ក្រុមហ៊ុន​ អ អិម​ អេ​ ខេម​បូ​ឌា​ ដឹកនាំ​បុគ្គលិក​ជាង៥០០នាក់​ ចុះ​សម្អាត​សំរាម​នៅ​មាត់ទន្លេ​ជ្រោយ​ចង្វា​រ

កាលពី​ព្រឹក​ថ្ងៃសៅរ៍​ ទី៣០​ ខែ​មិនា​ ឆ្នាំ២០១៩​ លោក​ ងន​ សាំង​ អគ្គនាយក​ក្រុមហ៊ុន​ អ អិម​ អេ​ ខេម​បូ​ឌា​ បាន​ដឹកនាំ​បុគ្គលិក​ជាង៥០០នាក់​រួម​ទាំង​ដៃ​គូរ​ពាណិជ្ជករ​ សហការ​ជាមួយនឹង​ លោក​ ម៉ៅ​ ប៊ុ​នថា​ ចៅសង្កាត់​ជ្រោយ​ចង្វា​រ ធ្វើការ​បោសសំអាត​ ប្រមូល​សំរាម​នៅ​តាម​ដងផ្លូវ​ និង​ច្រាំងទន្លេ​ពីសា​លា​សង្កាត់​ជ្រោយ​ចង្វា​រ រហូតដល់​ផ្លូវ​មុខ​សណ្ឋាគារ​សុខា​។ ​

លោក​ ងន​ សាំង​ បាន​លើកឡើង​ថា​ ការ​ប្រារព្ធ​ធ្វើ​នូវ​ការ​សំអាត​នេះ​គឺ​ដើម្បី​បំផុស​ដល់​ប្រជាជន​កម្ពុជា​យើង​ទាំងអស់គ្នា​អោយ​យល់ដឹង​អំពី​សំរាម​និង​កា​ទទួលខុសត្រូវ​របស់​ប្រជាជន​គ្រប់រូប​សំរាប់​ការ​ការពារ​បរិស្ថាន​ និង​ទីក្រុង​ស្អាត​។ ឆ្លៀត​ក្នុង​ឧកាស​នោះ​ផង​ដែរ​លោក​អគ្គនាយក​ ក៏បាន​ផ្ដល់​ជូន​ធុងសំរាម​ចំនួន​ ២០ធុង​ ជូន​ដល់​សាលាសង្កាត់​ជ្រោយ​ចង្វា​រសំ​រាប់​ដាក់​សំរាម​តាម​ទី​សា​ធារ​ណះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ការ​ចូល​រូ​មសំអាត​រយៈពេល​ ៤ម៉ោង​នេះ​ បាន​ប្រមូល​សំរាម​ជាច្រើន​ពី​ទិសដៅ​ដែល​បាន​កំណត់​។ តាមរយៈ​សកម្មភាព​នេះ​គឺ​ចង់​បង្ហាញ​ជូន​ដល់​មហាជន​ទាំងអស់​ថា​បញ្ហា​បរិស្ថាន​ មិនមែន​ជា​បញ្ហា​ របស់​យើង​តែម្នាក់​ទេ​ គឺជា​របស់​យើង​ទាំងអស់គ្នា​ និង​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ធ្វើ​យ៉ាងណា​ដើម្បី​ទីក្រុង​ របស់​យើង​ស្រស់​ស្អាត​ និង​គ្មាន​សំរាម​។

Advertisement