ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

ម្ចាស់ Facebook បង្ហើប​អំពី​ការ​ទទួលទាន​អាហារ​ដើម្បី​មាន​កម្លាំង​កាយ​រឹងមាំ

នាយក​ប្រតិបត្តិ​របស់​ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook លោក Mark Zuckerberg ឱ្យដឹងថា គាត់​ហូប​អាហារ​ប្រមាណ 4,000 កាឡូរី​ជា​រៀងរាល់ថ្ងៃ ច្រើនជាង 1.6 ដង បើ​ធៀប​នឹង​ការណែនាំ។ ក្នុង​សារ​ដែល​បាន​បង្ហោះ​លើ Threads កាលពី​ថ្ងៃទី 01 សីហា លោក Zuckerberg សរសេរថា លោក​ត្រូវ​ការបរិភោគ​អាហារ​ច្រើន​ដើម្បី​ប៉ះប៉ូវ​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ ដែល​ភាគច្រើន​គឺ​ការ​ហាត់គុន MMA និង​កីឡា​មួយចំនួនទៀត។ មុន​នោះ ម្ចាស់ Facebook បានឱ្យដឹងថា លោក​ហាត់គុន​ជូ​ជិត​ស៊ូ (Jiu-jitsu) និង MMA ពី 3 ទៅ 4 ពេល​ក្នុង​មួយ​សប្ដាហ៍។ ដូច្នេះ លោក​ត្រូវការ​បន្ថែម​កាឡូរី​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​សាច់ដុំ និង​យក​កម្លាំង​មកវិញ។ លោក Zuckerberg ក៏បាន​សរសេរ​តប​នឹង McDonald’s នៅលើ Threads ថា លោក​បរិភោគ​សាច់មាន់​ក្រឡុក​គ្រឿង 20 ចំណែក, នំប៉័ង​សាច់គោ, ដំឡូងបារាំង​បំពង​មួយចំណែក​ធំ, … Read more

​កុមារ​បួន​នាក់​​​វង្វេង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​មួយខែ​ក្រោយ​ពី​​យន្តហោះ​ធ្លាក់ «នៅ​មាន​ជីវិត»

កងទ័ព​កូ​ឡុំ​ប៊ី បានឱ្យដឹងថា សប្ដាហ៍​កន្លង​ពួកគេ​បាន​រកឃើញ​ដាន​ថ្មី​របស់​កុមារ​បួន​នាក់​ដែល​វង្វេង​ក្នុងព្រៃ​ក្នុង​រយៈពេល​ជិត​មួយខែ ក្រោយពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាល​ពី​ពាក់​កណ្ដាល់​ខែ​ឧសភា​។ កុមារ​បួន​នាក់​អាយុ 13 ឆ្នាំ, 9 ឆ្នាំ, 4 ឆ្នាំ និង 11 ខែ បាន​វង្វេង​ក្នុងព្រៃ បន្ទាប់ពី​យន្តហោះ​ពួកគេ​ជិះ​បាន​ធ្លា​ក់នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កូ​ឡុំ​ប៊ី ដែល​បាន​បណ្ដាលឱ្យ​អ្នកបើកបរ មេដឹកនាំ​ជនជាតិដើម និង​ម្ដាយ​របស់​ក្មេង​ទាំង​បួន​នាក់​ខាងលើ ​ត្រូវ​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី 15 ឧសភា 2023។ រូបភាព​ពី​ផ្កាយរណប​បង្ហាញ​អំពី​ផ្លូវដែល​កុមា​រទាំង​នោះបាន​ដើរ​ឆ្លងកាត់។ កម្លាំង​សង្គ្រោះបាន​រកឃើញ​វត្ថុ​មួយចំនួន​នៅ​កន្លែង​ដែល​កុមា​រទាំង​នោះបាន​ជ្រក និង​ផ្លែឈើ​ដែល​ពួកគេ​បាន​ហូប។ កាលពី​សប្ដាហ៍​កន្លង កម្លាំង​សង្គ្រោះ​ក៏បាន​រកឃើញ​ស្បែកជើង​មួយគូ និង​ខោ​ទឹកនោម​ផងដែរ​។ មេបញ្ជាការ​ក្រុម​សង្គ្រោះ លោក Pedro Sanchez កាលពី​ថ្ងៃទី 29 ឧសភា បានឱ្យដឹងថា «យោងទៅតាម​អ្វីដែល​បាន​រកឃើញ យើង​សន្ម​ត​ថា ក្មេង​ទាំងនេះ​នៅមាន​ជីវិត។ បើសិន​ពួកគេ​បាន​ស្លាប់ នឹង​ងាយ​រកឃើញ ព្រោះ​ពួកគេ​លែង​ផ្លាស់​ទី ហើយ​សុនក​ជំនាញ​នឹង​ហិត​ដឹង​ក្លិន»។ ទាហាន និង​ជនជាតិដើម​ប្រហែល 200 នាក់​ដែល​ដឹង​ច្បាស់​ភូមិសាស្ត្រ កំពុងតែ​ស្វែងរក​នៅក្នុង​តំបន់​ព្រៃ​ទំហំ 320 គីឡូម៉ែត្រ​ការ៉េ។ Sanchez ឱ្យដឹងថា ពិតជា​ចម្លែក​ណាស់​នៅពេល​កុមារ​ទាំងនេះ​មិន​ឈប់​ផ្លាស់​ទី បើ​ទោះ​ទ័ពអាកាស​បាន​ណែនាំ​ឱ្យនៅ​មួយកន្លែង … Read more

