វីង​ ​និង​វេ​ស្ទើ​នយូ​នៀន​ ​បង្កើន​កិច្ចសហការ​លើ​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​

​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​លើ​ទូរស័ព្ទ​ទូទៅ​កាន់​ប្រទេស​ជាង២០០ប្រទេស​ ​ត្រូវ​បាន​ដាក់ឲ្យ​ប្រើ​ ​ប្រាស់​ជាលើកដំបូង​សម្រាប់​អតិថិជន​ជាង​មួយ​លាន​នាក់​របស់​ធនាគារ​ឯក​ទេ​សវីង​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​នវីង​ ​តាមរយៈ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ ​វេ​ស្ទើ​ន​ ​យូ​នៀន​ ​ដែល​ជា​អ្នកនាំ​មុខ​គេ​ក្នុង​ការផ្ទេរ​ប្រាក់​ទូទាំង​ពិភពលោក​ ​និង​ ​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ ​សេវាកម្ម​ធនាគារ​ចល័ត​នៅ​កម្ពុជា​។​

​ដោយ​គ្រាន់តែ​ចុច​ ​ពីរ​ឬ​បី​ដំណាក់កាល​ ​នៅ​លើ​កម្មវិធី​ស្មា​ត​ហ្វូ​នវីង​ ​អតិថិជន​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​តាមរយៈ​ ​វេ​ស្ទើ​ន​ ​យូ​នៀន​ ​ទៅកាន់​ក្រុម​គ្រួសារ​និង​មនុស្សជា​ទី​ស្រលាញ់​របស់​ពួកគេ​បា​នភ្លាមៗ​ ​២៤​ ​ម៉ោង​លើ​ ​០៧ថ្ងៃ​ ​ទៅកាន់​ជាង​ ​២០០ប្រទេស​ជុំវិញ​ពិភពលោក​។​

​ភាព​ងាយស្រួល​តាមរយៈ​ការប្រើ​ម្រាមដៃ​ចុច​នេះ​ ​គឺ​អាច​ធ្វើ​បាន​សម្រាប់​គ្រប់​អតិថិ​ជ​នវីង​ ​ដែល​មានកម្ម​វិធី​ស្មា​ត​ហ្វូ​ន​ ​វីង​ ​នៅក្នុង​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​ ​មិនថា​ជា​បុគ្គលិក​បម្រើការ​ងារ​ជាតិ​ ​និង​អន្តរជាតិ​។​ ​អតិថិជន​មាន​ជម្រើស​ក្នុង​ការផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​ពី​គណនី​របស់​ធនាគារ​ ​ឬ​តាមរយៈ​កាបូប​ឌីជីថល​នៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​នវីង​ ​ដែល​ពួកគេ​អាច​ ​ដាក់​ប្រាក់​នៅ​ភ្នាក់​ងារ​វីង​ជាង​ ​៦,000​ ​កន្លែង​ ​ដើម្បី​ធ្វើការ​ផ្ទេរ​ប្រាក់​។​ ​

​លោកស្រី​ ​សូ​ហ៊ី​នី​ ​រ៉ា​ចូ​លី​ ​អនុប្រធាន​តំបន់​អាស៊ី​ខាងត្បូង​ ​និង​ឥណ្ឌូចិន​ ​នៃ​ ​វេ​ស្ទើ​ន​ ​យូ​នៀន​ ​មានប្រសាសន៍​ថា​ ​”​សេវាកម្ម​របស់​យើង​ ​ផ្តល់​ជា​ដំណោះស្រាយ​សម្រាប់​ការ​ចលនា​ប្រាក់​ឆ្លងកាត់​ប្រទេស​នៅ​ទូទាំង​ពិភពលោក​។​ ​ដោ​យម​មាន​ជំនាញ​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​ ​និង​បច្ចេកវិទ្យា​ដើម្បី​ភ្ជាប់​ពិភព​ឌីជីថល​និង​ពិភព​ផ្ទាល់​នៃ​ការផ្ទេរ​ប្រាក់​ ​យើង​មាន​ជំហររឹង​មាំ​ក្នុង​ការ​ផ្តល់​អំណាច​ដល់​អតិថិជន​ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​។​”​

