សាលាអន្ដរជាតិខេនរីដ មានកិត្តិយសសូមគោរពអញ្ជើញមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូអ្នកគ្រូ ក្រុមការងារទាំងអស់ និងសាធារណៈជនចូលរួមអបអរសាទរសិស្សានុសិស្សរបស់សាលាអន្តរជាតិខេនរីដ ដែលទទួលបានជ័យលាភីមេដាយប្រាក់ក្នុងកម្មវិធីប្រកួតប្រជែង Design Thinking with Robotics and Competition (DrCT) 2020។ បើទោះបីជាការសិក្សាត្រូវបានធ្វើឡើងក្នុងបរិបទកូវីដ និងការប្រលងត្រូវធ្វើតាមប្រព័ន្ធអេឡិចត្រូនិចយ៉ាងណាក៏ដោយ សិស្សានុសិស្សយើងនៅតែជំនះឧបសគ្គ និងខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងខាងលើនេះ។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការប្រកួតនេះ គឺចង់បណ្ដុះឱ្យសិស្សមានគំនិតច្នៃប្រឌិត សមត្ថភាពវែកញែកហេតុផលបានត្រឹមត្រូវ ជំនាញគិតពិចារណា និងគណនា។
សាលាក៏សូមធ្វើការថ្លែងអំណរគុណជូនចំពោះលោកគ្រូអ្នកគ្រូ ដែលខិតខំអស់ពីកម្លាំងកាយចិត្តខិតខំបង្រៀនសិស្សានុសិស្ស និងមាតាបិតានិងអ្នកអាណាព្យាបាល សម្រាប់ការសហការ និងជំនឿទុកចិត្តលើសាលាអន្តរជាតិខេនរីដកន្លងមក៕