ថៃ​ហាម​អត្ត​ព​លិ​ក​ទៅកាន់​កាស៊ីណូ​នៅពេល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​កម្ពុជា

ប្រតិភូ​កីឡា​ថៃ​ស្នើ​អត្ត​ព​លិ​ក​ចៀស​ឱ្យ​​ឆ្ងាយ​ពី​បន​ល្បែង (កាស៊ីណូ) នៅ​កម្ពុជា គ្រា​ដែល​ពួកគេ​មក​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32។ «ចេញទៅ​ក្រៅ​លេង​បាន ប៉ុន្តែ​កុំទៅ​បន​ល្បែ» ប្រធាន​ក្រុម Thana Chaiprasit បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Thairath ដូច្នេះ។ «រឿងនេះ​នៅ​កម្ពុជា​គឺ​ស្របច្បាប់ ប៉ុន្តែ​មិន​សមស្រប​សម្រាប់​អត្ត​ព​លិ​ក​ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ជាតិ»។ មេដឹកនាំ​ក្រុម និង​គ្រូបង្វឹក​នឹង​តាមដាន​អត្ត​ព​លិ​ក បង្ការ​កុំឱ្យ​ពួកគេ​ធ្វើ​ទង្វើ​ខុសច្បាប់ ឬ​ខុស​គោលការណ៍​ដែល​បានកំណត់។ សារព័ត៌មាន Thairath យល់ថា ការណែនាំ​របស់លោក Chaiprasit នឹងមិន​ទទួល​បាន​​​ចំណាប់អារម្មណ៍​ច្រើន ព្រោះថា អត្ត​ព​លិ​ក​ចេះ​ថែរក្សា​រូបភាព​សម្រាប់​កីឡារបស់​ប្រទេស​​ថៃ។ ប្រទេស​ហ្វ៊ី​លី​ពី​ន​ក៏​ចាត់ទុក​កាស៊ីណូ​ជា​ជំនួញ​ស្របច្បាប់។ ប៉ុន្តែ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 30 ប្រតិភូ​កីឡា​របស់​បណ្ដា​ប្រទេស​ពុំបាន​ជួប​បញ្ហា​អត្ត​ព​លិ​ក​ចូល​បនល្បែង​ឡើយ។ អត្ត​ព​លិ​ក​នៃ​ប្រតិភូ​កីឡា​ថៃ​ចំនួន 847 នាក់ មកកាន់​កម្ពុជា​ប្រកួត​ក្នុង 36 លើ 37 វិញ្ញាសា។ បណ្ដា​ក្រុម​កីឡាករ​ដែល​បានប្រកួត​មុន​គេ​​នៅ​ស៊ី​ហ្គេម​លើក​នេះ រួមមាន ក្រុមបាល់ទាត់ U-22, ក្រុម​ចត្រង្គ និង​ក្រុមកីឡា​កីឡា​គ្រី​ឃី​ត (Cricket) ដែល​ចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃទី 29 មេសា 2023។ គោលដៅ​របស់​ក្រុម​ប្រតិភូ​កីឡា​ថៃ​គឺ​មេដាយមាស 162 … Read more

