កម្មការិនីសិប្បកម្មធ្វើធូបម្នាក់នៅខេត្តកោះកុង ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

កោះកុង ៖ កម្មការិនីបម្រើការងារនៅសិប្បកម្មផលិតធូបម្នាក់រស់នៅខេត្តកោះកុង មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន១ដបកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ស្ត្រីដែលមានសំណាងបានឈ្នះរង្វាន់ចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ណុប សោភា អាយុ៣០ឆ្នាំ ជាកម្មការិនីបម្រើការងារនៅក្នុងសិប្បកម្មផលិតធូប ស្នាក់នៅបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់បន្ទប់ជួលស្នាក់នៅស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ណុប សោភា បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ អ្នកនាងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ប៉ុន្តែដោយសារតែជីវភាពគ្រួសារជួបការលំបាក ខ្វះខាត់ និងរស់នៅក្នុងភាពជាស្ត្រីមេម៉ាយ មានកូនតូចចំនួន២នាក់នៅក្នុងបន្ទុកផងនោះ អ្នកនាងក៏បានសម្រេចចិត្តចាកចេញពីស្រុកកំណើត មករស់នៅខេត្តកោះកុង ដោយជួលបន្ទប់គេស្នាក់នៅ និងបម្រើការងារជាកម្មការិនីក្នុងសិប្បកម្មផលិតធូប។

អ្នកនាងបានបន្តទៀតថា ដោយសារតែកត្តាជីវភាពខ្វះខាតខ្លាំង ស្ទើរតែរាល់ថ្ងៃ បន្ទាប់ពីសម្រាកពីការងារនៅក្នុងសិប្បកម្មផលិតធូប អ្នកនាងតែងឆ្លៀតទៅបម្រើការងារជាអ្នកចាប់ទឹកកក និងរត់តុនៅតាមភោជនីយដ្ឋានពេលយប់ ដើម្បីទទួលបានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃបន្ទប់ជួល ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចូលធ្វើការ អ្នកនាងតែងទិញតែបៃតងអ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីអ្នកលក់ចំនួនមួយដបទុកសម្រាប់ទទួលទាននៅពេលស្រែកទឹកដូចទម្លាប់សព្វដង។ លុះពេលមួលគម្របដបទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកនៅជិតខាងគ្នាឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។

អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

Advertisement