ជប៉ុន​ជួយ​សាងសង់​ អគារសិក្សា​ថ្មី​ ១ខ្នង​ ៤បន្ទប់​ ដងទង់​ជាតិ​ ខ្លោងទ្វារ​ ​បំពាក់​គ្រឿងសង្ហារិម​គ្រប់គ្រាន់​នៅ​សាលាបឋមសិក្សា​ សេក​សក​

នៅ​ថ្ងៃទី24​ ខែមិថុនា​ ឆ្នាំ2019​ គណៈ​អភិបាលស្រុក​រតន​មណ្ឌល​ នៃ​ខេត្តបាត់ដំបង​បាន​ប្រារព្ធ​ពិធីសម្ពោធ​អគារសិក្សា​ថ្មី​ចំនួន​ 1ខ្នង​ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ សេក​សក​ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​សេក​សក​ ឃុំ​ផ្លូវមាស​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ក្រោម​អធិបតីភាព​លោក​ ស៊ូ​ អា​រ៉ា​ហ្វា​ត់​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ លោក​ ហ្សាន់​នី​ជី​ ហា​យ៉ា​ហ្សី​ដា​ ប្រធាន​ក្រុមហ៊ុន​គណនេយ្យ​ អ ស្ត្រេ​ ដែល​ជា​ម្ចាស់​ជំនួយ​ ​និង​លោក​ កេន​ជិ​ អូ​តានី​ ប្រធាន​អង្គការ​អភិវឌ្ឍន៍​សហគមន៍​ ស៊ី​ អឹម​ ស៊ី​ ព្រមទាំង​លោកគ្រូ​-អ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ដែល​ជា​អាណាព្យាបាល​សិស្ស​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​ឱកាស​នោះ​។

អគារសិក្សា​ចំនួន​ 1ខ្នង​នោះ​ មាន​ 4បន្ទប់​ មាន​បំពាក់​ដោយ​សម្ភារ​គ្រប់គ្រាន់​ រួម​ជាមួយ​ខ្លោងទ្វារ​សាលា​ និង​ដងទង់​ជាតិ​ថ្មី​ ដែល​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ​ គឺជា​អំណោយ​របស់​លោក​ ហ្សាន់​នី​ជី​ ហា​យ៉ា​ហ្សី​ដា​ ប្រធាន​ក្រុមហ៊ុន​គណនេយ្យ​ អ ស្ត្រេ​​ និង​សប្បុរសជន​ជប៉ុន​មួយចំនួន​ទៀត​ តាមរយៈ​អង្គការ​អភិវឌ្ឍន៍​សហគមន៍​ ស៊ី​ អឹម​ ស៊ី​ ត្រូវ​បាន​សាងសង់​រួច​កាលពី​ថ្ងៃទី30​ ខែឧសភា​ ឆ្នាំ2019​ កន្លងទៅ​ និង​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ចាប់ពី​ពេលនេះ​តទៅ​ក្រោយពី​ពិធី​កាត់ខ្សែបូ​ដោយ​លោក​ ស៊ូ​ អា​រ៉ា​ហ្វា​ត់​ អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​រួចមក​៕

 

Advertisement