សេវាផ្ទេរប្រាក់ ប្រាសាក់ ជួយសម្រួលដល់ការរីកចម្រើនរបស់អតិថិជន

សេវា​ផ្ទេរប្រាក់ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះប្រជាជនអាចវេរលុយ និង​ទទួល​ប្រាក់​បានយ៉ាងងាយ សុវត្ថិភាព និងកាត់បន្ថយការមមាញឹកប្រចាំថ្ងៃ ព្រមទាំងសម្រួលដល់សកម្មភាពអាជីវកម្ម និងការរស់នៅផងដែរ។

ប្រាសាក់ ជាគ្រឹះស្ថាន​ហិរញ្ញវត្ថុដ៏ធំនៅកម្ពុជា និងមាន​សាខាច្រើនជាងគេនៅកម្ពុជា បានចូលរួមក្នុងការ ផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូន សេវាផ្ទេរប្រាក់ ដែលមានភាពសាមញ្ញ និងសុវត្ថិភាពខ្ពស់។

បច្ចុប្បន្ននេះ អតិថិជនប្រាសាក់ អាចធ្វើការផ្ទេរប្រាក់ទៅកាន់ដៃគូជំនួញ មិត្តស្និទ្ធស្នាល សាច់ញាតិ ពីគណនីទៅគណនី ឬ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬ អាចផ្ទេរឆ្លងធនាគារក៏បាន។

ជាមួយនឹងសេវាផ្ទេរប្រាក់នៅប្រាសាក់នេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ដោយខ្លួនឯងតាមម៉ាស៊ីនអេធីអឹម ឬ សេវាធនាគារចល័ត ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង ឬ អាចអញ្ជើញមកធ្វើការផ្ទេរនៅតាមការិយាល័យប្រាសាក់ដែលនៅជិតលោកអ្នកបំផុត។

សូមគោរពអញ្ជើញលោកអ្នកមកទទួលយកការបម្រើដោយភាពកក់ក្តៅ រាក់ទាក់ពីបុគ្គលិកប្រាសាក់ទូទាំងរាជធានីខេត្តនៅកម្ពុជា។

សូម​បញ្ជាក់​ថា​ ​ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​រួមមាន​៖​ ​​សេវា​ឥណទាន​ ​​ប្រាក់បញ្ញើ​សន្សំ​ ​​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​សេវា​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ សេវាទូទាត់តាមប្រព័ន្ធបាគង ​​សេវា​អេ​ធី​អឹម​ ​ម៉ាស៊ីន​ឆូត​កាត​ ​សេវា​ធនាគារ​ចល័ត​ ​និង​សេវា​បញ្ជាក់​សមតុល្យ​គណនី​ ​ដែល​គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស​។​ ​  ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចីជាង 410 ពាន់នាក់ បណ្តាញ​ការិយាល័យ​ និងទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​មគ្រប​ដណ្តប់​ទូទាំង​ប្រទេស​ និង​បុគ្គលិក​ជាង​ 8,០00​ នាក់​ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ 40​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូមទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់​ ​www.prasac.com.kh

Advertisement