ក្រុមហ៊ុន LDI ENTERPRISE LTD សហការជាមួយ CASI0 ដើម្បីពង្រីកទីផ្សាររបស់ CASIO ឱ្យកាន់តែធំនៅកម្ពុជា

កាលពីថ្ងៃទី24 ខែសីហា ឆ្នាំ2019កន្លងទៅនេះ នៅ​ស​ណ្ឋា​គា​រ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រុមហ៊ុន LDI ENTER PRISE LTD បានរៀបចំនូវពិធីជួបជុំដ៏ធំមួយ សម្រាប់ដៃគូចែកចាយទាំងអស់នៅក្នុង​​ប្រទេ​​ស​ក​ម្ពុជា ដើម្បីបង្កើននូវភាពរីករាយ និងបង្ហាញនូវគម្រោងកាន់តែធំនៅក្នុងការនាំមុខ សម្រាប់នាឡិកាម៉ាក CASIO លើទីផ្សារកម្ពុជា។

ព្រឹត្តការណ៍ដ៏ធំនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី លី គាវ អគ្គនាយិកា ក្រុមហ៊ុន LDI ENTERPRISE LTD និងលោកស្រី គួច ណាវី នាយកប្រតិបត្តិ នៃក្រុមហ៊ុន LDI ENTERPRISE LTD, លោក Atsushi Yamaoka និងអ្នកនាង Asami Sagara អ្នកតំណាងមកពីប្រទេសជប៉ុន នៃនាឡិកាម៉ាក CASIO។ ហើយនៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន LDI ENTERPRISE LTD ក៏បានធ្វើការណែនាំ និងប្រកាសជាផ្លូវការនូវអគ្គរាជទូតសុច្ឆន្ទៈ ចំនួន2រូបបន្ថែមទៀត គឺ លោក ធារី ចន្ថាប៊ីន តំណាងឱ្យផលិតផលនាឡិកាម៉ាក G-SHOCK CASIO ផ្នែកកីឡា និងកញ្ញា នីគី នីគី តំណាងឱ្យ ផលិតផលនាឡិកាម៉ាក BABY-G ដែលស្ថិតនៅក្រោមម៉ាកសញ្ញានាឡិកា CASIO របស់ជប៉ុន។

តាមការបញ្ជាក់របស់ក្រុមហ៊ុន LDI ENTERPRISE LTD បានឱ្យដឹងថា គោលបំណងនៃការរៀបចំនូវសន្និសីទសារព័ត៌មាន ស្តីពីអ្នកលក់នាឡិកា CASIO នេះឡើង គឺដើម្បីបង្ហាញពីភាពជោគជ័យ និងគម្រោងថ្មីៗបន្ថែមទៀត ស្របពេលដែលផលិតផលរបស់ក្រុមហ៊ុននាឡិកាដ៏ល្បីរបស់ជប៉ុននេះទទួលបាននូវការគាំទ្រពីអតិថិជនកម្ពុជាជាខ្លាំង ដោយក្នុងនោះ ក្រុមហ៊ុន LDI ENTERPRISE LTD ក៏មានគម្រោងកាន់តែធំ ក្នុងការពង្រីកទីផ្សារក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការ និងភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នផងដែរ។

លោកស្រី គួច ណាវី នាយកប្រតិបត្តិ មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន បានមានប្រសាសន៍ថា បច្ចុប្បន្ន CASIO កំពុងទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយស្របពេលកំណើនសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន ហើយប្រជាពលរដ្ឋក៏មានជីវភាពសមរម្យ រីករាយជាមួយនឹងការរស់នៅប្រកបដោយភាពទាន់សម័យ។ លោកស្រី បានរំពឹងថា នៅថ្ងៃអនាគត CASIO នឹងមានការប្រើប្រាស់កាន់តែច្រើន ជាមួយការជឿជាក់លើគុណភាព និងតម្លៃរបស់នាឡិកាដ៏ទំនើបរបស់ជប៉ុនមួយនេះ។ លើសពីនេះទៅទៀត លោកស្រី គួច ណាវី ក៏បានបន្ថែមដែរថា ក្រុមហ៊ុន LDI Enterprise LTD មានគម្រោងពង្រីកសាខាចំនួន5កន្លែងបន្ថែមទៀត ស្ថិតនៅទីតាំង ដូចជា THE BRIDGE, OLYMPIA MALL, FURI SIHAKNUVILLE, EXCHANGE SQUARE និងនៅ Sa CHIPMONG NORO MALLផងដែរ។

លោក Atsushi Yamaoka ដែលជាអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន CASIO បានលើកឡើងថា  បន្ទាប់ពីចាប់ដៃគូ សហការជាមួយក្រុមហ៊ុនកម្ពុជាខាងលើ បានជំរុញឱ្យ CASIO កាន់តែល្បី ហើយអ្វីដែលគួរឱ្យកត់សម្គាល់ គឺនាឡិកាទំនើបម៉ាកល្បី G-SHOCK ដែលមានការពេញនិយមខ្លាំង គិតត្រឹមឆ្នាំ2019 លក់បានជាង100លានគ្រឿងឯណោះ។ នៅក្នុងពេលឆាប់ៗខាងមុខ G-SHOCK នឹងមានបង្ហាញនូវវត្តមានផលិតផលថ្មីៗបន្ថែមទៀត ដែលកាន់តែអស្ចារ្យ ជាមួយនឹងមុខងារផ្សេងៗកាន់តែច្រើន ពិសេសសម្រាប់អ្នកនិយមប្រើប្រាស់ក្នុងការកំណត់ពេលវេលា ដូចជា អ្នកលេងកីឡាជាដើម។ លោករំពឹងថា ដោយសារការរស់នៅប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជា បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រផលិតផលរបស់ខ្លួនកាន់តែច្រើនបន្ថែមទៀត៕

Advertisement