ពេលអាយុឈានចូលដល់ខ្ទង់ 30+ មនុស្សជាច្រើនមានអារម្មណ៍ថា ស្បែកមុខប្រែប្រួលខ្លាំងជាងកាលពីនៅវ័យជំទង់ ចាប់ផ្ដើមមានស្លាកស្នាម ហើយភាពជ្រីវជ្រួញនឹងលេចចេញមក មើលទៅមិនស្រស់ស្រាយ មិនតឹងណែនដូចកាលពីវ័យជំទង់…តែ យើងអាចបញ្ឈប់អាយុឱ្យនៅត្រឹមតែជាតួលេខបាន ដោយការក្រោកឡើងមកផ្លាស់ប្ដូរខ្លួនឯងឱ្យមើលទៅស្អាត មានមន្តស្នេហ៍កាន់តែខ្លាំងឡើង បន្ថយអាយុ ប្រែក្លាយពីស្ត្រីវ័យ 30+ ឱ្យមើលទៅនៅក្មេងខ្ចី ដូចកាលពីក្រមុំម្ដងទៀត…ដូច្នេះ ឥឡូវ យើងនាំគ្នាមកមើលពីគន្លឹះល្អៗទាំងនោះដូចតទៅ…៖
1. ហាត់ប្រាណយ៉ាងជាប់លាប់
នារីៗណា ដែលចង់មានផ្ទៃមុខនៅស្រស់ក្មេង ត្រូវតែបញ្ចេញញើសខ្លះហើយ ដោយការហាត់ប្រាណ ក្នុង 1លើកៗឱ្យបានពី 15-30នាទីយ៉ាងជាប់លាប់ ក្នុង 1សប្ដាហ៍ឱ្យបាន 3-4ថ្ងៃ។ ការហាត់ប្រាណ នឹងសាងផលល្អ 100%ដល់នារីៗគ្រប់រូប ព្រោះការហាត់ប្រាណ នឹងជួយឱ្យរាងកាយរឹងមាំ សាងសាច់ដុំ ជួយឱ្យប្រព័ន្ធដុតបំផ្លាញធ្វើការបានកាន់តែល្អឡើង ធ្វើឱ្យនារីៗមានសាច់ស្បែកល្អស្អាត ស្រស់ថ្លា និងមើលទៅភ្លឺរលោង មានសុខភាពល្អ។
2. ជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍
ចង់ឱ្យមើលទៅឃើញនៅក្មេងជាងវ័យ ការមើលថែទាំសុខភាពពីខាងក្នុង ចេញមកខាងក្រៅ ក៏ជារឿងសំខាន់ដូចគ្នាដែរ ដោយការទទួលទានអាហារដែលមានប្រយោជន៍ ដូចជាបន្លែ ផ្លែឈើស្រស់ ដែលសម្បូរទៅដោយវីតាមីនC និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយស្លាកស្នាមដែលកើតឡើងតាមវ័យ និងជួយបំប៉នស្បែកឱ្យស្អាតស្រស់ថ្លា។ បន្លែ ដែលចង់ណែនាំនោះគឺ មើមការ៉ុត ផ្លែប៉េងប៉ោះទុំ ស្លឹកផ្ទី…ចំណែកផ្លែឈើវិញ គួរជ្រើសរើសទទួលទានផ្លែឈើត្រកូលប៊ើរី ផ្លែល្ហុងទុំ ផ្លែទទឹម ផ្លែត្របែក ផ្លែទំពាំងបាយជូរ ស្វាយទុំ ចេកទុំ ផ្លែគីវី និងឪឡឹក រួមទាំងញ៉ាំទឹកស្អាតឱ្យបានច្រើនគ្រប់គ្រាន់ យ៉ាងតិច 8កែវក្នុង 1ថ្ងៃ។ តមញ៉ាំទឹកភេសជ្ជៈដែលមានពណ៌ផ្សេងៗ និងមានរសជាតិផ្អែម…តែប៉ុណ្ណឹង ក៏នឹងស្រស់ស្អាត និងមានសុខភាពល្អពីខាងក្នុងបានហើយ និងថែមទាំងមានសម្បុរស្បែក មើលទៅតឹងណែនជានិច្ចទៀតផង។
3. កម្ចាត់ភាពតានតឹងធុញថប់
ភាពតានតឹងធុញថប់ក្នុងអារម្មណ៍ គិតច្រើន រហូតធ្វើឱ្យរាងកាយមិនស្រស់ស្រាយ អារម្មណ៍សៅហ្មង គឺជាបញ្ហាសំខាន់ ដែលហុចផលឱ្យរាងកាយមានសភាពទ្រុឌទ្រោម និងឆាប់ចាស់ទៀតផង។ ដូច្នេះ គួររកកិច្ចការងារណាដែលបំបាត់ភាពធុញថប់តានតឹង ធ្វើខ្លះ 1សប្ដាហ៍ 1-2ដង ដូចជា ការទៅមើលកុន ស្ដាប់ចម្រៀង ការដើរទិញទំនិញ ការសម្រាកលម្ហែកណ្ដាលធម្មជាតិដែលមានបរិយាកាសល្អ បរិស្ថានជុំវិញដែលពោរពេញដោយមនុស្សដែលមានអារម្មណ៍ល្អៗ និងធ្វើកិច្ចការងារណាដែលយើងចូលចិត្ត សុទ្ធតែអាចកាត់បន្ថយភាពតានតឹងធុញថប់បានទាំងអស់។
