ក្រុមហ៊ុន Viber បានចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលឈានមុខដទៃទៀត រួមជាមួយអ្នកជំនាញ និងអ្នកដែលស្រលាញ់ចូលចិត្តខាងផ្នែកបច្ចេកវិទ្យា ដែលមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមនៅក្នុងកម្មវិធីពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ រយៈពេល៣ថ្ងៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ ជាពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន Viber បានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពី “ការរីកចម្រើន នៃប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល នៅក្នុងប្រទេសកម្ពុជា” ដោយមានលោក Christopher McCarthy នាយកប្រតិបត្តិ នៃក្រុមហ៊ុន MangoTango Asia ធ្វើជាអ្នកសម្របសម្រួល។
នៅក្នុងកិច្ចពិភាក្សានោះ វាគ្មិនបានលើកឡើងថា គ្មានអ្វីសំខាន់ជាងការប្រើប្រាស់ព័ត៌មាន និងការយល់ដឹងអំពីប្រព័ន្ធឌីជីថលនោះទេ សម្រាប់ប្រទេសកម្ពុជា ដោយសារតែប្រទេសកម្ពុជាមានចំនួនប្រជាជនវ័យក្មេងច្រើន រួមផ្សំជាមួយការកើនឡើង នៃការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ឌីជីថលផ្សេងៗទៀត។
អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថលនៅកម្ពុជា បាននិងកំពុងតែជួយជំរុញឱ្យមានការផ្លាស់ប្តូរនិន្នាការ ចំពោះប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រជាជនកម្ពុជា ចូលចិត្តប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថល, ការចំណាយពេលទៅលើការប្រើប្រាស់ព័ត៌មាន តាមបណ្ដាញអ៊ីនធឺណិតមានការកើនឡើង ជាមួយនឹងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ជាពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងប្រជាជនវ័យក្មេងរបស់កម្ពុជា ជាមនុស្សដែលឆាប់ទទួលបាន នូវការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល។
កាលពីមុន ព័ត៌មានបានធ្វើការផ្សព្វផ្សាយតាមបែបបុរាណ ដូចជាការបោះពុម្ភនៅលើកាសែត, ទស្សនាវដ្ដី និងក្រោយមកទៀតបានបង្ហោះនៅតាមគេហទំព័រ។
បច្ចុប្បន្ននេះ ព័ត៌មានយ៉ាងសម្បូបែប ពីប្រភពជាច្រើន ត្រូវបានផ្ដល់ជូនតាមរយៈប្រព័ន្ធឌីជីថលយ៉ាងទូលំទូលាយ ដែលធ្វើឲ្យមនុស្សជំនាននេះទំនងជាមានភាពងាយស្រួលជាងមុន ក្នុងការទទួលបាននូវព័ត៌មានជាច្រើន។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថល បានលើកឡើងថា ការធ្វើព័ត៌មានទៅតាមតម្រូវការ សម្រាប់មនុស្សជំនាន់ថ្មី គឺមានសារៈសំខាន់ ដែលនៅតែស្ថិតនៅក្នុងភាពប្រកួតប្រជែង។
លោក Anubhav Nayyar ប្រធានអភិវឌ្ឍន៍ពាណិជ្ជកម្ម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច របស់ក្រុមហ៊ុន Rakuten Viber បានថ្លែងថា៖ “វិធីដែលមនុស្សប្រើប្រាស់ព័ត៌មាន កំពុងតែមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ មនុស្សចង់បានព័ត៌មានឆាប់រហ័ស, លឿនក្នុងការប្រើប្រាស់ព័ត៌មាន, អាចជាអត្ថបទ ឬវីដេអូ ឬព័ត៌មាន ជាប្រភេទឌីជីថលផ្សេងទៀត ដោយព័ត៌មានទាំងនោះត្រូវបានផ្ដល់ជូននៅក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ថេរវេលា គឺជាចំណុចសំខាន់សម្រាប់ការចែកចាយព័ត៌មាន។”