ការមើលថែទាំសុខភាពប្រអប់មាត់ សម្រាប់ស្ត្រីមានគភ៌

ការមានសុខភាព ដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលស្ត្រីគ្រប់រូបចង់បាន… ស្ត្រីមានគភ៌ អាចមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូន​នៅក្នុង​​ផ្ទៃឱ្យបានល្អបំផុត តែយ៉ាងណាក៏ដោយ ចូរស្ត្រីមានគភ៌ កុំភ្លេចពីសុខភាពប្រអប់មាត់ឱ្យសោះ ព្រោះវាមានផលប៉ះ​ពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។ ការប្រែប្រួលរបស់អ័រម៉ូន ក្នុងអំឡុងពេលមានគភ៌មានផលប៉ះពាល់ ដល់ការកើតរោគរលាកអញ្ចាញធ្មេញ កាន់តែងាយជាងប្រក្រតី ការមានកំណកកំបោរច្រើន អាចធ្វើឱ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ មានចេញឈាមទៀតផង។ មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរី ដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនោះ អាចឆ្លងចូល​ទៅ​​ក្នុងលោហិត ជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង​ ដោយអ័រម៉ូននេះ​នឹងកើតមាន នៅពេលជិត​គ្រប់កំណត់​ឆ្លងទន្លេ ទើបគេតែងប្រទះឃើញនៅលើមាតា ដែលមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ច្រើនតែឆ្លងទន្លេមុនពេលកំណត់ ហើយ​​និងទារកកើតមកមានទម្ងន់ខ្លួនតិច។ អាការក្អួតចង្អោរបណ្តាលមកពីការចាញ់ផ្ទៃពោះញឹកញាប់ ធ្វើឱ្យមានអាស៊ីតពីក្រពះអាហារ ចេញបញ្ច្រាស់​មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន។ ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលធ្វើឱ្យធ្មេញសឹកពុកបានដែរ។ ស្ត្រីមានគភ៌ ច្រើនតែបរិភោគតិចៗ តែច្រើនដង ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យងាយកើតរោគធ្មេញពុក៕ សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុ នៅក្នុងគភ៌មារតាបាន 4-6សប្តាហ៏។ ការកកើត​ធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ … Read more

តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

តើស្ត្រីមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌ អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងពេលប្រសូតចេញមកហើយ ថែមទាំងចេះត្រៀមខ្លួនជាស្រេច ក្នុងការរៀនយល់ដឹងរឿងផ្សេងៗក្នុងសភាពបរិស្ថានជុំវិញខាងក្រៅបានយ៉ាងល្អទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌ម្តាយ?។ 1-រៀនយល់ដឹងពីការស្តាប់ និងឮ កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយយ៉ាងច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញខ្លួនម្ដាយរបស់គេ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម​។ ស្ត្រីមានគភ៌អាចសាកល្បងបានយ៉ាងងាយ គឺនៅពេលណាដែលកូនរើខ្លាំងៗ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនយ៉ាងទន់ភ្លន់ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។ 2-ប្រែភាសាបានទៀតផង ពិតប្រាកដណាស់ នៅពេលកូនបានឮ កូនក៏នឹងអាចដឹងអំពីភាសា និងអត្ថន័យនៃពាក្យនោះបានដែរ។ ស្ត្រីមានគភ៌អាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ កូននឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ ដែលគេធ្លាប់បានឮញឹកញាប់ ដូច្នេះហើយទើបមានការណែនាំឱ្យស្ត្រីមានផ្ទៃពោះស្តាប់បទភ្លេងដែលបើកតិចៗ ពីរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូន ក៏ស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងភាសាបាន។ 3-អាចមើលឃើញពន្លឺភ្លើងបានហើយ ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញ ព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ ស្ត្រីមានគភ៌មួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូត អាចនឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។ 4-រៀនយល់ដឹងពីរសជាតិ ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលម្តាយទទួលទាន ចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិចាប់តាំងពីសប្តាហ៍ទី14 ឡើងទៅ។ … Read more

ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

ស្ត្រីដែលទើបតែមានគភ៌ជាលើកដំបូងដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវមើលថែទាំអ្វីខ្លះទៀត ក្រៅពីការជ្រើសរើសចំណីអាហារត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាកយ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? និងកិច្ចការងារពីមុនដែលធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា?។ ចំណុចសង្ស័យទាំងនេះ សុទ្ធតែជារឿងដែលអ្នកមានផ្ទៃពោះនៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។ 1-ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកមានគភ៌ បើអ្នកមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វិតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត សារធាតុដែក)នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា 12 -15គីឡូក្រាម ជាមធ្យមកើន 1ខែ 2គីឡូក្រាម តែក្នុងត្រីមាសដំបូងទម្ងន់ខ្លួនអាចថយចុះ ដោយសារតែអាការចាញ់កូនដែលធ្វើឱ្យក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី2 ជាអំឡុងពេលអស់អាការចាញ់កូនហើយ ស្ត្រីមានគភ៌អាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់ខ្លួនកើនឡើងលឿនជ្រុលពេក។ ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់ បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក។ ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។ 2-បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងពេលមានគភ៌ត្រីមាសដំបូងដោយសារតែមិនដឹង តើនឹងមានគ្រោះថ្នាក់អ្វីដែរទេ? បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ និងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។​ ពេញមួយរយៈពេល 9ខែ ស្ត្រីមានគភ៌អាចត្រូវចូលទៅទទួលយកការចាក់វ៉ាក់សាំងការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់ … Read more

ហេតុអីត្រូវទៅពិនិត្យគភ៌? បើមិនទៅពិនិត្យគភ៌ តើមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃយ៉ាងណា?

អនាគតអ្នកម្ដាយថ្មីថ្មោងតែងមានការនឹកសង្ស័យថា ពេលមានផ្ទៃពោះ តើចាំបាច់ប៉ុនណាត្រូវទៅពិនិត្យផ្ទៃពោះ និងបើមិនទៅពិនិត្យផ្ទៃពោះបានឬទេ? ទិញថ្នាំបំប៉នមកញ៉ាំដោយខ្លួនឯងបានទេ? ព្រោះពេលខ្លះមិនងាយស្រួលក្នុងការធ្វើដំណើរទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ និងស្រ្តីមានគភ៌ខ្លះអាងហេតុផលថា ពិបាកក្នុងការសុំច្បាប់ឈប់ពីការងារ ជាដើម។ល។ តែស្រ្តីមានគភ៌ទាំងឡាយដឹងទេថា បើមិនបានទៅពិនិត្យគភ៌ នឹងមានគ្រោះថ្នាក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃខ្លាំងណាស់…សេចក្ដីលម្អិតមានដូចខាងក្រោមនេះ ៈ 4ហេតុផលល្អៗថា ហេតុអីត្រូវទៅពិនិត្យគភ៌? ពេលអនាគតអ្នកម្ដាយទៅពិនិត្យគភ៌ អ្នកម្ដាយនឹងបានដឹងពីព័ត៌មាន និងការណែនាំក្នុងការប្រតិបត្តិខ្លួនក្នុងអំឡុងពេលមានគភ៌ រហូតដល់រយៈពេលក្រោយការប្រសូត ដោយសារតែក្នុងអំឡុងពេលតាំងគភ៌ សរីរៈ និងរាងកាយរបស់ស្រ្តីមានគភ៌មានការប្រែប្រួលច្រើន។ ស្រ្តីមានគភ៌លើកដំបូងមួយចំនួនអាចនឹងមិនយល់ និងកើតក្ដីកង្វល់ជាមួយនឹងការប្រែប្រួលទាំងនោះ ដូច្នេះគ្រូពេទ្យអ្នកពិនិត្យគភ៌នឹងផ្ដល់ការណែនាំក្នុងរឿងផ្សេងៗ​ទាំងនោះបានយ៉ាងល្អ។ នៅក្នុងការពិនិត្យគភ៌ ស្រ្តីមានផ្ទៃពោះនឹងបានទទួលការវាយតម្លៃយ៉ាងលម្អិតអំពីឱកាសកើតសភាវជ្រៀតជ្រែកពីជំងឺផ្សេងក្នុងខណៈតាំងគភ៌ ហើយក្នុងករណីដែលស្រ្តីមានគភ៌មានភាពប្រថុយប្រថានខ្ពស់ក្នុងការកើតមានសភាវជ្រៀតជ្រែកនេះ គ្រូពេទ្យអ្នកពិនិត្យគភ៌នឹងអធិប្បាយ និងណែនាំវិធីក្នុងការការពារសភាវផ្សេងៗទាំងនោះទៀតផង។ សម្រាប់ស្រ្តីដែលមានរោគ ឬសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកើតឡើងក្នុងខណៈមានផ្ទៃពោះ ការពិនិត្យគភ៌គឺជារឿងសំខាន់ និងចាំបាច់បំផុត។ តើស្រ្តីទាំងឡាយជ្រាបដែរឬទេថា មានជំងឺមួយចំនួនដែលភាពធ្ងន់ធ្ងររបស់វានឹងកើនខ្លាំងឡើងក្នុងខណៈដែលអ្នកមានផ្ទៃពោះ ដែលវានឹងហុចផលប៉ះពាល់ដល់សុខភាពរបស់ម្ដាយ និងកូនតូចក្នុងផ្ទៃ ដូច្នេះ ក្នុងការពិនិត្យគភ៌ គ្រូពេទ្យនឹងមើលថែទាំ និងផ្ដល់ការរក្សាព្យាបាលផ្សេងៗដែលកើតឡើងពេញមួយរយៈពេលនៃការមានផ្ទៃពោះរបស់អ្នក។ ហេតុផលចុងក្រោយដែលស្រ្តីមានផ្ទៃពោះគួរតែទៅពិនិត្យគភ៌នោះគឺ ដើម្បីឱ្យទាំងម្ដាយ(ខ្លួនឯង) និងកូនតូចក្នុងផ្ទៃមានសុខភាពរឹងមាំឥតខ្ចោះ ប្រាសចាករោគភ័យ និងសភាវជ្រៀតជ្រែកអ្វីៗទាំងអស់ហ្នឹងឯង។ អនាគតស្រ្តីជាម្ដាយមួយចំនួនអាចនឹងមានអារម្មណ៍កង្វល់អំពីរឿងការពិនិត្យផ្ទៃពោះនេះ មិនដឹងថានឹងទៅពិនិត្យនៅទីណា? ទៅហើយ ត្រូវធ្វើអ្វីខ្លះ? គ្រូពេទ្យ និងអ្នកជំនួយការគ្រូពេទ្យនឹងស្ដីបន្ទោសឬអត់? ត្រូវជោះឈាមយកទៅពិនិត្យច្រើនដងអត់?-ល- … Read more

