សាម​សុង​ ​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំអស្ចារ្យ​ជាមួយ​អាជីវករ​ទូទាំង​ប្រទេស​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ ​និង​កំណើន​ការ​គាំទ្រ​ផលិតផល​ដ៏​ច្រើនលើស​លុប​!​!​

ដើម្បី​អបអរ​ ​និង​បើក​ទំព័រ​ឆ្នាំ​ថ្មី​នៃ​ផលិតផល​ ​សាម​សុង​ ​ដែល​មានការ​គាំទ្រ​យ៉ាងច្រើន​លើសលុប​ ​ក៏ដូចជា​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ ​ក្រុមហ៊ុន​សាម​សុង​ ​បាន​ប្រារព្ធ​ពិធី​ជួបជុំ​យ៉ាង​ឱឡារិក​មួយ​ ​រវាង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​សាម​សុង​ ​ជាមួយ​អាជីវករ​លក់ដុំ​-​រាយ​ ​និង​ស្ថាប័ន​អ្នកសារព័ត៌មាន​ជាច្រើន​ទូទាំង​ប្រទេស​ ​ដែល​ស្ថិត​ក្នុង​បរិយាកាស​ដ៏​សប្បាយរីករាយ​ជាទីបំផុត​មិន​អាច​បំភ្លេច​បាន​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​រ៉េស៊ីដង់​។​ ​

​គួរ​បញ្ជាក់​ដែរ​ថា​ ​គោលបំណង​ចម្បង​ក្នុង​ការបង្កើត​កម្មវិធី​ជួបជុំ​នេះ​ឡើង​ ​គឺ​ដើម្បី​ថ្លែងអំណរគុណ​ដល់​អាជីវករ​លក់ដុំ​-​រាយ​ទាំងអស់​ដែល​បាន​គាំទ្រ​ ​និង​ជឿជាក់​លើ​គ្រប់​ផលិតផល​គ្រឿងបរិក្ខារ​អេឡិចត្រូនិក​របស់​សាម​សុង​ ​ក៏ដូចជា​អបអរសាទរ​ឆ្នាំ​សកល​ថ្មី​ផង​ដែរ​។​ ​ក្នុង​កម្មវិធី​ជប់លៀង​នេះ​ក្រៅពី​ការ​ទទួលទាន​អាហារ​ពេលល្ងាច​ដ៏​មានឱជារស​ហើយ​ ​ក្រុមហ៊ុន​សាម​សុង​ ​ក៏បាន​ដាក់​បង្ហាញ​នូវ​គ្រឿងបរិក្ខារ​អេ​ឡិច​ត្រូ​និ​ក​ទំនើប​ៗ​ជំនាន់​ចុងក្រោយ​ជាច្រើន​ម៉ូដែល​ ​ដែល​កំពុងពេញនិយម​ ​និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ក្នុង​នោះ​រួមមាន​ដូចជា​៖​ ​កំពូល​ទូរទស្សន៍​ឆ្លាតវៃ​បំផុត​ ​Samsung​ ​QLED​ ​8K​ ​,​ម៉ាស៊ីន​ត្រជាក់​,​ ​ទូទឹកកក​ ​និង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​សែនមនោរម្យ​ ​និង​សប្បាយរីករាយ​នេះ​ ​លោក​ ​Seungho​ ​Choi​ ​អគ្គនាយក​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​កម្ពុជា​ ​បាន​មានប្រសាសន៍​ ​និង​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ពាណិជ្ជកម្ម​ទូទាំង​ប្រទេស​ទាំងអស់​ ​ដែល​បាន​ខិតខំ​លក់​ផលិតផល​គ្រឿងបរិក្ខារ​អេឡិចត្រូនិក​ក្រុមហ៊ុន​សាម​សុង​ ​និង​ធ្វើ​ឱ្យ​គ្រប់​ផលិតផល​សាម​សុង​ ​ឈរ​លើ​លេខរៀង​លំដាប់​លេខ1​ ​នៅ​លើ​ទីផ្សារ​ ​និង​ស្ថិត​ក្នុង​ដួងចិត្ត​អតិថិជន​ទាំងអស់​!​។​ ​ភាព​ជោគជ័យ​នៅ​ថ្ងៃនេះ​ ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​រួម​របស់​យើង​ទាំងអស់គ្នា​ដែល​បាន​ដើរ​លើ​មាគ៌ា​ ​និង​ចក្ខុវិស័យ​ដ៏​ត្រឹមត្រូវ​ ​ជាមួយនឹង​ការ​តស៊ូ​ ​និង​ភាព​ស្មោះត្រង់​របស់​យើង​ទាំងអស់គ្នា​។​

​ក្រុមហ៊ុន​សាម​សុង​ ​នឹង​ប្តេជ្ញា​បន្ត​ផ្តល់​ជូន​ផលិត​ផល​ថ្មី​ៗ​ជាមួយនឹង​បច្ចេក​វិទ្យា​ទំនើប​ៗ​ជាច្រើន​ទៀត​ ​ក៏ដូចជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិ​សេស​ៗ​ដើម្បី​ជា​ប្រយោជន៍​ ​និង​ជា​កាដូ​ដ៏​ពិសេស​ក្នុង​ឆ្នាំ​ថ្មី​សម្រាប់​អាជីវករ​ ​និង​អតិថិជន​ទាំងអស់​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។​

​ជាចុងក្រោយ​ក្រុមហ៊ុន​ ​សាម​សុង​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​អតិថិជន​ ​ព្រមទាំង​អាជីវករ​ទាំងអស់​នឹង​នៅតែ​ជឿជាក់​គាំទ្រ​គ្រប់​ផលិតផល​ ​និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​របស់​សាម​សុង​បន្ត​ទៀត​ដើម្បី​ភាព​រីកចម្រើន​ ​និង​ភាព​សុខដុមរមនា​ទាំងអស់គ្នា​ជានិរន្តរ៍​៕​

Advertisement