
(អេស្ប៉ាញ) – ការរកបានមួយគ្រាប់នៅក្នុងនាទីថែមម៉ោងបានជួយឱ្យ Barcelona ឈ្នះ 2-1 នៅវគ្គ 26 La Liga និងមានពិន្ទុច្រើនជាងឆ្ងាយធៀបនឹង Real Madrid។
Barca បានយកឈ្នះលើ Real ទាំងបីប្រកួតនៅក្នុងឆ្នាំ 2023 នេះ។ មុនពេលយកឈ្នះ 2-1 នៅវគ្គ 26 នៅ La Liga កាលពីម្សិលមិញ កូនសិស្ស និងគ្រួបង្វឹក Xavi បានផ្ដួល Real ដោយលទ្ធផល 3-1 ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ Spanish Super Cup (ពានរង្វាន់កំពូលអេស្ប៉ាញ) និង 1-0 ក្នុងជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ពានរង្វាន់មហាក្សត្រអេស្ប៉ាញ Copa del Rey។
នេះគឺជាលើកដំបូងដែល Barca បានឈ្នះបីប្រកួតផ្ទួនៗនៅ El Clasico (El Clásico ជាឈ្នះសម្រាប់ហៅការប្រកួតរវាង Barcelona និង Real Madrid) គិតចាប់ពីខែមករា 2012 ក្រោមសម័យរបស់ Pep Guardiola។

ជ័យជម្នះនៅឯកីឡដ្ឋាន Camp Nou (អេស្ប៉ាញ) កាលពីថ្ងៃទី 19 មីនា ក៏បានជួយឱ្យ Barca បោះជំហានបានយ៉ាងវែងក្នុងការផ្ដួលគូប្រជែងនៅ La Liga។ ពួកគេរកបាន 68 ពិន្ទុ ច្រើនជាង Real 12 ពិន្ទុ ខណៈដែលរដូវកាលនេះនៅសល់ 12 ជុំទៀត។ Barca និង Real ត្រូវប៉ះគ្នាមួយប្រកួតទៀតនៅជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ពានរង្វាន់ Copa del Rey ថ្ងៃទី 05 មេសាខាងមុខ៕
