ប្រទេស​មួយ​នៅ​ទ្វីប​អាម៉េរិក​ សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍

សាធារណរដ្ឋដូមីនីក (Dominica) ​សាកល្បងធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ប៉ុន្តែ​ កម្មករ និយោជិត​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​ដូច​មុន​។ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ដូមីនីក ប្រកាស​ថា គំនិត​ផ្ដួច​ផ្ដើម​ស្ដី​ពី​ការ​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​កុម្ភៈ 2024។ ក្នុង​នោះ បណ្ដា​ក្រុម​ហ៊ុន​អាច​ស្ម័គ្រ​ចិត្ត​សាកល្បង​ប្រើ​ប្រាស់​កាលវិភាគ​ធ្វើការ​នេះ​ក្នុង​រង្វង់​ 6 ខែ​។ កម្មករ និយោជិត​នៅ​សាធារណរដ្ឋ​ដូមីនីក នឹង​បាន​ធ្វើ​ការ​តែ​ 36 ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ជំនួស​ឱ្យ​ 44 ម៉ោង​ ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ និង​នៅ​តែ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ដូច​ដើម​។ «គំនិត​ផ្ដួច​ផ្ដើម​នេះ​ផ្ដល់​អាទិភាព​ដល់​មនុស្ស​ជាតិ​ កែលម្អ​សុខភាព​ និង​សុខុមាលភាព​ ព្រម​ទាំង​ជំរុញ​ផលិតភាព​ការ​ងារ​ឱ្យ​មាន​និរន្តរភាព និង​សម​ស្រប​នឹង​បរិស្ថាន​» រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​របស់​សាធារណរដ្ឋ​ដូមីនីក លោក Luis Miguel de Camps បញ្ជាក់​ដូច្នេះ​។ សារព័ត៌មាន​នានា​បាន​ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ រួម​មាន ក្រុម​ហ៊ុន​ទូរគមនាគមន៍ អគ្គិសនី ក្រុម​ហ៊ុន​ធានារ៉ាប់រង​ជាតិ​ផ្នែក​សុខាភិបាល និង​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ធុន​ធ្ងន់​។ សាកល​វិទ្យាល័យ​មួយ​របស់​ប្រទេស​នេះ ត្រូវ​បាន​ប្រគល់​ភារកិច្ច​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​សាកល្បង​នេះ​។ ក្នុង​នោះ ពួក​គេ​នឹង​ផ្ដោត​សំខាន់ទៅ​​លើ​ការ​តាម​ដាន​សុខភាព​ ក៏​ដូច​ជា​ទំនាក់​ទំនង​រវាង​ការ​ងារ​ និង​ជីវភាពរស់​នៅ​​របស់​កម្មករ និយោជិត៕

ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រីជា​​មន្ត្រី និងបុគ្គលិក កម្មករ​ និយោជិត​នៃ​កំពង់ផែ​​។ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាង​លើ​នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​មាន​ផ្ទៃ​ដី​ទំហំ​ 4 ហិកតា ខណៈ​ដែល​ចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ផ្ទៃ​ដី​ទំហំ​16.3 ហិកតា និង​ចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ … Read more

ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

កាល​ពី​ថ្ងៃទី 12 ធ្នូ 2023 ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង បាន​ចូល​រួម​វេទិកា ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម ឆ្នាំ 2023​ ដែល​ធ្វើ​ឡើង​នៅ​ ហាណូយ​ ប្រទេស​វៀតណាម និង​បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​។ នៅ​ក្នុង​ជំនួប​ខាងលើ លោក ត្រឹង បាយឿង បាន​រាយការណ៍​អំពី​គម្រោង និង​សកម្មភាព​វិនិយោគ​ ផលិត ក្នុង​វិស័យ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​ហ៊ុន THACO នៅ​ កម្ពុជា​។ បន្ទាប់​ពី​ចូល​គ្រប់​គ្រង​ក្រុម​ហ៊ុន​ចំនួន​ 6 របស់ HAGL Agrico កាល​ពី​ឆ្នាំ 2020 THACO AGRI (ឈ្មោះ​ថ្មី) មាន​កម្មករ​ក្នុង​ដៃ​ជាង 17,000 នាក់​នៅ​ កម្ពុជា​។ ចាប់​ពី​ឆ្នាំ 2022 ដល់​បច្ចុប្បន្ន THACO AGRI បាន​ចាប់​ផ្ដើម​វិនិយោគ​សាក​ល្បង​លើ​ការ​ដាំ​ចេក ឈើ​ហូប​ផ្លែ​ … Read more

មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​កំពូល​ៗ​នៅ​ប្រទេស​ចិន ដែល​គិត​ត្រឹម​ថ្ងៃទី 11 ធ្នូ ឆ្នាំ 2023 របស់​ទស្សនាវដ្ដី​ Forbes មាន​មហា​សេដ្ឋី​បច្ចេក​វិទ្យា​ចំនួន​ 5 រូប និង​ 3 រូប​ក្នុង​វិស័យ​រថយន្ត​។ នៅក្នុង​ឆ្នាំ 2023 នេះ មហា​សេដ្ឋី​ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន គឺ​លោក Jack Ma បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ 6 ដោយ​មាន​ទ្រព្យសរុប​ 24.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ លោក Ma ដែល​ធ្លាប់​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស បច្ចុប្បន្ន​មាន​អាយុ 58 ឆ្នាំ។ លោក​គឺជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Alibaba ដែល​បច្ចុប្បន្ន​គឺជា​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្សារ​អនឡាញ​ធំជាង​គេ​នៅ​ប្រទេស​ចិន​។ លោក Ma បាន​លា​ឈប់​ពីតំណែង​នាយក​ប្រតិបត្តិ​របស់​ Alibaba កាល​ពី​ឆ្នាំ 2019​។ ក្រោយ​ការ​រស់​នៅ​ឯ​បរទេស​ប្រហែល​មួយ​ឆ្នាំ លោក​ក៏​ត្រលប់​ទៅកាន់​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា 2023​ ក្នុង​ពេល​ Alibaba បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​បំបែក​ខ្លួន​ជា​ 6 ក្រុម​ហ៊ុន​។ លោក Ma មាន​ភាគ​ហ៊ុន​ចំនួន 3.9% នៅ​ក្នុង​ … Read more

គណៈកម្មាធិការវិនិយោគកម្ពុជា៖ ការ​ងារ​ជិត 7,600 កន្លែង​ កំពុង​រង់ចាំ​កម្មករ កម្មការិនី

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី 15 ខែ​កញ្ញា​នេះប្រកាស​ថា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ​ថ្មី​ជូនដល់ក្រុមហ៊ុន​ចំនួន 6 ដែល​នឹង​បង្កើត​ការ​ងារ​សរុប​​ជិត 7,600 កន្លែង​ និង​មាន​ទុន​​វិនិយោគ​សរុប​ ប្រមាណ 34.6 លាន​ដុល្លារ​អាម៉េរិក​។ គម្រោង​វិនិយោគ​ថ្មី​ទាំង​នេះ​មាន​ដូច​ខាង​ក្រោម​៖ TX FOOD (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 7 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 120 កន្លែង។ CORP TRIM (CAMBODIA) INDUSTRY CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងស្លាកតម្លៃពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ 122 ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 6.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 180 កន្លែង។ POWER CROWN … Read more

