មិថុនា សមត្ថកិច្ច​សហរដ្ឋ​អាម៉េរិក​ និង​ក្រុមហ៊ុន OceanGate បាន​បញ្ជាក់ថា មនុស្ស​ប្រាំ​នាក់​ដែល​ស្ថិតក្នុង​នាវាមុជទឹក Titan បានទទួល​មរណភាព​ទាំងអស់ ក្រោយពី​ក្រុម​សង្គ្រោះបាន​រកឃើញ​បំណែក​នានា​របស់ Titan។ អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ រួមមាន Stockton Rush អាយុ 61 ឆ្នាំ ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ OceanGate, មហាសេដ្ឋី​អង់គ្លេស Hamish Harding អាយុ 58 ឆ្នាំ, Shahzada Dawood អាយុ 48 ឆ្នាំ ជា​អ្នកជំនួញ​ដើមកំណើត​ប៉ា​គី​ស្ថាន និង​កូនប្រុស Suleman អាយុ 19 ឆ្នាំ ដែល​សុទ្ធតែជា​ពលរដ្ឋ​អង់គ្លេស រួម​នឹង​ពលរដ្ឋ​បារាំង​មួយរូប​ទៀត​ គឺ​​អ្នកវិទ្យាសាស្ត្រ​ខាង​សមុទ្រ Paul-Henri Nargeolet អាយុ 77 ឆ្នាំ។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា សាកសព​ជនរងគ្រោះ​ខាងលើ​នឹង​អាច​ត្រូវបាន​ស្រង់​មកលើ​គោក​បានដែរ … Read more

ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ថ្លែងថា លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល Kylian Mbappe ឱ្យនៅ​ជាមួយ​ក្លឹប Paris Saint-Germain ម្ដងទៀត នៅ​រដូវក្ដៅ​ឆ្នាំនេះ។ លោក Emmanuel Macron បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការជជែក​គ្នា​ម្ដងទៀត​ជាមួយនឹង Mbappe ក្នុង​បំណង​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​បារាំង​រូបនេះ​លេង​បាល់​ឱ្យ​ក្លឹប​ក្នុងស្រុក។ ប្រសាសន៍​របស់លោក Emmanuel Macron ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Mbappe កាលពីពេលថ្មីៗនេះ បានប្រកាស​ជា​ផ្លូវការ​ថា មិនមាន​បំណង​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG និង​ត្រូវ​ចាកចេញ​ក្រោយពី​ចប់​កិច្ចសន្យា។ ចំណែក PSG ក៏បាន​ប្រកាស​អំពី​តម្លៃ​ខ្លួន 200 លាន​អឺរ៉ូ​របស់ Mbappe។ លោក Emmanuel Macron ថ្លែងថា «Mbappe គឺជា​កីឡាករ​ឆ្នើម និង​ស្ថិតក្នុង​លំដាប់​កំពូល ដូចដែល​គ្រប់គ្នា​បានដឹង។ ដូច្នេះ គាត់​មាន​ទំនោរ​ទៅរក​ការធ្វើ​ចំណាកស្រុក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​យកឈ្នះ​លើ​ឧបសគ្គ​ថ្មី​ក្នុង​អាជីព»។ លោក​បន្ថែមថា «ក៏ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​មិនមាន​ដំណឹង​ល្អ​ណាមួយ​សម្រាប់​គ្រប់គ្នា តែ​យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព (ក្នុង​ការ​បញ្ចុះ​បញ្ចូល​ Mbappe) ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក»។ … Read more

