ការប្រគំតន្ត្រីសប្បុរសធម៌ដើម្បីពង្រឹង សាមគ្គីភាព សន្តិភាព និង កាយល់ដឹង

សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងប្រារព្ធការប្រគំតន្ត្រីសប្បុរសធ​ម៌​ ដែលសម្តែងដោយក្រុមចម្រៀង Musica Felice នៅថ្ងៃសៅរ៍
ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ។

ភ្នំពេញ ថ្ងៃទី ០៧ ខែវិច្ឆកា ឆ្នាំ 2019: តន្ត្រីបុរាណព្រមទាំងប្រពៃណីដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ នឹងសម្តែងជូននូវការប្រគុំតន្រ្តីសប្បុរសធម៌នៅក្នុងទីធ្លាសួនច្បារនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ ក្រុមតន្ត្រីដែលមានឈ្មោះថា Musica Felice នឹងបង្ហាញកម្មវិធីតន្ត្រីបុរាណនិងសហសម័យ ដើម្បីប្រមូលថវិកាទៅបរិច្ចាគជូនទៅសាលាតន្ត្រី Happy Chandara School និង Phum Pleng School​ ។

ការប្រគុំតន្ត្រីសប្បុរសធម៌នេះគឺជាគំនិតផ្តួចផ្តើមមួយពីសំណាក់តន្ត្រីករជនជាតិជប៉ុន គឺលោកស្រី Miwako Fujiwara ដែលមានចំណង់ចំណូលចិត្តស្រឡាញ់វិស័យចម្រៀងខ្លាំង។ អ្នកស្រីបានដឹកនាំក្រុមតន្ត្រី ‘Musica Felice’ ដែលមានន័យថា ‘ចម្រៀងសប្បាយរីករាយ’ ដែលមានតន្រ្តីករ ចំនួន ៣០ នាក់។ ក្រុមនេះបានបង្កើតឡើងអស់រយៈពេលបួនឆ្នាំ ហើយនេះគឺជាការប្រគំតន្ត្រី សប្បុរសធម៌លើកទី ៦ នៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ទេពកោសល្យរបស់តន្រ្តីករនៅកម្ពុជាតែងតែធ្វើឲ្យខ្ញុំមានភាពស្ញប់ស្ញែងខ្លាំងបំផុត។ខ្ញុំពិតជាសប្បាយរីករាយជាពន់ពេកក្នុងការសម្តែងជាថ្មីម្តងទៀតជាមួយក្រុមតន្រ្តីករ Musica Felice ក្នុងកម្មវីធី ដ៏សំខាន់មួយនេះ។ ខ្ញុំក៏ធ្លាប់បានធ្វើការជាមួយសាលាតន្ត្រី Happy Chandara School និង Phum Pleng School អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ ពួកគេគឺជាមនុស្សល្អខ្លាំងណាស់ ប្រសាសន៍របស់ លោកស្រី Miwako Fujiwara”

ភាពជាដៃគូនេះគឺជាមោទនភាពមួយសម្រាប់សណ្ឋាគារ ដោយសារតែសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាតែងតែគាំទ្រសិល្បៈយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក Charles-Henri Chevet អ្នកចាត់ការទូទៅនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានរៀបរាប់ថាការប្រគុំតន្រ្តីនេះគឺជាឱកាសដ៏ល្អមួយដើម្បីចែករំលែកតន្ត្រីជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដ៏ដូចជាជម្រុញ ឲ្យប្រជាពលរដ្ឋចូលរួមចំណែកជួយដល់មូនិធិទ្រទ្រង់ដើម្បីផ្តល់ក្តីសង្ឃឹមថ្មីមួយដល់ប្រជាជនកម្ពុជាដែលមានបញ្ហាលំបាក។

ការប្រគុំតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកា ចាប់ពីម៉ោង 5 ល្ងាចនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។ សំបុត្រមានតម្លៃ 10 ដុល្លារសម្រាប់មនុស្សធំ និង 5 ដុល្លារសម្រាប់កុមារអាយុក្រោម 12 ឆ្នាំហើយបច្ចុប្បន្នសំបុត្រ កំពុងដាក់លក់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងហាងកាហ្វេ Socials  មហាវិថីព្រះនរោត្តម ។

លោកស្រី Miwako Fujiwara
លោកស្រី Miwako Fujiwara គឺជាអ្នកលេងព្យ៉ាណូដ៏ចំណានមួយរូប និង ជាអ្នកដឹកនាំក្រុមចម្រៀងផងដែរ។ លោកស្រីបានសិក្សាព្យាណូនិងចង្វាក់ភ្លេងនៅសាកលវិទ្យាល័យ Soai នៅប្រទេសជប៉ុន ហើយបានបន្តការសិក្សាអស់រយៈពេល 7 ឆ្នាំនៅ the Hague Royal Conservatorium នៅទីក្រុងឡាអេ ប្រទេសហូឡង់ ជាមួយនឹងលោក Tom Koopman និង Tini Mathot ដោយទទួលបានសញ្ញាបត្រ Docent Musicus​ ថែមទៀតផង។ លោកស្រី Miwako ក៏ទទួលបានការថតតន្រ្តីដាក់ស៊ីឌីជាច្រើន ហើយលោកស្រីក៏បានសម្តែងនៅមហោស្រព North Sea Jazz Festival នៅហូឡង់ ដែលមានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។ លោកស្រី Miwako បានធ្វើដំណើរទូទាំងទ្វីបអឺរ៉ុបនិងជប៉ុនអស់រយៈពេល 20 ឆ្នាំក្រោមការប្រគំតន្ត្រីទេសចរណ៍ និង លើសពីនេះលោកស្រីគឺជាគ្រូបង្រៀនព្យាណូអស់រយៈពេលជិត 25 ឆ្នាំមកហើយដែលបច្ចុប្បន្នលោកស្រីបានរស់នៅប្រទេសកម្ពុជាអស់រយៈពេល9ឆ្នាំ។

សូហ្វីតែល សណ្ឋាគារលំដាប់ថ្នាក់ពិភពលោកនិងភាពឆើតឆាយរបស់បារាំង
សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា គឺជាសណ្ឋាគារដ៏ប្រណីតបែបបារាំងតែមួយគត់នៅទីក្រុងភ្នំពេញ។ សណ្ឋាគារដែលទទួលបានពានរង្វាន់ជាច្រើននេះមានបន្ទប់ចំនួន 201 បន្ទប់ស្ប៉ា ក្លឹបកីឡា សាល Grand Ballroom  សម្ភារៈប្រជុំទំនើបៗ និងភោជនីយដ្ឋានចំនួន 4 ។ ការតុបតែងតាមរចនាបថបារាំងផ្តល់ជូនសោភ័ណភាពប្រណិតដែលជម្រុញឱ្យមានការគាំទ្រឥតឈប់ឈរនៅក្នុងសណ្ឋាគារដែលល្បីល្បាញទូទាំងព្រះរាជាណាចក្រកម្ពុជា។

 

Advertisement