រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​៤​ ​ទី​ ​៥​ ​និង​ទី​ ​៦​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

​រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​២៥​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​បី​រូប​ពី​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​ ​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​ ​អ្នកឈ្នះ​រង្វាន់​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។​ ​

​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ត្រូវ​បាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រក្នុង​គោលបំណង​ ​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ ​និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ ​ដែល​តែងតែ​គាំទ្រ​ ​និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​គ្រប់​កម្មវិធី​ ​គ្រប់​ឱកាស​។​ ​

​លោក​ ​កង​ ​សុវណ្ណ​ ​មក​ពី​ខេត្តកោះកុង​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រាបៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​ហូប​ស្រា​បៀរ​អាន់​ឆ័​រនៅ​ពេល​មានកម្ម​វិធី​ជួបជុំ​បងប្អូន​ ​និង​មិត្ត​ភ័ក្តិ​។​ ​ខ្ញុំ​គាស់​កំប៉ុង​ស្រា​បៀរ​អាន់​ឆ័រ​ ​ឃើញត្រូវ​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​។​ ​កាលនោះ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​ដឹង​ថាត្រូវ​រង្វាន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ពីព្រោះ​ពីមុន​មិនដែល​មាន​រង្វាន់​អញ្ចឹង​ ​ឥឡូវ​ឃើញត្រូវ​រង្វាន់​ពិ​តៗ​។​ ​នេះ​ជា​លើកទីមួយ​សម្រាប់​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​មួយ​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ខ្ញុំ​ផ្តាំផ្ញើ​ឲ្យ​អតិថិជន​ ​សូម​ជឿជាក់​លើ​ស្រា​បៀរ​អាន់​ព័រ​ពិតជា​ផ្តល់​រង្វាន់​ពិ​តៗ​មែន​។​ ​“​

​លោក​ ​ធន​ ​ឈាង​ហៃ​ ​មក​ពី​ខេត្តកណ្តាល​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រាបៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​តែងតែ​ពិសា​ស្រា​បៀរ​អាន់​ឆ័​រនៅ​ពេល​ជួបជុំ​បងប្អូន​ ​និង​មិត្ត​ភ័ក្តិ​។​ ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​នៅពេល​ដឹង​ថាត្រូវ​រង្វាន់​ធំ​។​ ​ខ្ញុំ​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​អតិថិជន​ពិសា​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ត្រូវ​រង្វាន់​ធំ​ដូច​រូប​ខ្ញុំ​”​។​ ​

​ចំណែក​ឯ​លោក​ ​សុត​ ​វែង​ ​មក​ពី​ខេត្តកណ្តាល​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រាបៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​អារម្មណ៍​អរ​រំភើប​សប្បាយ​នៅពេល​ដឹង​ត្រូវ​រង្វាន់១ម៉ឺន​ដុល្លារ​ពី​ស្រាបៀ​អាន់​ឆ័រ​។​ ​ខ្ញុំ​មិនដែល​ត្រូវ​រង្វាន់​ធំ​អញ្ចឹង​ពីមុន​ទេ​។​ ​ខ្ញុំ​សូម​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​សូម​ពិសា​ស្រា​បៀរ​អាន់​ឆ័រ​ឲ្យបាន​ច្រើន​ពីព្រោះ​ស្រា​បៀរ​អាន់​ឆ័​រមា​នរ​សជាតិ​ឆ្ងាញ់​ ​ព្រមទាំង​មាន​រង្វាន់​ជាច្រើន​។​ ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង​ ​ហើយ​ខ្ញុំ​នឹង​យក​លុយ​នេះ​ទៅ​ពង្រីក​មុខរបរ​។​”​

​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​បី​រូប​បាន​ទទួល​រង្វាន់​ពី​លោក​ ​Hew​ ​Foong​ ​Yoon​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ប្រចាំ​ប្រទេស​ ​និង​លោក​ ​Fahmi​ ​Rajendra​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​។​ ​

​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ​ ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ​២០១៩​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ១កំប៉ុង​ ​១២កំប៉ុង​ ​២៤​ ​កំប៉ុង​ ​ព្រមទាំង​រង្វាន់​ទឹកប្រាក់​ ​១០០​ ​(​មួយ​រយ​)​ ​ដុល្លារ​ ​១០០០​ ​(​មួយ​ពាន់​ដុល្លារ​ ​និង១០០០០​ ​(​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​បញ្ជាក់​៖​ ​ដើម្បី​បើក​រង្វាន់​ ​លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង​ ​និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។​ ​

​សូម​ប្រញាប់​ឡើង​!​ ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់១​ ​ម៉ឺន​ដុល្លារ​ ​រាល់​ខែ​!​ ​អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!​!​!​ ​
​ ​ចំពោះ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖​ ​092​ ​333​ ​900​ ​/​ ​010​ ​833​ ​000​។​
​ ​រីករាយ​ស្រស់ថ្លា​

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​

Advertisement