​លោកស្រី​ ​រ៉ា​ចូ​លី​ ​មានប្រសាសន៍​បន្ត​ថា​ ​”​ការផ្ទេរ​ប្រាក់​គឺជា​ប្រភព​ប្រាក់ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​ជាច្រើន​ដែល​នេះ​គឺជា​ការពិត​សម្រាប់​គ្រួសារ​ដែល​រស់នៅ​ប្រទេស​កម្ពុជា​ ​និង​សម្រាប់​ជន​អន្តោប្រវេសន៍​ ​ក៏ដូចជា​សាច់ញាតិ​ ​របស់​ពួកគេ​ដែល​រស់នៅ​ក្រៅប្រទេស​។​ ​ការ​ផ្សា​ភ្ជាប់​អតិថិជន​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​គឺជា​គន្លឹះ​ ​ហើយ​វា​ជា​ ​ការចាំបាច់​ក្នុង​ការ​ផ្តល់​ភាព​ងាយស្រួល​បំផុត​សម្រាប់​ពួកគេ​។​ ​ជាមួយនឹង​ការ​កើនឡើង​នូវ​ប្រជាប្រិយ​ភាព​នៃ​ទូរស័ព្ទចល័ត​និង​ការប្រើ​ប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ ​យើង​មានការ​រំភើប​រីករាយ​ក្នុង​ការពង្រីក​សេវាកម្ម​របស់​យើង​ជា​មួយ​វី​ង​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​ក្នុង​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ ​អតិថិជន​ក្នុង​ការ​ ​ផ្ទេរ​ ​ប្រាក់​តាមមធ្យោបាយ​ដែល​ពួកគេ​ចង់បាន​និង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ជីវិត​របស់​ពួកគេ​ ​និង​សេដ្ឋកិច្ច​សកលលោក​។​”​

​លោក​ ​ចូ​ចូ​ ​ម៉ា​ឡូ​ឡូស​ ​អគ្គនាយក​ធនាគារ​ឯក​ទេ​សវីង​ ​មានប្រសាសន៍​ថា​ ​”​កាលពី​ឆ្នាំមុន​ ​យើង​បាន​ប្រកាស​ពី​កិច្ចសហការ​របស់​យើង​ជាមួយ​ ​វេ​ស្ទើ​ន​ ​យូ​នៀន​ ​រួចមក​ហើយ​ ​ដែល​បាន​អនុញ្ញាត​ឱ្យ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​ទទួល​ប្រាក់​តាមរយៈ​ភ្នាក់​ងារ​វីង​ ​ដែល​មាន​ផ្តល់​សេវាកម្ម​ទទួល​ប្រាក់​ដែល​ផ្ទេរ​តាម​ ​វេ​ស្ទើ​ន​ ​យូ​នៀន​ ​ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ ​វីង​ទៅកាន់​ពិភពលោក​ ​របស់​យើង​។​ ​សេវាកម្ម​ទទួល​ប្រាក់​ដែល​ផ្ទេរ​តាមរយៈ​ ​វេ​ស្ទើ​ន​ ​យូ​នៀន​ ​រហូតដល់​ ​១០០០​ ​ភ្នាក់ងារ​វី​ងនៅ​ទូទាំង​ប្រទេស​។​ ​នៅក្នុង​ថ្ងៃនេះ​ ​តាមរយៈ​សេវាកម្ម​វេ​ស្ទើ​នយូ​នៀន​ ​នៅ​លើ​ ​កម្មវិធី​ ​ស្មា​ត​ហ្វូ​នវី​ងរ​បស់​យើង​ ​យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​នាំ​យក​កិច្ចសហការ​គ្នា​ទៅ​រក​កម្រិត​មួយទៀត​ដែល​អាច​ឲ្យ​ជន​អន្តោប្រវេសន៍​ ​អ្នក​ដែល​មិន​មាន​គណនី​ធនាគារ​ ​ឬមិន​ធ្លាប់​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ ​និង​ពលករ​បរទេស​ដើម្បី​ងាយស្រួល​ក្នុង​ការផ្ទេរ​ប្រា​ក់​ភ្លាម​ៗ​ ​២៤ម៉ោង​លើ០៧​ ​ថ្ងៃ​ ​ទៅកាន់​ក្រុម​គ្រួសារ​ ​និង​អ្នក​នៅក្នុងបន្ទុក​នៅផ្ទះ​និង​នៅ​ទូទាំង​ពិភពលោក​។​ ​”​

​លោក​ ​ម៉ា​ឡូ​ឡូស​ ​មានប្រសាសន៍​បន្ត​ថា​ ​”​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​អតិថិជន​គឺ​មិន​ចេះ​រីងស្ងួត​ទេ​ ​ហើយ​យើង​នឹង​មិនឈប់​ត្រឹមនេះ​ទេ​។​ ​យើង​មាន​ផែនការ​បន្ត​ពង្រីក​និង​បង្កើន​លទ្ធភាព​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ជូន​នូវ​បទពិសោធន៍​បន្ថែម​ដ៏​ងាយស្រួល​សម្រាប់​អតិថិជន​។​”​

​ក្រៅពី​សេវាកម្ម​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​និង​អន្តរជាតិ​ ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ​ផ្សេង​ៗ​ទៀត​នៅ​លើ​កម្មវិធី​ស្មា​ត​ហ្វូ​នវី​ងរួម​មាន​ ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​ ​ទូទាត់​វិក្កយបត្រ​ ​ទូទាត់​តាម​អ៊ិ​ន​ធឺ​ណេត​ ​និង​ដោយ​ស្កេន​កូដ​ ​QR​ ​និង​ផ្សេង​ៗ​ទៀត​។​

Advertisement