ស៊ិន​ ​កក្កដា​ ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុមជម្រើសជាតិ​ ​ទោះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កោះហៅ​ក៏ដោយ​

​មានរឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​គេ​សង្កេតឃើញ​វត្តមាន​កីឡាករ​វ័យក្មេង​របស់​ក្លិប​វិសាខា​ ​គឺ​ ​ស៊ិន​ ​កក្កដា​ ​ដែល​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​រៀមច្បង​ ​ក៏ដូចជា​មិត្ត​រួម​ក្រុម​ដទៃទៀត​ដែរ​ ​ខណ:ដែល​រូបគេ​មិន​មានឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ ​25នាក់​ដែល​ត្រូវ​បាន​កោះហៅ​ក្នុង​ដំណាក់កាល​ប្រមូល​ផ្តុំ​នេះ​ឡើយ​។​

​វត្តមាន​កីឡាករ​រូប​នេះ​បាន​ធ្វើ​ឳ្យ​មជ្ឈដ្ឋាន​អ្នក​តាមដាន​កីឡា​គ្រប់ទិសទី​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ ​ដោយសារតែ​កីឡាករ​រូប​នេះ​មិន​ត្រូវ​បាន​គ្រូបង្វឹក​ជម្រើសជាតិ​របស់​កម្ពុជា​លោក​ ​Felix​ ​Dalmas​ ​ដាក់​ចូលក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ធ្វើការ​កោះហៅ​នោះ​ឡើយ​។​

​យ៉ាងណាក្ដី​ ​ក្នុង​បណ្តាញ​សង្គម​របស់​កីឡាករ​រូប​នេះ​ ​គេ​បាន​ព្យាយាម​លាក់បាំង​ពី​មូលហេតុ​ ​ហើយ​បាន​បង្ហោះ​ថា​ ​ខ្លួន​នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី6​ ​ខែមិថុនា​ ​ខាងមុខនេះ​៕​

Advertisement