ផលិតផល​គ្រឿងសម្អាង​ធម្មជាតិ​ ​“​Think​ ​Nature​”​ ​បើក​សម្ពោធ​ហាង​ថ្មី​នៅ​ផ្សារ​ទំនើប​ ​Midtown​

​Think​ ​Nature​ ​គឺជា​ម៉ាក​ផលិតផល​ធម្មជាតិ​ ​រួមមាន​ផលិតផល​ថែរក្សា​សក់​ដែល​ជួយ​កាត់បន្ថយ​សក់​ជ្រុះ​យ៉ាង​មានប្រសិទ្ធភាព​ ​ព្រមទាំង​ផលិតផល​ថែរក្សា​ស្បែក​ដែល​ជួយ​ឲ្យ​ស្បែក​សម៉​ដ្ឋ​រលោង​តាម​បែប​ធម្មជាតិ​ ​និង​កាត់បន្ថយ​ស្នាម​ជ​ជ្រីវជ្រួញ​។​ឥឡូវនេះ​ផលិតផល​គ្រឿងសម្អាង​ធម្មជាតិ​របស់​ប្រទេស​កូរ៉េ​ដែល​ល្បីល្បាញ​នៅ​ប្រទេស​កូរ៉េ​ ​ចិន​ ​និង​តៃវ៉ាន់​រួចមក​ហើយ​មួយ​នេះ​បាន​បើក​ដំណើរការ​ហាង​ទី១​ ​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប​ ​Midtown​។​

​ជាពិសេស​ក្នុង​ដំណើរការ​នៃ​ការ​បើក​សម្ពោធ​ហាង​សាកល្បង​ ​​Think​ ​Nature​ ​នឹង​ផ្តល់​នូវ​កម្មវិធី​ពិ​សេស​ៗ​ដូចជា​ ​ទិញ១ថែម១​ ​ព្រមទាំង​ទទួល​កា​ដូ​ផ្សេង​ៗ​ជាច្រើន​រាល់​ការ​ចំណាយ​ចាប់ពី​ ​១០ដុល្លារ​ ​ដល់​ ​៥០ដុល្លារ​។​ ​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​ដល់​ ​ថ្ងៃទី០២​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​។​

​ផលិតផល​ ​Think​ ​Nature​ ​ជា​ផលិតផល​ថែរក្សា​សក់​ ​និង​រាងកាយ​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ទារក​ ​ស្រ្តី​មានផ្ទៃពោះ​ ​និង​អ្នក​ដែល​គិត​ពី​សម្រស់​ផង​ ​និង​សុខភាព​ផង​នៅក្នុង​ប្រទេស​កម្ពុជា​ព្រោះ​វា​ជា​ផលិតផល​ដែល​គ្មាន​សារធាតុគីមី​គ្រោះថ្នាក់​ដល់​សុខភាព​ ​គ្មាន​ពណ៌​ ​និង​ក្លិន​សិប្បនិម្មិត​ឡើយ​។​

​ ​ការ​ផ្តល់​ជូន​កម្មវិធី​ពិសេស​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​ទាំងអស់​ដែល​ចាប់អារម្មណ៍​ចំពោះ​ផលិតផល​ធម្មជាតិ​ ​Think​ ​Nature​ ​នេះ​។​

​ ​អាសយដ្ឋាន​៖​ ​ហាង​ ​G14​ ​ក្នុង​ផ្សារ​ទំនើប​ ​Midtown​ ​ផ្លូវ​ ​២០០៤​ ​កែង​ផ្លូវ១៣B​ ​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​។​


Advertisement