ហ្សូម​ឆ្លង​វេហា​ធ្លាយ​ដល់​ឋាន​ព្រះច័ន្ទ​ជាមួយ​ P30​ សេរ៊ី​!

ភ្នំពេញ​ ថ្ងៃទី​ 27​ មីនា​ ឆ្នាំ​ 2019​ ៖ ក្រុមហ៊ុន​ Huawei​ បាន​បញ្ចេញ​កាណុង​ធំ​ សម្ពោធ​ស៊ូ​បភើ​ស្មា​តហ្វូ​ន P30​ សេរ៊ី​ កក្រើក​ពិភពលោក​ កាលពីយប់មិញ​នៅ​ទីក្រុង​ប៉ារីស​។ រី​ឯនៅ​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ក៏បាន​រៀបចំ​កម្មវិធី​ផ្សាយ​ ​;  ​; បន្ត​ផ្ទាល់​ពិសេស​ និង​ធ្វើការ​ Unbox​ ភ្លាម​ៗផ្ទាល់​តែម្តង​ជាមួយ​បណ្តា​សារ​ព័ត៍​មាន​បន្ទាប់ពី​ការផ្សាយ​បន្ត​ផ្ទាល់​បពា្ចប់​ភ្លាម​ៗនៅ​ភោជនីយដ្ឋាន​ និង​ Skybar​ វេហា​ ។ ស៊ូ​បភើ​ស្មា​តហ្វូ​ន P30​ សេរ៊ី​ មាន​សមត្ថភាព​លើស​ពី​ស្មា​តហ្វូ​នធម្មតា​ ជាមួយ​ការរចនា​យ៉ាង​ល្អឥតខ្ចោះ​ ជា​មួ​យស៊ូប​ភើ​កាមេរ៉ា​ ស៊ូ​បភើ​ហ្សូម​ ដែល​មាន​សមត្ថភាព​អស្ចារ្យ​បំផុត​មិនធ្លាប់​មាន​ក្នុង​ការ​ថតរូប​ និង​ការ​ថត​វី​ឌី​អូ​ ។ ​

កំពូល​កាមេរ៉ា​ Leica​ 4 គ្រាប់​មាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ​នឹកស្មាន​មិនដល់​ ក្នុង​ការ​ផ្តិត​យក​រូបភាព​យ៉ាង​ល្អឥតខ្ចោះ​ ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ​ 40MP​ ដែល​បំពាក់​ Super​ Spectrum​ Senor​ កាមេរ៉ា​ទំហំ​ 20MP​ ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប​ Ultra​-Wide​ Angle​ កាមេរ៉ា​ Telephoto​ ទំហំ​ 8MP​ និង​កាមេរ៉ា​ Huawei​ TOF​។ ​

ជាមួយ​បច្ចេកវិទ្យា​ថ្មី​បំផុត​ Periscope​ នៅ​លើ​ឡែន​ SuperZoom​ កំពូល​កាមេរ៉ា​នៅ​លើ​ស៊ូ​ភើ​ស្មា​តហ្វូ​ននេះ​មាន​ ​ ​;សមត្ថភាព​អាច​ ហ្សូម​បែប​ Optical​ បាន​ 5X​, Hybrid​ ហ្សូម​បាន​ 10X​ និង​ Digital​ ហ្សូម​បាន​រហូតដល់​ 50X​ ហ្សូម​បាន​ដល់​ឋាន​ព្រះច័ន្ទ​ដូច​ឃើញ​កៀក​ផ្ទាល់​និង​ភ្នែក​ កាន់តែ​ច្បាស់​ដិត​គ្រប់​ចំណុច​។