4. គេងសម្រាកឱ្យបានគ្រប់គ្រាន់
ការសម្រាក ដោយការគេងលក់ គឺជារឿងដែលល្អបំផុត ដោយយ៉ាងតិច គួរគេងលក់ឱ្យគ្រប់ 8ម៉ោងក្នុង 1ថ្ងៃ ព្រោះនៅក្នុងពេលរាត្រី ស្បែករបស់យើង នឹងធ្វើការស្ដារស្ថានភាពខ្លួនឯងខណៈពេលគេងលក់ និងថែមទាំងជួយកាត់បន្ថយភាពជ្រីវជ្រួញ ដែលកើតឡើងតាមអាយុបានល្អទៀតផង។
5. ថែបំប៉នស្បែក ដោយផលិតផលដែលទន់ភ្លន់
ផលិតផលថែបំប៉នស្បែក អាចរាប់បានថា ជាជំនួយការដែលធ្វើឱ្យស្បែកមុខ រស់ឡើងវិញ ជួយបន្លំអាយុបានយ៉ាងល្អបំផុត។ បច្ចុប្បន្ន មានការស្រាវជ្រាវ និងអភិវឌ្ឍការប្រើប្រាស់ប្រតេអ៊ីនសម្បុកសូត្រ ធ្វើជា ស្គីនឃែរ រហូតកើតជាសូត្រប្រភេទពិសេស “សម្បុកសូត្រពណ៌បៃតង” ប្រភេទពិសេស តែមួយគត់លើពិភពលោក ដែលគេហៅថា Emerald Cocoon ត្រូវបាននាំយកមកអភិវឌ្ឍចេញជាផលិតផល SilkMine Essence Protein ជាអេសសេនស៍ ប្រូតេអ៊ីនចម្រាញ់ចេញពីសម្បុកសូត្រយ៉ាងខាប់ ដល់ទៅ 95% ជួយជំរុញការសាងខូឡាជេន ស្ដារ និងបង្កើនសរសៃ អ៊ីឡាស្ទីន ជួយក្នុងការស្ដារ ពង្រឹង
ឱ្យស្បែកតឹងណែន បន្ថែមភាពរាបម៉ដ្ឋខៃ ទន់ស្រស់បស់ មិនស្អិតតតេកតតាក់ ទន់ភ្លន់ ជួយស្ដារសភាពស្បែកជុំវិញកែវភ្នែក ធ្វើឱ្យស្បែក ត្រឡប់មកភ្លឺរលោង ដូចស្រីក្រមុំម្ដងទៀត។
6. ផ្លាស់ប្ដូរូបសម្ផស្សខាងក្រៅ ឱ្យមើលទៅក្មេងជាងវ័យ
ក្រៅពីយើងបានថែបំប៉នពីខាងក្នុងហើយ រឿងសំខាន់ 1យ៉ាងទៀត គឺរូបសម្ផស្សខាងក្រៅ ដោយនារីៗយើងគួរផ្លាស់ប្ដូររូបសម្ផស្សខាងក្រៅទៅជាមួយគ្នាផងដែរ ដូចជា ការផ្លាស់ប្ដូរស្ទីលការតុបតែងខ្លួន ក៏ជារឿងដែលពេលបានផ្លាស់ប្ដូរហើយ នឹងជួយកាត់បន្ថយអាយុឱ្យមើលទៅឃើញនៅក្មេងបានដែរ ការជ្រើសរើសស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្រស់ៗ ក្នុងស្ទីលដែលមិនចាស់ ការតុបតែងមុខឱ្យមើលទៅទាន់សម័យ មិនតុបតែងក្រាស់ៗ ឬប្រើពណ៌ដិតៗខ្លាំង ផ្លាស់ប្ដូរពណ៌សក់ ម៉ូដសក់ ទៅជាម៉ូដខ្លី ឬទុកសក់សេះ ក៏អាចជួយឱ្យមើលទៅឃើញនៅអាយុតិចបានដែរ។
គន្លឹះល្អៗ ងាយៗ ត្រឹមតែប៉ុណ្ណឹង ក៏នារីយើងអាចស្អាតខ្ញង់ មើលទៅឃើញនៅក្មេង ដូចវ័យជំទង់បានដែរ ធ្វើឱ្យពួកកំលោះៗ នឹងមិនអាចទាយអាយុត្រូវទៀតផង…ដូច្នេះ ចូរកុំបង្អង់យូរ ប្រញាប់ទៅបន្ថែមភាពក្មេងជាងវ័យឱ្យខ្លួនឯងទាំងអស់គ្នាណា៎..៕