នៅសល់តែ១ ខែទៀតប៉ុណ្ណោះ ដល់ថ្ងៃពិព័រណ៍លំនៅដ្ឋានកម្ពុជាហើយ

ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ ជាវេទិកាទិញលក់អចលនទ្រព្យដ៏មានប្រសិទ្ធភាព និងជោគជ័យ បំផុតនៅក្នុងប្រវត្តិនៃទីផ្សារអចលនទ្រព្យកម្ពុជា។ ជាការពិតក្នុងពិព័រណ៍លើទី១ មានការទិញលក់ នៅនៅនឹងកន្លែងគិតជាទឹកប្រាក់ជាង ៣ លានដុល្លារ លើកទី២ បានជាង ២០ លានដុល្លារ និងលើកទី៣ លក់បានជាង ២០ លានដុល្លារ។

ក្នុងពិព័រណ៍នីមួយៗមានការចូលរួមយ៉ាងខ្លាំងពីសំណាក់អ្នកអ្នកវិនិយោគ ម្ចាស់គម្រោង អ្នកអភិវឌ្ឍន៍ និងអ្នកចូលរួមរាប់ពាន់នាក់បានចូលរួមនៅក្នុងវេទិកាដ៏អស្ចារ្យនេះ។

ដោយសំឡឹងឃើញពីសក្តានុពលនៃទីផ្សារ និងតម្រូវការអចលនទ្រព្យដ៏ច្រើនពីអ្នកទិញក្នុងស្រុក និង អន្តរជាតិ។ Realestate.com.kh នឹងនៅតែបន្តជម្រុញការទិញលក់លំនៅដ្ឋាននៅកម្ពុជា តាមរយៈ ពិរព័រណ៍ដ៏ធំនេះនៅក្នុងឆ្នាំ ២០១៩នេះបន្ថែមទៀត។  

ជាក់ស្តែង ពិព័រណ៍លំនៅដ្ឋានកម្ពុជាសម្រាប់ឆ្នាំ ២០១៩ នៅសល់ពេលតែមួយខែទៀតតែប៉ុណ្ណោះ គឺនឹងធ្វើនៅថ្ងៃ ទី២៦ – ២៧ ខែមេសា ឆ្នាំ ២០១៩ នៅបន្ទាប់ពីបណ្យចូលឆ្នាំប្រពៃណីខ្មែររួច។

ពិព័រណ៍ម្តងនេះជាវេទិកាធំជាងមុខ ប្លែកជាងមុន និងមានជម្រើសលំនៅដ្ឋានច្រើនជាងមុន។

ពិព័រណ៍ធ្វើនៅកន្លែងណា?​

ពិព័រណ៍លំនៅដ្ឋាកម្ពុជានឹងធ្វើនៅសាលពិព័រណ៍កោះពជ្រ ដែលជាទីតាំងដ៏ងាយស្រួល។

ហេតុអ្វីត្រូវចូលរួម?

  • វេទិកានេះល្អបំផុតសម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានមិនថាផ្ទះ ដី ខុនដូ បុរី និងមានជម្រើសផ្សេងៗដូចជារថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម ដេគ័រ សម្ភារៈកីឡា និងផ្សេងៗទៀត
  • ល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើនទីផ្សារលំនៅដ្ឋាន កម្ពុជា។
  • ល្អបំផុតសម្រាប់អ្នក ដែលចង់ស្វែងរកគម្រោងលំនៅដ្ឋានជាច្រើន ក្នុងពេលតែមួយ។
  • ល្អបំផុតសម្រាប់អ្នកចង់ចូលរួមស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។

តើមានគម្រោងអភិវឌ្ឍន៍លំនៅឋាន និងក្រុមហ៊ុនអ្វីខ្លះនឹងចូលរួមតាំងបង្ហាញ?

