Skip to content

ថ្នាក់ដឹកនាំក្រសួងអប់រំ ចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពសាលា ខេមប្រ៊ីជអន្តរជាតិ មុនអនុញ្ញាតឱ្យបើកដំណើរការ

ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពីពេលថ្មីៗនេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​សាលារៀន​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ (Cambridge International School) មុន​ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​សាលារៀន​ក្នុងដំណាក់កាល​ទី2នេះ។

គណៈប្រតិភូ​ដែល​ចុះ​ត្រួតពិនិត្យ​នាពេលនេះ ដឹកនាំ​ដោយ​ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ក្នុងនោះ​ឯកឧត្តម និង​គណៈប្រតិភូ បាន​វាយតម្លៃ និង​កោតសរសើរ​អំពី​ការរៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​សុខុមាលភាព​របស់​សាលា​ដែល​បាន​អនុវត្តតាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អនុវត្តតាម​ខ្លឹមសារ​នៃ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ។

នៅក្នុង​ឱកាស​នោះដែរ តំណាង​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​ទាំងអស់​ដែលជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ និង​ផ្តល់​កិត្តិយស​ក្នុង​ការចុះ​អធិការកិច្ច​ផ្តល់​សេចក្តីណែនាំ និង​ផ្តល់​អនុសាសន៍ល្អៗ ព្រម​ជាមួយនឹង​ការកោតសរសើរ​ចំពោះ​ការអនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា(SOP) របស់​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា​សម្រាប់​ដំណើរ​ការបើក​ឡើងវិញ​នាពេលឆាប់ៗខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *