អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថាភ្នំពេញអភិវឌ្ឍលឿនជាគម្រោង10ឆ្នាំ

រាជធានី​ភ្នំពេញ ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​តំបន់​ប្រកបដោយ​សក្តានុពល​នេះ ជា​តំបន់​សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​ប្រទេស​ដែល​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ជាប់​ជានិច្ច។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ក្នុងឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង ស្ពាន​អាកាស​ថ្មើរជើង ចំណុច​ខាងលិច​ផ្សារ​ដើម​គរ ថា​មាន​មនុស្ស​ជាច្រើន​យល់ថា​កម្ពុជា​អភិវឌ្ឍ​យឺត ឬ​ជា​តំបន់​ដែល​មិនសូវមាន​ការអភិវឌ្ឍ​ជាដើម។ ការយល់ឃើញ​នេះ​ជាការ​យល់ឃើញ​របស់គេ តែ​អ្វីដែល​យើង​កំពុង​ធ្វើ​ជាក់ស្តែង យើង​យល់ឃើញថា កម្ពុជា ជាពិសេស​រាជធានី​ភ្នំពេញ ជា​តំបន់​ដែលមាន​ការអភិវឌ្ឍ​លឿន​យ៉ាងខ្លាំង។

ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា៖ «ជាក់ស្តែង​ដូច​យើង​បានឃើញ​ហើយ​ថា ស្ពាន​ព្រែក​ភ្នៅ ដែល​រាជរដ្ឋាភិបាល​បាន​ទិញ​ពី​ឯកជន​យកមក​គ្រប់គ្រង​ឆ្ពោះទៅ​មហាវិថីឈ្នះៗនៅពេលនេះ គឺ​បានធ្វើ​លឿន​ជាង​ការគ្រោងទុក»។

ឯកឧត្តម​បញ្ជាក់ថា តាម​គ្រ​ម្រោ​ង​ដែល​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) កំណត់​គឺ​ស្ពាន​ព្រែក​ភ្នៅ​នេះ ត្រូវ​សាងសង់ឡើង​នៅ​ឆ្នាំ 2020នេះ តែ​អ្វីដែល​យើង​បានធ្វើ​គឺ យើង​ធ្វើ​រួច​តាំងពី​ឆ្នាំ2010មក​ម្លេះ ហេតុនេះ​ជា​ស្ថានភាព​ជាក់ស្តែង​ទីក្រុង​ភ្នំពេញ​អភិវឌ្ឍ​លឿន​ជាង​គម្រោង​ដល់​ទៅ 10ឆ្នាំ៕

Advertisement