គម្រោងជាច្រើននឹងចូលរួមជាមួយកម្មវិធីនេះ ដែលមានដូចជា៖  គម្រោង Prince International Plaza គម្រោង​ Prince Central Plaza គម្រោង Prince Tian Xi Wan គម្រោង Prince Golden Bay គម្រោងរបស់ក្រុមហ៊ុន R&F Cambodia គម្រោង CEO KT Pacific គម្រោង The puor bay គម្រោង Peninsula Garden គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោង បុរី សែនមនោរម្យ គម្រោង  V-House គម្រោង​​​ Romduol City គម្រោងបុរី ដឹ ផ្លរ៉ា គម្រោង Prince Golden Bay គម្រោង​ Poly Mansion គម្រោង The Peninsula Garden Residence គម្រោង The Seven Residence Condominium គម្រោង TK Royal One Condominium គម្រោង Air Apartment គម្រោងបុរី VIP គម្រោង បុរី វីឡាទួលសង្កែ គម្រោង Open House គម្រោងទីក្រុងអូឡាំព្យា គម្រោងបុរីផេនសៀ គម្រោង One Park គម្រោង 88 Residence គម្រោង Chief Tower គម្រោង Aristo គម្រោងលំនៅឋានអារ៉ាខាវ៉ា គម្រោង Arata Garden Residences គម្រោង Urban Village គម្រោង Booyung Town ​គម្រោង Victory Bay គម្រោងពុះដីឡូដ៍  PHMK​ ផ្សារបែកចាន និងផ្សារអង្គស្នួល  

ក្រៅពីនេះមានក្រុមហ៊ុនជាច្រើនទៀតដូចជា៖ ក្រុមហ៊ុនរថយន្ត Nissan ក្រុមហ៊ុនរថយន្ត Morris Garage ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate ក្រុមហ៊ុន Pearl Bay Consulting ក្រុមហ៊ុន Prestige Homes Cambodia ក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត ធនាគារ CIMB ធនាគារ RHB Indochina  ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន SEARA Sports Systems ក្រុមហ៊ុន Bill 24 ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International ក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate ក្រុមហ៊ុនអចលនទ្រព្យ LCJ – H.Y.O (Cambodia) ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុម​ហ៊ុន E-Now international ក្រុមហ៊ុនអចលនទ្រព្យ Pointer Property​ ក្រុមហ៊ុន Oneda Asian Investment Group ក្រុមហ៊ុន China Pacific E&G Investment ក្រុមហ៊ុន E-Gets ក្រុមហ៊ុន Capital Loan  ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន  Ruiting ក្រុមហ៊ុន Econflo ក្រុមហ៊ុន KH Land ក្រុមហ៊ុនអចលនទ្រព្យ Open House។

លើសពីនេះទៀតមានគេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App  ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Henghe Group ហាងកាត់ដេរសម្លៀកបំពាក់ colorblind សាលារៀន North Bridge សាលារៀន SCIA  សាលារៀនអចលន ទ្រព្យ CEO ក្រុមហ៊ុន Grep Tech ក្រុមហ៊ុន Wang Ni  ក្រុមហ៊ុន LumiArch Global ក្រុមហ៊ុន QIN YUE GROUP  ក្រុមហ៊ុន  JIANZU PRIVATE INVEST CONSULTANT ក្រុមហ៊ុន Capital Loan ក្រុមហ៊ុនឆាយណា ឌ្យូធីហ្វ្រី (CDF) ក្រុមហ៊ុន JS Property International សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលទាំងអស់នេះនឹងចូលរួមក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩។

តើម្ចាស់ឧបត្ថម្ភកម្មវិធីណាខ្លះ?

ម្ចាស់ឧបត្ថម្ភមានដូចជា ទឹកបរិសុទ្ធអាណូតា ផ្សារ TK Avenue ក្រុមហ៊ុន SCIA និងក្រុមហ៊ុន Cellcard

កុំភ្លេចចូលរួមជាមួយយើងនៅក្នុងពិព័រណ៍ដ៏ធំនេះ ឬប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ លំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុង ពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo) ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា នេះ។

ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ លោកអ្នកត្រូវចុះឈ្មោះដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើន!

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២...

អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច...

ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន នាដើមខែធ្នូនេះ

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងផ្នែកឯកជន ត្រៀមនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

អត្ថបទស្រដៀងគ្នា