Cambridge​ ​បង្កើត​កម្មវិធី​ ​Christmas​ ​បង្កើន​ភាព​រីករាយ​ ​និង​ថាមពល​ដល់​សិស្សានុសិស្ស​

​សាលារៀន​ ​Cambridge​ ​International​ ​of​ ​Cambodia​ ​បាន​រៀបចំ​កម្មវិធី​ ​Christmas​ ​ដ៏​រីករាយ​ ​និង​ប្រកបដោយ​ភាព​ទាក់ទាញ​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ​ ​ដែល​ជា​តំបន់​ប្រកប​ដោយសក្តានុពល​ ​និង​ជាទី​តាំង​ថ្មី​សម្រាប់​សាខា​ថ្មី​របស់​ខ្លួន​ផង​ដែរ​។​ ​

​កម្មវិធី​ ​Christmas​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​បាន​ជួបជុំគ្នា​សប្បាយរីករាយ​ ​និង​មានឱកាស​បញ្ចេញ​សមត្ថភាព​សម្តែង​របស់​ខ្លួន​ឱ្យ​អាណាព្យាបាល​ ​រួម​ទាំង​មនុស្សជា​ច្រើន​ផ្សេងទៀត​បាន​ទស្សនា​ថែមទៀត​ផង​។​ ​ការ​ផ្តល់​ឱកាស​សម្រាប់​ការ​សម្តែង​នេះ​ ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការជំរុញ​ឱ្យ​កុមារ​ជម្នះ​ភាព​ភ័យខ្លាច​ ​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ខ្ពស់​ ​និង​ថែមទាំង​ជាផ្នែក​មួយ​ដែល​គាំទ្រ​ដល់​ការសិក្សា​របស់​សាលា​ថែមទៀត​ផង​ ​ព្រោះ​កម្មវិធី​សិក្សា​របស់​សាលា​គឺ​ ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការសិក្សា​ ​និង​ភាព​រីករាយ​របស់​សិស្ស​ដើម្បី​ជំរុញ​ការសិក្សា​ឱ្យ​កាន់តែ​ប្រសើរ​។​ ​

​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ត្រូវ​បាន​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ ​ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស​ ​អាណាព្យាបាល​សិស្ស​ ​និង​សម្រាប់​ឆ្នាំនេះ​ក៏​មានការ​ចូលរួម​ពី​សហគមន៍​នៅក្នុង​បុរី​ប៉េង​ ​ហួត​ ​បឹង​ស្នោ​នោះ​ផង​ដែរ​ ​ដែល​អ្នកចូលរួម​ទាំងអស់​សុទ្ធតែ​ទទួល​បាន​កាដូ​ពីសា​លា​រៀន​ ​Cambridge​ ​ទាំងអស់គ្នា​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​ឆ្នាំ2020នេះ​ ​សាលារៀន​ ​Cambridge​ ​International​ ​of​ ​Cambodia​ ​នឹង​បង្កើត​សាខា​ចំនួន​ ​2ទីតាំង​សំ​ខាន់​ៗ​សម្រាប់​ផ្តល់​សេវាកម្ម​អប់រំ​ប្រកបដោយ​គុណភាព​។​ ​ក្នុង​នោះ​ទីតាំង​ទី1​ ​ស្ថិតនៅ​ក្នុង​បុរី​ប៉េង​ ​ហួត​ ​បឹង​ស្នោ​ ​ដែល​សាខា​នេះ​ជា​សាលា​ដែល​ទិញ​ ​Franchise​ ​ផ្ទាល់​ពី​ប្រទេស​សិង្ហបុរី​ ​ដោយ​ផ្តល់​សេវាកម្ម​មើលថែ​ទាំ​កុមារ​តូច​ ​និង​ថ្នាក់​ត្រៀម​ចូល​សាលារៀន​ ​(​pre​-​school​)​ ​និង​ទីតាំង​ទី2​ ​ស្ថិតនៅ​ផ្សារ​ទំនើប​ ​AEON​ ​Mall​ ​ទី1​ ​ដែល​ផ្តល់​សេវា​មើលថែ​កុមារ​តូច​ ​ថ្នាក់​ត្រៀម​ចូល​សាលា​ ​(​pre​-​school​)​ ​ថ្នាក់​បឋមសិក្សា​ ​និង​មធ្យមសិក្សា​៕​ ​


Advertisement