ស្រា​បៀរ​ Heineken​ បាន​បញ្ចប់​កម្មវិធី​ EDM​ Rave​ Ground​ 2.0​ ដោយ​ទទួលជោគជ័យ​ខ្លាំង

​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​ 30​ ខែមីនា​ ឆ្នាំ​ 2019​ ស្រា​បៀរ​ Heineken​® ដែល​ជា​ស្រា​បៀរ​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​ បាន​បញ្ចប់​ការ​ប្រារព្ធ​ខួប​លើក​ទី​ 9 នៃ​ពិធីបុណ្យ​តន្ត្រី​ EDM​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដោយ​លក់​សំបុត្រ​អស់​ជិត​ 3000​ សន្លឹក​។

ដោយ​ទទួល​បាន​លទ្ធផល​ល្អ​នៃ​កម្មវិធី​នេះ​ ស្រា​បៀរ​ Heineken​ មាន​គោលបំណង​នាំ​យក​តារា​មាន​ទេពកោសល្យ​ជាច្រើន​ដើម្បី​ច្របាច់​បញ្ចូល​គ្នា​ជាមួយនឹង​បទពិសោធន៍​តន្ត្រី​ជាច្រើន​រួម​ទាំង​ការ​សម្តែង​លើ​ឆាក​ដោយ​តារា​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​។ ​

ការចូលរួម​របស់​ទស្សនិកជន​ និង​សិល្បករ​នៅតែ​ជា​កត្តា​ចម្បង​ដែល​បាន​ជំរុញ​ឲ្យ​ពិធីបុណ្យ​តន្ត្រី​កាន់តែ​អធិកអធម​។ ដោយ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​វេទិកា​តន្ត្រី​ធំៗ​ទូទាំង​ពិភពលោក​ ស្រា​បៀរ​ Heineken​ អាច​ផ្តល់​ជូន​ភាព​សប្បាយរីករាយ​ និង​ការ​សម្តែង​ប្លែក​អស្ចារ្យ​ជូន​ទស្សនិកជន​នៅ​កម្ពុជា​។ ស្រា​បៀរ​ Heineken​ ពិតជា​អរគុណ​ចំពោះ​ការ​គាំទ្រ​ ហើយ​សន្យា​ថា​នឹង​ផ្តល់​ជូន​កម្មវិធី​ដ៏​ល្អ​អស្ចារ្យ​ហួសពី​ការ​រំពឹង​ទុក​។

សូម​រីករាយ​ទទួលទាន​ស្រា​បៀរ​ Heineken​® ដោយ​ការទទួលខុសត្រូវ​។ ​

Advertisement