រថយន្តអគ្គិសនី​​របស់ Ford ចាប់​ផ្ដើម​ផលិត​ឡើងវិញ​ និង​​ច្រើន​ជាង​មុន​បី​ដង​

ថ្មី​ៗ​នេះ Ford បាន​បញ្ចុះ​តម្លៃ​សម្រាប់​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង F-150 Lightning ខណៈ​ដែល​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​នេះ​ជា​ថ្មី​ និង​ក្នុង​បរិមាណ​ច្រើន​ជាង​មុន​បី​ដង​ នៅ​ឯ​មជ្ឈមណ្ឌល​រថយន្ត​អគ្គិសនី Rouge ដែលមុន​នោះ​បាន​ផ្អាក​ដំណើរ​ការ​ 6 សប្ដាហ៍​ ដើម្បី​ពង្រីក​រោង​ចក្រ​។ នៅ​ថ្ងៃនេះ រោង​ចក្រ​ Ford Rouge Complex នៅ​ Michigan សហរដ្ឋ​អាម៉េរិក បាន​បើក​ទ្វារ​​ឡើង​វិញ​។ ដូច្នេះ​ ការ​ផលិត​រថយន្ត​អគ្គិសនី F-150 Lightning ក៏​ចាប់​ផ្ដើម​ដំណើរ​ការ​ជា​ថ្មី​ ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផលិត​រថយន្ត​អគ្គិសនី​ F-150 Lightning ច្រើន​ជាង​មុន​បី​ដង​ ដោយ​ឡើង​ដល់​ 150,000 គ្រឿង​/​ឆ្នាំ​ នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ​។ ទន្ទឹម​នឹង​ទំហំ​រោង​ចក្រ​ Ford Rouge Complex ត្រូវ​បាន​ពង្រីក​ បុគ្គលិក កម្មករ​ថ្មី​​ប្រមាណ 1,200 នាក់​នៅ​ទី​នេះ​ក៏​កំពុង​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ការ​ងារ​។ យោង​តាម​ Ford ការ​​បញ្ចុះ​តម្លៃ​សម្រាប់​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង F-150 Lightning នា​ពេល​ថ្មី​ៗ​នេះ​ ក៏​បាន​ជួយ​ឱ្យ​​ Ford ​ទទួល​បាន​​​ការ​បញ្ជា​ទិញ​​​ច្រើន​ជាង​មុន​ 6 ដង​ផងដែរ​។

រថយន្ត​អគ្គិសនី​នឹងមាន​តម្លៃ​ស្មើនឹង​រថយន្ត​សាំង​ចាប់ពី​ឆ្នាំ 2030?

អគ្គនាយក​ប្រតិបត្តិ​របស់ Ford អះអាងថា ដល់​ក្រោយ​ឆ្នាំ 2030 ការចំណាយ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​នឹង​អាច​ប្រហាក់ប្រហែល​នឹង​ការផលិត​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង។ តម្លៃ​រថយន្ត​អគ្គិសនី​បានចាប់ផ្ដើម​ថយចុះ ក្នុងនោះ​មាន​ម៉ូ​ដែល​ខ្លះ​ក៏​អាច​ប្រកួតប្រជែង​បាន​យ៉ាង​ល្អ​ជាមួយនឹង​រថយន្ត​ប្រើ​សាំង។ ថ្លែងប្រាប់ Reuters កាលពីពេលថ្មីៗនេះ CEO របស់​ក្រុមហ៊ុន Ford លោក Jim Farley យល់​ថា ការចំណាយ​លើ​ការផលិត​រថយន្ត​អគ្គិសនី​នៅតែ​ខ្ពស់ជាង​បើ​ធៀប​នឹង​កំណែ​ប្រពៃណី។ លោក Jim Farley ជឿថា យ៉ាងហោចណាស់​ក៏​ត្រឹម​ក្រោយ​ឆ្នាំ 2030 ទើប​រថយន្ត​អគ្គិសនី​មានតម្លៃ​ស្មើនឹង​រថយន្ត​ប្រេងសាំង នៅពេល​រថយន្ត​អគ្គិសនី​ជំនាន់​ទី​ពីរ ឬ​ទី​បី​បង្ហាញខ្លួន។ ប្រហែល​ពី​ឆ្នាំ 2030 ដល់ 2035 ការចំណាយ​លើ​ការផលិត​រថយន្ត​អគ្គិសនី​នឹង​ថយចុះ​ដោយសារតែ​តម្រូវការ​កម្មករ​​ទាប​ជាង​បច្ចុប្បន្ន ព្រោះថា​បរិមាណ​គ្រឿងបន្លាស់​របស់​រថយន្ត​អគ្គិសនី​តិចជាង​ធៀប​នឹង​រថយន្ត​ប្រេងសាំង។ ទន្ទឹមនឹងនេះ ការដែល​ថ្ម​ផ្ទុក​ថាមពល​មាន​ទំហំ​តូច​ក៏​ប្រើប្រាស់​វត្ថុធាតុដើម​តម្លៃ​ទាប និង​តិចជាង​ធៀប​នឹង​ថ្ម​ធំ ក៏​រួមចំណែក​ធ្វើឱ្យ​តម្លៃ​រថយន្ត​ធ្លាក់ចុះ។ ក្រៅពីនេះ ក្រុមហ៊ុន​នានា​ក៏​អាច​កាត់បន្ថយ​ការចំណាយ​តាមរយៈ​ការលក់​រថយន្ត​តាម​អន​ឡាញ និង​លក់​សេវាកម្ម​ឌីជីថល​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ពួកគេ​ផងដែរ៕

ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។ យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។ កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច … Read more

អគារ​សង់​ដោយ​ការ​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប ប្រើពេល​ស្ថាបនា​​តែ 140 ម៉ោង

(អាល្លឺម៉ង់) – អគារ​ដែល​មាន​បណ្ដោយ​ 55 ម៉ែត្រ ទទឹង 11 ម៉ែត្រ និង​កម្ពស់ 9 ម៉ែត្រ គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ប្រើប្រាស់​កម្មករ​ពីរ​នាក់ និង​ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ គម្រោង​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ ត្រូវបាន​បញ្ជាក់ថា ជា​សំណង់​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប។ ជាធម្មតា ការ​សាង​សង់​​អគារនីមួយៗគឺ​ត្រូវ​ប្រើប្រាស់​កម្មករ​យ៉ាងហោច​ក៏​ប្រាំ ឬ​ដប់​នាក់ ប៉ុន្តែ ការស្ថាបនា​អគារ​បោះពុម្ព 3D នេះ មាន​បុគ្គលិក​​​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ កម្មករសំណង់​នៅទីនេះ​គឺជា​រ៉ូ​បូត​ដែល​ធ្វើការ​ទៅតាម​គម្រោង​ដែល​បាន​កំណត់​​នៅលើ​កុំព្យូទ័រ។ តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​សាងសង់​រួចរាល់​ក្នុង​រយៈពេល 140 ម៉ោង។ នៅពេល​រួចរាល់ អគារ​នេះ​នឹងមាន​ទំហំ​ប្រហែល 55 ម៉ែត្រ x 11 ម៉ែត្រ x 9 ម៉ែត្រ។ លោក Hans-Joerg Kraus ដែលជា​នាយក​ប្រតិបត្តិ​របស់ Kraus Gruppe ឱ្យដឹងថា «ខ្ញុំ​គិតថា បច្ចេកវិទ្យា​បោះពុម្ព 3D មាន​អនាគត​ប្រកបដោយ​សក្ដានុពល។ …នៅទីនេះ យើង​កំពុង​ប្រឹងប្រែង​ស្វែងយល់​ឱ្យដឹងថា នេះ​ជា​ផលិតផល​ដែល​ឆ្ពោះទៅកាន់​អនាគត … Read more

មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

គម្រោង​ស្ពាន​បង្ហូរទឹក​ពី​ទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe ដែលមាន​កម្មករ 20,000 នាក់ សាងសង់​ក្នុង​រយៈពេល 6 ឆ្នាំ នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្ស និង​ប្រព័ន្ធ​ជីវចម្រុះ។ «សួស្ដី​គ្រប់គ្នា ខ្ញុំ​ឈ្មោះ Wendy មកពី​ប្រទេស​គុយបា។ ដូចដែល​គ្រប់គ្នា​បានឃើញ មាន​ទន្លេ​មួយ​នៅក្បែរ​ខ្ញុំ ហើយ​នៅក្រោម​ជើង​ខ្ញុំ​ក៏មាន​ទន្លេ​មួយ​ដែរ ដែល​ដូច​ទៅនឹង​ស្ពាន​អាកាស​ឆ្លង​ផ្លូវទឹក» Wendy ដែលជា​និស្សិត​គុយបា នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Hefei (Hefei University of Technology) នៅ​​ប្រទេស​ចិន ណែនាំ​អំពី​មហា​គម្រោង​ស្ពាន​​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន។ «ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​បង្កើតឡើង​ដោយ​ស្ពាន​នាំ​ទឹក​ដ៏​វែង​មួយ ហើយក៏​ជា​កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ។ ស្ពាន​បង្ហូរទឹក​នេះ​មាន​ចន្លោះ​សសរ​វែង​បំផុត ក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក និង​ដើរតួនាទី​សំខាន់​នៅក្នុង​គម្រោង​បង្ហូរទឹក ដែលមាន​គោលដៅ​ផ្លាស់​ទិស​របស់​លំហូរ​ទឹកទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe»។ «គម្រោង​ប្ដូរ​ទិស​ទឹកទន្លេ​នេះ បានចាប់ផ្ដើម​ដំណើរការ​សាកល្បង​កាលពី​ចុងឆ្នាំ​កន្លង បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល 6 ឆ្នាំ ដែល​ប្រើប្រាស់​កម្មករ​ជាង 20,000 នាក់»។ ដោយមាន​ប្រវែង 723 គីឡូម៉ែត្រ គម្រោង​នេះ​ផ្គត់ផ្គង់​ទឹក​ដល់ទី​ក្រុង​ចំនួន 15 នៅក្នុង​ខេត្ត … Read more

