ខ្សែភាពយន្តនៃយុទ្ធនាការឃោសនា ដើម្បីព្រមានប្រាប់អំពីគ្រោះថ្នាក់នៃការបរិភោគសត្វព្រៃ

កាលពីថ្ងៃទី4 ខែមិថុនា អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បានបង្ហាញ​ខ្សែភាពយន្ត​ឃោសនា​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ#StopEatingWildlife (បញ្ឈប់​ការបរិភោគ​សត្វព្រៃ)  ដើម្បី​ជា​សេវា​ប្រាប់​ដំណឹង​ជា​សាធារណៈ និង​ជាការ​ដាស់តឿន​ទៅដល់​អ្នក​ដែល​និយម​បរិភោគ​សាច់សត្វ​ព្រៃ​ថា ពួកគេ​ពិតជា​ប្រថុយប្រថាន​នឹង​ហានិភ័យ​ផ្នែក​សុខភាព​ខ្លាំងណាស់ នៅពេលដែល​ពួកគេ​បរិ​ភាគ​សត្វព្រៃ។

ការបរិភោគ​សត្វព្រៃ​អាច​បង្កឱ្យមាន​ជម្ងឺ​កាច​សាហាវ​ជាច្រើន ដូចជា កូ​វីដ-19 ជាដើម។ សូម​ថែរក្សា​សុខភាព​របស់​អ្នក  និង​បញ្ឈប់​ការបរិភោគ​សត្វព្រៃ គឺជា​សារៈ​ដ៏​សំខាន់​មួយ​នៃ​ភាពយន្ត​យុទ្ធនា​ការឃោសនា​មួយ​នេះ។

ខ្សែភាពយន្ត​ដ៏​រន្ធត់​នេះ និយាយ​អំពី​មនុស្ស​មួយក្រុម​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង កំពុង​បរិភោគ​សត្វ​ពង្រូល ហើយ​រំពេច​នោះ​ខ្សែភាពយន្ត​ក៏​បែរ​ទៅ​បង្ហាញ​អ្នក​បរិភោគ​សាច់សត្វ​ព្រៃ​ដែល​កំពុង​ដេក​ឈឺ​លើ​គ្រែ ក្នុង​មន្ទីរពេទ្យ​វិញ។

កញ្ញា ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​មានប្រសាសន៍ថា “នៅក្នុង​ខ្សែភាពយន្ត​នេះ​យើង​ចង់បង្ហាញ​ឱ្យ​មនុស្ស​គ្រប់រូប​បាន​យល់ថា អ្នក​ដែល​និយម​បរិភោគ​សាច់សត្វ​ព្រៃ កំពុងតែ​បង្កឱ្យមាន​បញ្ហា​ប្រឈម​ខ្លាំង​ចំពោះ​សុខភាព​របស់​ពួកគេ គ្រប់​ពេលដែល​ពួកគេ​ទទួលទាន​សត្វព្រៃ។

យុទ្ធនាការ​នេះ​បានចេញ​ផ្សាយ​កាលពី 2ខែ​មុន ជាការ​ឆ្លើយតប​ទៅនឹង​ការ​រាលដាល នៃ​មេរោគ​កូ​វីដ-19 ដែល​ត្រូវបាន​គេ​តាមដាន​ស្រាវជ្រាវ​រក​ប្រភព​ឃើញថា បាន​ឆ្លង​មកពី​ការបរិភោគ​សាច់សត្វ​ព្រៃ ហើយ​វា​ត្រូវបាន​ជឿជាក់​យ៉ាងច្បាស់​ថា មាន​ប្រភព​ចេញពី​ផ្សារ​លក់​សត្វព្រៃ​មួយកន្លែង​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន។

ការជួញដូរ និង​ការបរិភោគ​សត្វព្រៃ គឺជា​ការជំរុញឱ្យ​សត្វព្រៃ និង​មនុស្ស មានការ​ប៉ះពាល់​គ្នា​យ៉ាង​ជិតស្និទ្ធ ដែល​ធ្វើឱ្យ​ជំងឺ​កាច​សាហាវ​ដូចជា​កូ​វីដ-19 អាច​ឆ្លង​រាលដាល​មក​មនុ​ស្សបាន។

ការបរិភោគ​សត្វព្រៃ​ក៏មាន​ជាប់ទាក់ទង​ជាមួយ​ជំងឺ​កាច​សាហាវ​ផ្សេងទៀត​ដែរ ដូចជា​ជំងឺ​សារស៍ (SARS) និង​អេដស៍​ជាដើម។

“ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ មានន័យថា យើង​កំពុង​ប្រយុទ្ធប្រឆាំង​ទប់ទល់​កុំឱ្យ​មានឱកាស​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​រាតត្បាត​ថ្មី​ផ្សេងទៀត​នាពេល​អនាគត។ យើងម្នាក់ៗមិន​ត្រឹមតែ​អាច​ដើរតួនាទី​ក្នុងការ​បញ្ឈប់​ការបរិភោគ​សត្វព្រៃ​ប៉ុណ្ណោះ​ទេ តែ​យើង​អាច​រាយការណ៍​អំពី​បទល្មើស​សត្វព្រៃ ទៅ​លេខ​ទូរស័ព្ទ​ប្រចាំការ​បាន” ។ នេះ​ជា​ប្រសាសន៍​របស់​កញ្ញា ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត។

ប្រសិនបើ​លោកអ្នក បាន​ប្រទះឃើញ​សត្វព្រៃ​ត្រូវបាន​គេ​បង្ខាំង​ទុក​ក្នុង​ទ្រុង ឬ​ការុង​បាវ ឬ​ប្រសិនបើ​លោកអ្នក​បានដឹង​ពី​ព័ត៌មាន​ណាមួយ​ដែល​ទាក់ទង​ទៅនឹង​ការរត់ពន្ធ​សត្វព្រៃ​ដោយ​ខុសច្បាប់ សូម​ទូរស័ព្ទ​មក​ទីស្នាក់ការ​ប្រចាំការ តាមរយៈ​លេខ 012 500 094 ឬ​រាយការណ៍​ទៅកាន់​ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​បន្ទាន់ តាមរយៈ​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ( https://www.facebook.com/WCHCambodia/ )។

ខ្សែភាពយន្តនៃយុទ្ធនាការឃោសនា បានបង្ហាញអំពីគ្រោះថ្នាក់ផ្នែកសុខភាព ដែលបណ្ដាលមកពីការបរិភោគសត្វព្រៃ Click here for the #StopEatingWildlife campaign film. .

ពង្រូលដែលជាសត្វកំពុងរងគ្រោះជិតផុតពូជ គឺត្រូវបានគេយកមកថតក្នុងខ្សែភាពយន្តនេះ ព្រោះវាជាប្រភេទថនិកសត្វដែលត្រូវបានគេជួញដូរច្រើនជាងគេនៅលើពិភពលោក។

Click here for the #StopEatingWildlife campaign film. .

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

លោក​ Andy Ball

ផ្នែកបណ្តាញសង្គម និងទំនាក់ទំនង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

ទូរស័ព្ទការិយាល័យ +885 23 211 604

ទូរស័ព្ទដៃ +855 96 258 76 31

អ៊ីមែលៈ ball@wildlifealliance.org

 

Ollie Roberts

ជំនួយការនាយិកាប្រតិបត្ដិ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

ទូរស័ព្ទការិយាល័យ +885 23 211 604

ទូរស័ព្ទដៃ +855 99 766 615

អ៊ីមែលៈ roberts@wildlifealliance.org

 

Advertisement