អតិថិជនធនាគារ ស្ថាបនា ធ្វើយ៉ាងមិចដើម្បីដកប្រាក់តាមវីងបាន?

បងប្អូនមួយចំនួនប្រហែលជាពិបាករកកន្លែងដកប្រាក់នៅពេលដែលធ្វើដំណើរទៅខេត្តឆ្ងាយៗ។ ថ្ងៃនេះយើងនឹងបង្ហាញពីរបៀបផ្ទេរប្រាក់ទៅវិញទៅមករវាងធនាគារ ស្ថាបនា និងធនាគារឯកទេសវីង ជាមួយឱកាសឈ្នះរង្វាន់ជាច្រើន ព្រមទាំងរបៀបដកប្រាក់​តាមវីងជាង៨២០០​កន្លែង​។

របៀបផ្ទេរប្រាក់ពីវីងទៅធនាគារ ស្ថាបនា

សម្រាប់អតិថិជនធនាគារឯកទេសវីង អាចធ្វើការផ្ទេរប្រាក់ទៅធនាគារ ស្ថាបនា បានយ៉ាងរហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីងដូចខាងក្រោម៖

១.​ ចូលទៅកាន់ “កម្មវិធីស្មាតហ្វូនវីង”​ (Wing Money App)

២. ជ្រើសរើស “ផ្ទេរប្រាក់”

៣. ជ្រើសរើស “វីងទៅធនាគារ”

៤. ​ជ្រើសរើស “Sathapana Bank”

របៀបផ្ទេរប្រាក់ពីធនាគារ ស្ថាបនា ទៅវីង

អតិថិជនធនាគារ ស្ថាបនា​ អាចផ្ទេរប្រាក់ទៅគណនីវីងដោយមិនពិបាកនិងចំណាយពេលយូដោយគ្រាន់តែ៖

១.​ ចូលទៅកាន់ “Sathapana Mobile”

២. ជ្រើសរើស “Transfers”

៣. ជ្រើសរើស “To Wing ”

ក្រោយពីផ្ទេរប្រាក់មកគណនីវីងរបស់អ្នករួច លោកអ្នកអាចដកប្រាក់តាមបណ្តារភ្នាក់ងារវីងបានយ៉ាងស្រួល។ ជាងនេះទៅទៀតអតិថិនជនរបស់ធនាគារ ស្ថាបនា អាចដកប្រាក់ និងដាក់ប្រាក់ព្រមទាំងអាចសងប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា បានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពជាមួយភ្នាក់ងារវីង ជាង៨២០០​កន្លែងនៅទូទាំង ប្រទេសកម្ពុជា។

​ក្រុមការងារ​របស់​ធ​នាគារ​ឯកទេស​វី​ង និង​ធនាគារ ស្ថាបនា នឹង​ចាប់ឆ្នោតជ្រើសរើស​អតិថិជន​ដែលមាន​សំណាង ក្លាយជា​ម្ចាស់​ទឹកប្រាក់៤០​ម៉ឺន​រៀល ចំនួន​៥​រង្វាន់​ជា​រៀងរាល់​សប្តាហ៍។ រង្វាន់ទាំងនេះផ្តល់ជូនតែអ្នកមានសំណាងដែលបានធ្វើប្រតិបត្តការផ្ទេរប្រាក់ទៅវិញទៅមកតែប៉ុណ្ណោះ៕

Advertisement