កែនិស្ស័យកូនចូលចិត្តប្រកែក…

ខាងក្រោមនេះ គឺជាសំណួររបស់អ្នកម្តាយម្នាក់ដែលកំពុងតែព្រួយបារម្ភអំពីនិស្ស័យមិនល្អរបស់កូនប្រុស ដែលបានសួរទៅអ្នកជំនាញខាងចិត្តវិទ្យាកុមារ ព្រោះតែខ្លាចវាក្លាយទៅជាទម្លាប់អាក្រក់នៅពេលដែលគេធំឡើង នាពេលអនាគត។ សូមប្រីយមិត្តអ្នកអាន ជាពិសេសមាតា-បិតា និងអាណាព្យាបាលដែលមានកូនតូចទាំងឡាយ តាមដាន និងយកធ្វើជាចំណេះដឹងក្នុងការមើលថែទាំ និងអប់រំកូនៗដូចតទៅ ៖ ខាងក្រោមនេះគឺជាបញ្ហា និងសំណួរដែលអ្នកម្ដាយរបស់កូនប្រុសអាយុ 4ឆ្នាំម្នាក់បានសួរទៅគ្រូពេទ្យជំនាញ… «-នាងខ្ញុំសុំការណែនាំអំពីវិធីកែនិស្ស័យកូនដែលចូលចិត្តប្រកែក និងរឹងឌឺ ព្រោះនាងខ្ញុំខ្លាចកូនធ្លាប់ខ្លួន យកនិស្ស័យមិន​ល្អនេះទៅប្រើនៅឯសាលារៀន។ សំណួរ : កូនប្រុសនាងខ្ញុំ អាយុ 4ឆ្នាំហើយ ជាក្មេងប៉ឹនសម្ដីណាស់(ពូកែនិយាយ) តែចូលចិត្តលួចរឹង និងឌឺស្ងាត់ៗ។ ពេលប្រាប់គេឱ្យទៅធ្វើអ្វីមួយ គេចូលចិត្តតែប្រកែកជានិច្ច។ នាងខ្ញុំខ្លាចពេលចូលសាលារៀនហើយ ខ្លាចគេទៅប្រកែកជាមួយអ្នកគ្រូ និងមិត្ត​ភ័ក្តិ និងខ្លាចក្រែងគេចូលមិនចុះជាមួយអ្នកឯទៀត។ សួរថា តើនាងខ្ញុំត្រូវកែសម្រួល ឬកែនិស្ស័យនេះយ៉ាងណាស្រួលទៅ? ពីអ្នកម្តាយ អូន ប៊យ / នៅភ្នំពេញ» ចម្លើយ : ក្មេងប៉ឹនសម្ដី គឺជាមនុស្សដែលមានមន្តស្នេហ៍ មនុស្សចាស់ដែលបាននិយាយលេងជាមួយកុមារបែបនេះ នឹងកើតមានអារម្មណ៍ស្រឡាញ់ និងអាណិត ជាពិសេសសម្រាប់មនុស្សចាស់ បើមានកូនចៅប៉ឹនសម្ដី ចេះនិយាយ​លេងនៅជាមួយផងនោះ នឹងមានសេចក្តីសុខខ្លាំងណាស់។ រឿងប៉ឹនសម្ដីនេះ ភាគច្រើន ជាលក្ខណ:ចរិតរបស់ក្មេងស្រីច្រើនជាងក្មេងប្រុស … Read more

រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិ​សេស​​​​រឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។ បង្ហើយ : គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅ​ពេលអាយុបានប្រមាណ 6ខែ។ ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា ​កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។ ស្លឹកត្រចៀក : គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការ​និយាយក៏មានបញ្ហាដែរ។ ចំណុចគួរប្រយ័ត្ន … Read more

ការមើលថែទាំសុខភាពប្រអប់មាត់សម្រាប់ស្រ្តីមានគភ៌

ការមានសុខភាពដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលអនាគតអ្នកម្តាយគ្រប់រូបចង់បាន…។ ស្រ្តីមានគភ៌គ្រប់រូបអាចនឹងមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូន​នៅក្នុង​​ផ្ទៃឱ្យបានល្អ តែយ៉ាងណាក៏ដោយចូរអ្នកកុំភ្លេចពីសុខភាពប្រអប់មាត់របស់ខ្លួនឱ្យសោះ ព្រោះវាមានផលប៉ះ​ពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។ ការប្រែប្រួលរបស់អ័រម៉ូនក្នុងអំឡុងពេលមានគភ៌មានផលជំរុញធ្វើឱ្យកើតរោគរលាកអញ្ចាញធ្មេញកាន់តែងាយជាងអំឡុងពេលប្រក្រតី។ ការមានកំណកកំបោរច្រើនអាចធ្វើឱ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ និងមានចេញឈាមទៀតផង។ មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរីដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនៅលើស្រ្តីមានគភ៌នោះ អាចឆ្លងចូល​ទៅ​​ក្នុងលោហិត និងជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង ដែលអ័រម៉ូននេះនឹងកើតមាននៅពេលជិតគ្រប់កំណត់ឆ្លងទន្លេ ដូច្នេះហើយទើបគេតែងប្រទះឃើញនៅលើស្រ្តីមានគភ៌ជិតគ្រប់ខែតែងមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចបណ្ដាលឱ្យឆ្លងទន្លេមុនពេលកំណត់ ហើយ​​និងទារកកើតមកមានទម្ងន់ខ្លួនតិច ។ អាការក្អួតចង្អោរបណ្តាលមកពីការចាញ់កូនញឹកញាប់ ធ្វើឱ្យមានអាស៊ីតចេញពីក្រពះអាហារហូរបញ្ច្រាស់​មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន ។ ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលប៉ះពាល់ធ្វើឱ្យធ្មេញសឹកពុកបានដែរ។ ស្រ្តីមានគភ៌ច្រើនតែបរិភោគបានតិច តែច្រើនដង។ ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យកើតជំងឺពុកធ្មេញ។ សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុនៅក្នុងគភ៌មាតាបាន 4-6 សប្តាហ៍។ ការកកើត​ធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែពពួកកាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញធ្វើឱ្យសាច់ធ្មេញមានភាពរឹងមាំ។ ការណែនាំសម្រាប់ស្រ្តីមានគភ៌ ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 1ថ្ងៃ 2ដង ព្យាយាមដុសខាត់ឱ្យស្អាតទាំង​ក្នុងប្រឡោះធ្មេញ​ និងម្តុំជើងអញ្ចាញធ្មេញ​ … Read more