យានអវកាស Dragon បាន​ចូល​ចត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ

យានអវកាសរបស់ SpaceX ដែល​ដឹកទំនិញ​ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) បាន​ចូល​ចត​នៅ​ម៉ូឌុល Harmony របស់ ISS កាលពី​​ល្ងាច​​ថ្ងៃទី 06 មិថុនា និង​ស្ថិតនៅ​ទីនោះ​ប្រហែល​បី​សប្ដាហ៍ មុនពេល​ហោះ​ត្រលប់​មកកាន់​ផែនដី។ យានអវកាស Dragon របស់​ក្រុមហ៊ុន​អាម៉េរិក SpaceX បាន​ចូល​ចត​នៅ​ស្ថា​នី​អវកាស​អន្តរជាតិ ជាមួយនឹង​ទំនិញ​ជាង 3.5 តោន។ យោងតាម​ណា​សា យាន​នេះ​បាន​ចូល​ចត​ត្រង់​ម៉ូឌុល Harmony របស់ ISS ដោយ​ស្វ័យប្រវត្តិ​នៅវេលា​ម៉ោង 05 និង 54 នាទីព្រឹក ថ្ងៃទី 06 មិថុនា ម៉ោង​នៅ​វ៉ា​ស៊ី​ង​តោន ត្រូវ​នឹង​ម៉ោង​ប្រហែល 17 ល្ងាច​ ថ្ងៃទី 06 មិថុនា​នៅ​កម្ពុជា។ យាន Dragon ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃទី 05 មិថុនា ពី​មជ្ឈមណ្ឌល​អវកាស Kennedy របស់​ណា​សា នៅ Florida សហរដ្ឋ​អាម៉េរិក។ នេះ​គឺជា​ជើងហោះហើរ​ពាណិជ្ជកម្ម​លើក​ទី 28 ដែល​ធ្វើឡើង​ទៅតាម​កិច្ចសន្យា​រវាង … Read more

កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ទទួលបាន​សារ​ល្អ​ស្ដីពី​អនាគត ពី​ក្លឹប​ធំ​នៅ​អឺរ៉ុប

មួយ​ក្នុងចំណោម​ក្លឹប​បាល់ទាត់​ដែលមាន​អំណាច​បំផុត​នៅ​អឺរ៉ុប បានលើកឡើង​នូវ​សារ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ ទាក់ទិន​នឹង​អនាគត​របស់ Lionel Messi។ អនាគត​របស់ M10 បន្ត​ក្លាយជា​ប្រធានបទ​នៃ​ដំណឹង​ចចាមអារ៉ាម​ក្នុង​វិស័យ​បាល់ទាត់​ពិភពលោក​ក្នុង​រយៈពេល​កន្លង។ គ្រូបង្វឹក​របស់​ក្លឹប Barcelona លោក Xavi Hernandez បាន​និយាយ​អំពី​លទ្ធភាព​ដែល​កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន ត្រលប់​ទៅកាន់​ក្លឹប​ចាស់​នៅ​តំបន់​ស្វយ័ត​កាតា​ឡូ​ញ៉ា បើទោះជា​អ្នក​យុទ្ធសាស្ត្រ​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មានការ​ប្រុងប្រយ័ត្ន និង​ដឹង​ច្បាស់​អំពី​ភាពស្មុគស្មាញ​ជុំវិញ​រឿង​អនាគត​របស់ Messi។ ថ្មីៗនេះ លោក Xavi Hernandez បាន​និយាយថា ការវិល​ត្រលប់​របស់ Messi គឺជា​រឿង «ងាយ​កើតឡើង» និង​អាស្រ័យ​លើ​កត្តា​មួយចំនួន ក្នុង​នោះ​មាន​ដូចជា​ បំណង​របស់ El Pulga កិច្ចសន្យា និង​កិច្ចការ​នៅ​ពីក្រោយ​ដែល​​អាច​នាំទៅរក​កិច្ចព្រមព្រៀងថ្មី​។ លោក Xavi Hernandez បាន​សម្ដែង​ការចង់​ឃើញ Messi ត្រលប់​មកកាន់​ខ្សែប្រយុទ្ធ​របស់ Barcelona ខណៈដែល​គណៈ​គ្រប់គ្រង​របស់​ក្លឹប​នេះ​ក៏​គាំទ្រ​គំនិត​នេះ។ លោក Xavi Hernandez ជឿជាក់​លើ​ការសម្រេចចិត្ត​ចុងក្រោយ​របស់ Messi នៅពេល​កិច្ចព្រមព្រៀង​រវាង M10 ជាមួយ PSG អស់​សុពលភាព គ្រា​ដែល​ទំនាក់ទំនង​របស់ Messi និង​អ្នកគាំទ្រ​របស់ … Read more