នៅក្នុងយុគសម័យ នៃការរីកចម្រើនខាងផ្នែកឌីជីថល ព័ត៌មានដែលពាក់ព័ន្ធ គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយីហោ នៅតែអាចស្ថិតនៅបាន។ ព័ត៌មានពេលនេះ សំដៅទៅលើព័ត៌មានស៊ីជម្រៅ ជាមួយនឹងប្រធានបទដែលបានធ្វើការស្រាវជ្រាវយ៉ាងល្អ។ វាក៏សំដៅទៅលើការរួមបញ្ចូលនូវព័ត៌មានខ្លីទៅក្នុងសារនៃយីហោ សម្រាប់ការទទួលបានព័ត៌មាន យ៉ាងឆាប់រហ័សផងដែរ។ នៅក្នុងប្រទេសកម្ពុជា វាសំដៅទៅលើការធ្វើមូលដ្ឋានីយកម្មព័ត៌មាន ដែលអាចឲ្យវាមានជាប់ទំនាក់ទំនង និងទទួលបានការចូលរួម ពីអ្នកប្រើប្រាស់។
លោក Nayyar បានលើកឡើងថា៖ “ចំពោះព័ត៌មានដែលមានគុណភាព វាមិនមែនជាការផ្ដល់ទៅឲ្យ អ្នកប្រើជាមួយនឹងការផ្សាយពាណិជ្ជកម្ម សម្រាប់ជាប្រយោជន៍នៃការទទួលបានការចូលចិត្តនោះទេ។ គុណភាព និងព័ត៌មានដែលពាក់ព័ន្ធ គឺជារបៀបដែលម៉ាកយីហោបង្កើតរឿងរ៉ាវ និងភ្ជាប់រឿងរ៉ាវទាំងនោះទៅនឹងស្លាកយីហោ ក្នុងន័យផ្ដល់នូវគុណតម្លៃ”។
បន្ថែមលើការពិភាក្សាអំពីគុណភាពនៃព័ត៌មាន លោក Nayyar បានចង្អុលបង្ហាញថា ចំណុចចាប់ផ្តើមនៃភាពជោគជ័យរបស់ប្រព័ន្ធឌីជីថលពិតប្រាកដនៅក្នុងប្រទេស គឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយលោកបានបញ្ជាក់ថា៖”ហេដ្ឋារចនាសម្ព័ន្ធ ជាកំលាំងជំរុញឲ្យប្រព័ន្ធឌីជីថលរីកចម្រើន។ បច្ចុប្បន្ននេះមានតម្រូវការយ៉ាងច្រើន សម្រាប់ព័ត៌មានដែលត្រូវបង់ថ្លៃ តែទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចមួយចំនួន មានមូលដ្ឋានប្រើប្រាស់ក្រដាសប្រាក់ ដែលធ្វើឱ្យមានការលំបាក ក្នុងការចូលទៅកាន់ព័ត៌មានដែលត្រូវបង់ថ្លៃបែបនោះ។ ហេតុអ្វីបានជារឿងនេះវាសំខាន់? អ្នកប្រើប្រាស់កាន់តែច្រើនឡើង ទាមទារព័ត៌មានដែលពាក់ព័ន្ធ, គួរឱ្យចាប់អារម្មណ៍ និងគ្មានការផ្សាយពាណិជ្ជកម្ម។ ឥឡូវនេះ ពួកគេមើលឃើញពីតម្លៃសម្រាប់ព័ត៌មានបង់ថ្លៃ ហើយមាននិន្នាការកាន់តែខ្លាំង ឆ្ពោះទៅរកព័ត៌មានដែលបានបង់ថ្លៃ។ ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវ ពីព្រោះមានកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីឈានទៅរកសេដ្ឋកិច្ច ដែលមានមូលដ្ឋាននៅលើប្រព័ន្ធឌីជីថល។ នេះគឺការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា»។
ក្រុមអ្នកជំនាញខាងផ្នែកសាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ក៏បានពិភាក្សាគ្នាផងដែរ ពីប្រធានបទជាច្រើនទៀតទាក់ទងទៅនឹងប្រព័ន្ធឌីជីថល រួមទាំងបញ្ហាប្រឈមនិងឱកាស សម្រាប់វិស័យឌីជីថល, ព័ត៌មាន, និន្នាការនៃការទទួលបានការប្រើប្រាស់ ដោយការបង់ថ្លៃ, ការយល់ដឹងពីអ្នកផ្តល់ព័ត៌មាន និងតម្លៃរបស់ពួកគេ, ការផ្លាស់ប្តូរនៅក្នុងទម្លាប់នៃមើល និងប្រើប្រាស់ និងនិន្នាការ នៃរបៀបដែលព័ត៌មានត្រូវបានយកទៅប្រើប្រាស់ ជាពិសេសទាក់ទងនឹងការការពារទិន្នន័យផ្ទាល់ខ្លួន និងផលប៉ះពាល់ទាក់ទងនឹងអ្វី ដែលមនុស្សស្វែងរក, ឯកជនភាព និងបញ្ហាទាក់ទងនឹងព័ត៌មានក្លែងក្លាយ និងការផ្សាយពាណិជ្ជកម្មក្លែងក្លាយនៅក្នុងពិភពឌីជីថល៕
អំពីពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩
ឌីជីថលកម្ពុជាឆ្នាំ ២០១៩ នាំមកនូវគំនិតច្នៃប្រឌិតថ្មីបំផុត និងទំនើបបំផុតនៅក្នុងបច្ចេកវិទ្យាឌីជីថល មកកាន់រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលមានយៈពេល ៣ថ្ងៃ ពោរពេញទៅដោយគំនិតដឹកនាំ ការយល់ដឹង និងដំណោះស្រាយជាក់ស្តែង។ មេដឹកនាំដ៏មានគំនិតច្នៃប្រឌិត និងចក្ខុវិស័យអន្តរជាតិ មកពីផ្នែកអាជីវកម្ម, រដ្ឋាភិបាល និងអ្នកសិក្សា នឹងប្រមូលផ្តុំពិភាក្សាគ្នា ដើម្បីបង្ហាញពីនិន្នាការ និងការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងផ្តល់គំនិត និងទស្សនវិស័យរបស់ពួកគេ ចំពោះបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ទូទាំងពិភពលោក។
អំពី Rakuten Viber
Rakuten Viber ផ្ដល់ជូននូវវិធីទូរស័ព្ទ ដើម្បីភ្ជាប់មនុស្សទាំងអស់នៅក្នុងពិភពលោក ដោយមិនគិតថាពួកគេជានរណា ឬមកពីណាទេ។ អ្នកប្រើប្រាស់ទាំងអស់នៅក្នុងពិភពលោក មានលទ្ធភាពទទួលបាននូវលក្ខណៈពិសេសជាច្រើន ដូចជាការជជែកមួយទល់មួយ, ការហៅទូរស័ព្ទជាវីដេអូ, ការផ្ញើសារជាក្រុម និងព័ត៌មានបច្ចុប្បន្នភាព និងការពិភាក្សាជាមួយនឹងម៉ាកនិងតារាល្បីៗ ដែលពួកគេចូលចិត្ត។ យើងធានាថា អ្នកប្រើប្រាស់របស់យើងមានសុវត្ថិភាព ក្នុងការចែករំលែកអារម្មណ៍របស់ពួកគេ។
Rakuten Viber គឺជាផ្នែកមួយនៃក្រុមហ៊ុន Rakuten Inc ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) និងសេវាកម្មហិរញ្ញវត្ថុ។ Rakuten Viber គឺជាបណ្តាញទំនាក់ទំនងផ្លូវការ របស់ក្លឹបបាល់ទាត់អេស្ប៉ាញ Barcelona និងជាដៃគូផ្លូវការ សម្រាប់កម្មវិធីផ្ញើសារ និងការហៅទូរស័ព្ទ របស់ក្រុមបាល់បោះ Golden State Warriors ។
ចូលរួមជាមួយកម្មវិធី Viber នៅថ្ងៃនេះ ហើយរីករាយជាមួយបទពិសោធន៍ នៃការទំនាក់ទំនងដ៏ល្អបំផុត នៅក្នុងពិភពលោក។ សម្រាប់ការសាកសួរបន្ថែមសូមទាក់ទងមកយើងខ្ញុំតាមរយៈ [email protected] ។
អំពីក្រុមហ៊ុន Rakuten:
ក្រុមហ៊ុន Rakuten, Inc គឺជាក្រុមហ៊ុនឈានមុខគេ លើផ្នែកអ៊ិនធើណិត ដែលផ្ដល់នូវភាពដែលអាចសម្រេចទៅបានដល់បុគ្គល, សហគមន៍, អាជីវកម្ម និងសង្គម។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៩៧ ក្នុងលក្ខណៈជាទីផ្សារនៅលើប្រព័ន្ធអនឡាញ បន្ទាប់មកក្រុមហ៊ុន Rakuten បានពង្រីកខ្លួន ដើម្បីផ្តល់ជូននូវសេវាកម្ម ក្នុងផ្នែកអាជីវកម្មអេឡិចត្រូនិច, ផ្នែកហិរញ្ញវត្ថុ និងជាក្រុមហ៊ុនផ្ដល់ព័ត៌មាន និងទំនាក់ទំនងតាមបែបឌីជីថល ទៅកាន់សមាជិកជាង ១ ពាន់លាននាក់នៅជុំវិញពិភពលោក។ នៅឆ្នាំ ២០១២ ក្រុមហ៊ុន Rakuten បានជាប់ចំណាត់ថ្នាក់លេខ ២០ ក្រុមហ៊ុនមានច្នៃប្រឌិតបំផុតនៅក្នុងពិភពលោក របស់ទស្សនាវដ្ដី Forbes ។ ក្រុមហ៊ុន Rakuten Group មានបុគ្គលិកជាង ១៤០០០ នាក់និងប្រតិបត្តិការនៅក្នុងប្រទេសនិងតំបន់ចំនួន២៩។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង
ឈ្មោះ Chum Mollika
ទូរស័ព្ទ (+855) 78 603 634
អ៊ីមែល [email protected]