កាលពីថ្ងៃទី4 ខែមិថុនា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្ហាញខ្សែភាពយន្តឃោសនាដែលជាផ្នែកមួយនៃយុទ្ធនាការ#StopEatingWildlife (បញ្ឈប់ការបរិភោគសត្វព្រៃ) ដើម្បីជាសេវាប្រាប់ដំណឹងជាសាធារណៈ និងជាការដាស់តឿនទៅដល់អ្នកដែលនិយមបរិភោគសាច់សត្វព្រៃថា ពួកគេពិតជាប្រថុយប្រថាននឹងហានិភ័យផ្នែកសុខភាពខ្លាំងណាស់ នៅពេលដែលពួកគេបរិភាគសត្វព្រៃ។
ការបរិភោគសត្វព្រៃអាចបង្កឱ្យមានជម្ងឺកាចសាហាវជាច្រើន ដូចជា កូវីដ-19 ជាដើម។ សូមថែរក្សាសុខភាពរបស់អ្នក និងបញ្ឈប់ការបរិភោគសត្វព្រៃ គឺជាសារៈដ៏សំខាន់មួយនៃភាពយន្តយុទ្ធនាការឃោសនាមួយនេះ។
ខ្សែភាពយន្តដ៏រន្ធត់នេះ និយាយអំពីមនុស្សមួយក្រុមនៅក្នុងភោជនីយដ្ឋានមួយកន្លែង កំពុងបរិភោគសត្វពង្រូល ហើយរំពេចនោះខ្សែភាពយន្តក៏បែរទៅបង្ហាញអ្នកបរិភោគសាច់សត្វព្រៃដែលកំពុងដេកឈឺលើគ្រែ ក្នុងមន្ទីរពេទ្យវិញ។
កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានមានប្រសាសន៍ថា “នៅក្នុងខ្សែភាពយន្តនេះយើងចង់បង្ហាញឱ្យមនុស្សគ្រប់រូបបានយល់ថា អ្នកដែលនិយមបរិភោគសាច់សត្វព្រៃ កំពុងតែបង្កឱ្យមានបញ្ហាប្រឈមខ្លាំងចំពោះសុខភាពរបស់ពួកគេ គ្រប់ពេលដែលពួកគេទទួលទានសត្វព្រៃ។
យុទ្ធនាការនេះបានចេញផ្សាយកាលពី 2ខែមុន ជាការឆ្លើយតបទៅនឹងការរាលដាល នៃមេរោគកូវីដ-19 ដែលត្រូវបានគេតាមដានស្រាវជ្រាវរកប្រភពឃើញថា បានឆ្លងមកពីការបរិភោគសាច់សត្វព្រៃ ហើយវាត្រូវបានជឿជាក់យ៉ាងច្បាស់ថា មានប្រភពចេញពីផ្សារលក់សត្វព្រៃមួយកន្លែងក្នុងទីក្រុងវូហានប្រទេសចិន។
ការជួញដូរ និងការបរិភោគសត្វព្រៃ គឺជាការជំរុញឱ្យសត្វព្រៃ និងមនុស្ស មានការប៉ះពាល់គ្នាយ៉ាងជិតស្និទ្ធ ដែលធ្វើឱ្យជំងឺកាចសាហាវដូចជាកូវីដ-19 អាចឆ្លងរាលដាលមកមនុស្សបាន។
ការបរិភោគសត្វព្រៃក៏មានជាប់ទាក់ទងជាមួយជំងឺកាចសាហាវផ្សេងទៀតដែរ ដូចជាជំងឺសារស៍ (SARS) និងអេដស៍ជាដើម។
“ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ មានន័យថា យើងកំពុងប្រយុទ្ធប្រឆាំងទប់ទល់កុំឱ្យមានឱកាសនៃការរីករាលដាលនៃជម្ងឺរាតត្បាតថ្មីផ្សេងទៀតនាពេលអនាគត។ យើងម្នាក់ៗមិនត្រឹមតែអាចដើរតួនាទីក្នុងការបញ្ឈប់ការបរិភោគសត្វព្រៃប៉ុណ្ណោះទេ តែយើងអាចរាយការណ៍អំពីបទល្មើសសត្វព្រៃ ទៅលេខទូរស័ព្ទប្រចាំការបាន” ។ នេះជាប្រសាសន៍របស់កញ្ញា ស៊ូវណ្ណា ហ្គោនឡែត។
ប្រសិនបើលោកអ្នក បានប្រទះឃើញសត្វព្រៃត្រូវបានគេបង្ខាំងទុកក្នុងទ្រុង ឬការុងបាវ ឬប្រសិនបើលោកអ្នកបានដឹងពីព័ត៌មានណាមួយដែលទាក់ទងទៅនឹងការរត់ពន្ធសត្វព្រៃដោយខុសច្បាប់ សូមទូរស័ព្ទមកទីស្នាក់ការប្រចាំការ តាមរយៈលេខ 012 500 094 ឬរាយការណ៍ទៅកាន់ក្រុមបង្ក្រាបបទល្មើសសត្វព្រៃបន្ទាន់ តាមរយៈទំព័របណ្តាញសង្គមហ្វេសប៊ុក ( https://www.facebook.com/WCHCambodia/ )។
ខ្សែភាពយន្តនៃយុទ្ធនាការឃោសនា បានបង្ហាញអំពីគ្រោះថ្នាក់ផ្នែកសុខភាព ដែលបណ្ដាលមកពីការបរិភោគសត្វព្រៃ Click here for the #StopEatingWildlife campaign film. .
ពង្រូលដែលជាសត្វកំពុងរងគ្រោះជិតផុតពូជ គឺត្រូវបានគេយកមកថតក្នុងខ្សែភាពយន្តនេះ ព្រោះវាជាប្រភេទថនិកសត្វដែលត្រូវបានគេជួញដូរច្រើនជាងគេនៅលើពិភពលោក។
Click here for the #StopEatingWildlife campaign film. .
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖
លោក Andy Ball
ផ្នែកបណ្តាញសង្គម និងទំនាក់ទំនង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
ទូរស័ព្ទការិយាល័យ +885 23 211 604
ទូរស័ព្ទដៃ +855 96 258 76 31
អ៊ីមែលៈ [email protected]
Ollie Roberts
ជំនួយការនាយិកាប្រតិបត្ដិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
ទូរស័ព្ទការិយាល័យ +885 23 211 604
ទូរស័ព្ទដៃ +855 99 766 615
អ៊ីមែលៈ [email protected]