មានគភ៌ដោយមិនមានកើតអាការនៃការមានគភ៌

សំណួរ ៈ ខ្ញុំចាប់ផ្ដើមតាំងគភ៌ តែគ្មានកើតអាការរបស់ការតាំងគភ៌សោះ ទើបខ្ញុំមានអារម្មណ៍នឹកកង្វល់ថា តើវាប្រក្រតីដែរទេ? ឬក៏មានន័យថា ខ្ញុំអាចនឹងកំពុងរលូត? ចម្លើយ ៈ នៅពេលអ្នកនឹកដល់ការតាំងគភ៌ អ្នកច្រើនតែបានឮរឿងពាក់ព័ន្ធនឹងអាការក្នុងអំឡុងត្រីមាសដំបូង ដូចជា ចាញ់កូននៅពេលព្រឹក ឈឺក្រហាយក្នុងទ្រូង អស់កម្លាំងល្វើយ និងឈឺណែនសុដន ជាដើម។ អ្នកអាចនឹងនឹកឃើញរូបភាពខ្លួនឯងដែលកំពុងក្អួតចង្អោរនៅក្នុងបន្ទប់ទឹកក្នុងអំឡុងខែដំបូង តែទោះជាស្រ្តីអាចមានអាការនៃការមានគភ៌មួយចំនួនមែន តែក៏មានអ្នកខ្លះអាចមិនដែលមានអាការអ្វីប្លែកពេញមួយរយៈពេលមានគភ៌សោះក៏មានដែរ ហើយនេះគឺជារឿងប្រក្រតីសម្រាប់មនុស្សក្រុមនេះ។ តើពេលណាទើបចាប់ផ្ដើមកើតមានអាការនៃការតាំងគភ៌? អាការភាគច្រើន ជាពិសេសក្អួតចង្អោរ ហើមពោះ ឬឈឺខ្នង ច្រើនតែមិនបានចាប់ផ្ដើមកើតតាំងពីថ្ងៃដំបូងក្នុងអំឡុងសប្ដាហ៍ដំបូងៗនៃការតាំងគភ៌នោះទេ។ ក្រោយពីការពិនិត្យការតាំងគភ៌ទទួលបានផលវិជ្ជមាន ច្រើនតែមិនមានអាការអ្វីប្លែកទេ រហូតទាល់តែឈានចូលដល់សប្ដាហ៍ទី6 ឬទី7 នៃការតាំងគភ៌។ ស្រ្តីមានគភ៌ម្នាក់ដែលជាមិត្តភក្តិរបស់ស្មេរ បានរៀបរាប់ថា “ខ្ញុំគិតថា ខ្លួនឯងនឹងចាប់ផ្ដើមមានអាការរបស់ការតាំងគភ៌តាំងពីដំបូងតែម្ដង ដោយសារខ្ញុំពិនិត្យគភ៌ទទួលបានលទ្ធផលវិជ្ជមាន(មានបុត្រ)​ និងដឹងថា ជីវិតចាប់ពីពេលនេះទៅនឹងផ្លាស់ប្ដូរខុសពីមុនស្រឡះមិនខាន…ហើយខ្ញុំគិតថា ខ្ញុំគួរតែមានអារម្មណ៍ដឹងថា វានឹងមានការប្រែប្រួលអ្វីខ្លះកើតឡើងជាមួយរាងកាយរបស់ខ្ញុំ?…តែនេះ អត់មានសោះ! វាធ្វើឱ្យស្ទើរតែឆ្កួតតែម្ដង។ ខ្ញុំសរសេរចម្ងល់របស់ខ្ញុំផ្ញើទៅមន្ទីរសម្ភព គេប្រាប់ថា គេនឹងមកពិនិត្យមើលខ្ញុំ តែបន្ទាប់ពីនោះមក សុខៗ ពេលខ្ញុំភ្ញាក់ឡើងនៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងពោះយ៉ាងខ្លាំង ពេលនោះខ្ញុំតាំងគភ៌បានជិត 8សប្ដាហ៍ ហើយបន្ទាប់ពីនោះ ខ្ញុំមិនដែលមានសេចក្ដីសុខជាមួយការក្អួតចង្អោរខ្លាំងដល់ថ្នាក់នេះពីមុនមកសោះក្នុងមួយជីវិតនេះ(អាការចាញ់កូនចាប់ផ្ដើម)”។ … Read more