សិស្ស​នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​បាន​ឱកាស​អប់រំ​តាមរយៈ​អគារ​ដែល​ផ្តល់​ដោយ​មូលនិធិ​អេ​ស៊ី​លីដា​-​ចារ​ឌីន​សម្រាប់​ការអប់រំ​ ​

អង្គការ​មូលនិធិ​ ​អេ​ស៊ី​លីដា​-​ចារ​ឌីន​ ​សម្រាប់​ការអប់រំ​ ​ដែល​បាន​បង្កើត​ឡើង​ដោយ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​និង​ក្រុមហ៊ុន​ ​ចារ​ឌីន​ ​ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ2017​ ​បាន​សម្ពោធ​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ ​អគារសិក្សា​បឋមសិក្សា​គោក​សង្កែ​ ​ស្ថិតនៅ​ភូមិ​គោក​សង្កែ​ ​ឃុំ​ពង្រ​ ​ស្រុកចុង​កាល់​ ​ខេត្ត​ឧត្តរមានជ័យ​ ​នៅ​ថ្ងៃទី12​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នេះ​។​

​លោក​ ​ភី​ធើ​ ​បេ​និន​ ​ស្ថាបនិក​ ​និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​នេះ​ ​បាន​លើកឡើង​ថា​ ​អង្គការ​មូលនិធិ​អេ​ស៊ី​លីដា​-​ចារ​ឌីន​ ​សម្រាប់​ការអប់រំ​ ​បង្កើត​ឡើង​ដើម្បី​អបអរសាទរ​ ​និង​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ទាំង2​ ​ហើយ​ចូលរួម​ជាមួយគ្នា​ដើម្បី​ជួយ​កុមារ​កម្ពុជា​ ​ដើម្បី​ផ្តល់​ឱកាស​ស្មើគ្នា​ក្នុង​ការ​ទទួល​បានការ​អប់រំ​កម្រិត​មូលដ្ឋាន​។​ ​អង្គការ​នេះ​ធ្វើសកម្មភាព​ ​ដោយមាន​ការព្រមព្រៀង​ពី​អាជ្ញាធរ​ក្នុង​វិស័យ​អប់រំ​ ​ដោយ​ក្នុង​ដំណាក់កាល​ដំបូង​ ​គឺ​សាងសង់​អគារសិក្សា​។​ ​វិសាលភាព​នៃ​សកម្មភាព​មនុស្សធម៌​របស់​អង្គការ​នេះ​ ​គឺ​គ្រប​ដណ្តប់​លើ​ប្រទេស​កម្ពុជា​ទាំងមូល​ ​ប៉ុន្តែ​ជាដំបូង​ ​គឺ​ផ្តោត​លើ​តំបន់​ក្រីក្រ​នៅ​ឆ្ងាយ​ដាច់ស្រយាល​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ចំនួន4​ ​គឺ​ខេត្ត​ឧត្តរមានជ័យ​ ​រតនគិរី​ ​មណ្ឌលគិរី​ ​និង​ព្រះវិហារ​។​ ​អង្គការ​នេះ​មាន​ផែនការ​ឧបត្ថម្ភ​ ​និង​សាងសង់​អគារសិក្សា​បឋមសិក្សា​ជាច្រើន​ក្នុង​ ​1ឆ្នាំ​ៗ​នៅ​តាម​តំបន់​នានា​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​គោលដៅ​របស់​ខ្លួន​ ​តាម​លទ្ធភាព​មូលនិធិ​របស់​ខ្លួន​។​ ​ជា​អប្បបរមា​អង្គការ​នេះ​ ​នឹង​ធ្វើការ​សាងសង់​អគារសិក្សា​យ៉ាងតិច2​ ​ឬ​ ​3​ ​ក្នុង​ ​1ឆ្នាំ​។​ ​អគារសិក្សា​នេះ​នឹង​ផ្តល់​ជា​អគារសិក្សា​អចិន្ត្រៃយ៍​ដែល​នឹងអាច​បង្កើន​ចំនួន​កុមារ​ទទួល​បាន​នូវ​ការអប់រំ​កម្រិត​មូលដ្ឋាន​។​

​លោក​ ​ភី​ធើ​ ​បេ​និន​ ​មានប្រសាសន៍​ថា​៖​ ​«​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ឪពុក​ម្តាយ​ក្នុង​ការ​ផ្តល់​ជូន​ដល់​កូន​គឺ​ ​សេចក្តី​ស្រឡាញ់​ ​និង​ការអប់រំ​ល្អ​។​ ​សម្រាប់​អង្គការ​នេះ​ ​គឺ​ចង់​ជួយ​ឪពុក​ម្តាយ​សិស្សានុសិស្ស​ដើម្បី​ផ្តល់​ការអប់រំ​ដល់​កូន​ៗ​របស់​ពួកគាត់​។​ ​ការអប់រំ​នឹង​ជួយ​កសាង​ ​និង​ពង្រីក​គុណភាព​ជីវិត​របស់​ពួកគាត់​ ​និង​ជួយ​អភិវឌ្ឍ​គ្រឹះ​ធនធានមនុស្ស​ឱ្យ​ប្រសើរ​ឡើង​ ​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​ ​និង​និរន្តរភាព​សង្គម​»​។​

​លោក​បណ្ឌិត​ ​អ៊ិ​ន​ ​ចាន់​នី​ ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អ៊ិ​ល​ស៊ី​ ​បាន​លើកឡើង​ថា​ ​គោលដៅ​សំខាន់​ក្នុង​ការបង្កើត​ឡើង​នូវ​មូលនិធិ​ដ៏​មាន​សារៈសំខាន់​នេះ​ ​គឺ​ដើម្បី​ជួយ​ដល់​សិស្ស​នៅ​តំបន់​ដាច់ស្រយាល​ ​ដោយ​ក្នុង​នោះ​យើង​បាន​សួរ​ទៅ​ខាង​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ដើម្បី​កំណត់​ទីតាំង​សម្រាប់​សាងសង់​ ​រួម​ទាំង​ប្លង់​ដែល​ក្រសួង​បាន​ផ្តល់​ជូន​យ៉ាង​ច្បាស់លាស់​ទៀតផង​។​

​បច្ចុប្បន្ន​ ​អង្គការ​មូលនិធិ​អេ​ស៊ី​លីដា​-​ចារ​ឌីន​សម្រាប់​ការអប់រំ​ ​បាន​និង​កំពុង​ឧបត្ថម្ភ​ ​និង​សាងសង់​អគារសិក្សា​បឋមសិក្សា​ចំនួន​ ​2ខ្នង​ ​ស្របតាម​ប្លង់​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ស្ថិតនៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​និង​រតនគិរី​។​ ​អគារសិក្សា​ ​1ខ្នង​ៗ​មាន​ចំនួន​ ​5បន្ទប់​ ​ជាមួយ​បន្ទប់​អនាម័យ​ដែល​អាច​ផ្ទុក​សិស្ស​បាន​យ៉ាងតិច​ ​100នាក់​៕​ ​



Advertisement