អាមេរិក ត្រូវការ​បុគ្គលិក​ផ្នែក​សំណង់ 1 លាន​នាក់ ៖ ប្រាក់ខែ​ខ្ពស់ តែ​ពិបាក​រក​កម្មករ

ការងារ​រាប់លាន​កន្លែង​កំពុង​រង់ចាំ​បុគ្គលិក ប៉ុន្តែ បែរជា​ខ្វះ​អ្នក​មក​ដាក់ពាក្យ​ធ្វើការ នោះ​គឺជា​សេដ្ឋកិច្ច​ថ្មី​នៅ សហរដ្ឋអាមេរិក នៅពេលដែល​ជីវភាព​បាន​ត្រលប់​មករក​សភាព​ដើម​បន្តិចម្ដងៗ ក្រោយ​ការវាយប្រហារ​របស់​វីរុស COVID-19។ Matthew Messer ជញ្ជូន​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ​មួយកន្លែង​របស់​អតិថិជន នៅឯ Long Island នៃ​ទីក្រុង New York ក្រោម​កំដៅថ្ងៃ 38 អង្សា ក្នុង​ខែមិថុនា។ Messer គឺជា​ថៅកែ​នៃ​ក្រុមហ៊ុន New York Solar Maintenance (ជំនាញ​ជួសជុល​ផ្ទាំង​សូ​ឡា) ប៉ុន្តែ បច្ចុប្បន្ន គាត់​ត្រូវ​ចេញទៅ​ធ្វើការ​ជាមួយ​ក្រុមបច្ចេកទេសរ​បស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ នៅពេល​អាជីវកម្ម​ចាប់ផ្ដើម​ក​ក្រើន​ជាថ្មី។ ក្រោយ​រលក COVID-19 តម្រូវការ​កម្លាំង​ពលកម្ម កើនឡើង​ឆាប់រហ័ស «នេះ​មិនមែនជា​វិធី​ល្អ​បំផុត​ក្នុងការ​ប្រើប្រាស់​ពេលវេលា​របស់ខ្ញុំ។ ប៉ុន្តែ នោះ​គឺជា​អ្វីដែល​ចាំបាច់​ត្រូវធ្វើ» លោក Messer និយាយ​អំពី​ថ្ងៃ​ដែល​គាត់​ត្រូវ​ធ្វើការ​នៅលើ​ដំបូលផ្ទះ។ នេះ​ក៏​ព្រោះតែ​ម្ចាស់​អាជីវកម្ម​រូបនេះ រក​បុគ្គលិក​មិនបាន។ ក្រុមហ៊ុន​របស់លោក ជួល​បុគ្គលិក​ចំនួន 3 កម្រិត ក្នុងនោះ​ក៏មាន​ផ្នែក​បច្ចេកទេស​ផងដែរ ប៉ុន្តែ ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​បញ្ហា​រួម​នៅក្នុង​វិស័យ​សំណង់ នោះ​គឺ​បញ្ហា​ខ្វះ​បុគ្គលិក ដោយសារតែ​តម្រូវការ​រើស​បុគ្គលិក​ក្នុង​វិស័យនេះ កំពុង​កក្រើក​ឡើងវិញ បន្ទាប់ពី​ការវាយប្រហារ​របស់ … Read more

ការដំឡើងប្រាក់ឈ្នួលអប្បបរមាប៉ះពាល់ដល់សហគ្រាសផ្សេងក្រៅពីរោងចក្រដែរឬទេ?

ថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យម្ចាស់រោងចក្រ​ទាំងអស់អនុវត្តតាមគោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមា និង​លក្ខខណ្ឌការងារជាច្រើនដល់កម្មករ និងកម្មការិនីរោងចក្រ ដែលធ្វើឱ្យកម្មករ-កម្មការិនីមាន​ភាពរីករាយ ខណៈមានស្ថាប័នមួយចំនួនផ្សេងទៀត​កំពុងមានការបារម្ភខ្លះៗពីផលប៉ះពាល់ពីបញ្ហានេះ។ លោកមេធាវី សោម ចំណាន អ្នកជំនាញច្បាប់ការងារបានលើកឡើងថា រាជរដ្ឋាភិបាល​បានចេញគោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមាចំពោះតែរោងចក្រសហគ្រាសដែលផលិតស្បែកជើង និង​កាត់ដេរតែប៉ុណ្ណោះ។ តែពេលខ្លះម្ចាស់អាជីវកម្មផ្សេងក៏អាច​ប៉ះពាល់ខ្លះដែរព្រោះប្រសិនប្រាក់ឈ្នួលអប្បបរមា​របស់កម្មកររោងចក្រ​ខ្ពស់ជាងប្រាក់ខែនៅសហគ្រាសផ្សេង បុគ្គលិក​អាចនឹង​មិនពេញចិត្ត ឬស្នើសុំឱ្យមានការដំឡើងដូចគ្នាកុំឱ្យចាញ់កម្មកររោងចក្រ។ លោកមេធាវី សោម ចំណាន បាននិយាយថា៖ «​កន្លងមកមានបុគ្គលិកផ្នែកមន្ត្រីឥណទានមកពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនបានរត់ទៅសុំធ្វើការងារនៅរោងចក្រវិញ ព្រោះនៅស្ថាប័នគាត់បានប្រាក់ខែត្រឹមតែ180ដុល្លារ ហើយត្រូវជិះម៉ូតូ​រហូត តែសម្រាប់កម្មករ-កម្មការិនីរោងចក្រឥឡូវអាចបានដល់ជាង 200ដុល្លារ បើគាត់ថែមម៉ោង ព្រោះ​គ្រាន់តែប្រាក់ឈ្នួលអប្បបរមាបូកនឹងថ្លៃផ្សេងៗមិនទាន់ថែមម៉ោងផង ក៏បានប្រមាណ 187ដុល្លារបាត់ទៅហើយ»។ អ្នកជំនាញច្បាប់ការងារខាងលើបានលើកឡើងថា ពេលខ្លះម្ចាស់ស្ថាប័នមួយចំនួនមានការយល់ច្រឡំពីប្រាក់ខែគោល និងប្រាក់ឈ្នួលអប្បបរមា ហើយមានការបារម្ភពីការដំឡើងប្រាក់ខែគោល។ តាមពិតប្រាក់ខែគោល និងប្រាក់ឈ្នួលអប្បបរមាគឺខុសគ្នា ព្រោះប្រាក់ខែគោលគឺប្រាក់ខែដែលផ្តល់ឱ្យបុគ្គលិកទូទៅតាមជំនាញ និងតំណែងរបស់គាត់ តែគាត់ក៏អាចកំណត់ប្រាក់ខែគោលផ្នែកខ្លះជាប្រាក់ខែអប្បបរមាដែរ។ ចំណែកឯប្រាក់ខែអប្បបរមាវិញ គឺការកំណត់ពីប្រាក់ខែចាប់ផ្តើមទាបបំផុតសម្រាប់ស្ថាប័ន មានន័យថា​តំណែងតូចបំផុតមិនត្រូវក្រោមប្រាក់ឈ្នួលអប្បបរមាដែលក្រសួងបានកំណត់នោះទេ ហើយជាទូទៅក្រសួងមិនមែនជំរុញឱ្យដំឡើងប្រាក់ខែគោលនោះទេ គឺជំរុញឱ្យតម្លើងប្រាក់ឈ្នួលអប្បបរមាតែប៉ុណ្ណោះ៕