ស៊ូ​ភើ​ស្មា​តហ្វូ​ននេះ​អាច​ផ្តិត​យក​រូបភាព​រឹតតែ​ច្បាស់​ដូច​ឃើញ​ផ្ទាល់​នៅពេល​យប់​ ជាមួយ​និង​កម្រិត​ ISO​ ខ្ពស់​ សូម្បីតែ​ក្នុង​ស្ថានភាព​ងងឹត​ មិនសូវ​មាន​ពន្លឺ​ ក៏អាច​ថតរូប​បាន​នូវ​បរិយាកាស​ដែល​ពោរពេញ​ដោយ​មនោ​សពោ្ច​តនា​រ៉ូមែ​នតិច​ក្រោម​ពន្លឺ​ ​ភ្លើងទៀន​ បាញ់​កំ​ជ្រូច​ ឫភ្លើង​ដែល​ដេ​គ័រ​លម្អ​ពេលយប់​ក៏​ថតបាន​ម៊ា​អែម​ ។

បច្ចេកវិទ្យា​កាមេរ៉ា​ Huawei​ ថត​បែប​ TOF​ អាច​ជួយ​ឲ្យ​អ្នក​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់​ ។ លើស​ពីនេះ​ លោកអ្នក​អាច​ផ្តិត​យក​ផ្ទៃ​ក្រោយ​ព្រាល​ ជាមួយ​និង​ពន្លឺភ្លើង​ Bokeh​ ដែល​ជា​ស្រមោល​ភ្លើង​ជាប់គ្នា​បែប​សិល្បះ​ ឫច្បាស់​កន្លែងណា​មួយ​ក៏បាន​តាម​ការ​ចូលចិត្ត​។

កាមេរ៉ា​សែល​ហ្វី​ទំហំ​ 32MP​ អាច​ស្គាល់​មុខ​របស់​អ្នក​និង​ជួយ​បន្ថែម​ពន្លឺ​ កាត់បន្ថយ​នូវ​កម្រិត​មិន​ច្បាស់​ ព្រិល​ ក្នុង​រូបថត​ ដែល​អតិថិជន​ភាគច្រើន​ចង់បាន​ពេល​ថតរូប​សែល​ហ្វី​ម្តង​ៗ សូម្បីតែ​ក្នុង​ស្ថានភាព​ទី​ងងឹត​ ឫកម្មវិធី​ជប់​លៀង​ផ្សេង​ៗពេលយប់​ ។

ស៊ូ​បភើ​ស្មា​តហ្វូ​ន P30​ 30​ Pro​ អេក្រង់​កោង​ទំហំ​ 6.47​ អ៊ីញ​ រីឯ​ P30​ 6.1​ អ៊ីញ​ អេក្រង់​បែប​ដំណក់ទឹក​ ដែល​មាន​ notch​ តូច​ស្លី​ម លាត​កប់​គែម​ ជាមួយ​ជម្រើ​សព​ណ៍​ប្លែក​  ​ កា​លីប​ ទាន់សម័យ​។ មិន​តែប៉ុណ្ណោះ​ ស៊ូ​បភើ​ស្មា​តហ្វូ​ននេះ​ដំណើរការ​ដោយ​បន្ទះ​ឈីប​ Kirin​ 980​ ថាមពល​ថ្ម​ 4200​ mAh​ និង​បច្ចេកវិទ្យា​ Huawei​ SuperCharge​ 40W​ សាក​ថ្ម​ 30​ នាទី​បាន​ 70​% សម្រាប់​ Huawei​ P30​ Pro​។ រីឯ​ RAM​ និង​ ROM​ វិញ​ គឺ​ P30​ Pro​ ( RAM​ 8GB​ RAM​ + ROM​ 256GB​) P30​ ( RAM​ 8GB​ + ROM​ 128GB​) និង​ P30​ Lite​ ( RAM​ 6GB​ + ROM​ 128GB​)។

ល្មម​ដល់ពេល​ឈប់​ប្រើ​ស្មា​តហ្វូ​នធម្មតា​ហើយ​ ប្រើ​ស៊ូ​បភើ​ស្មា​តហ្វូ​ន P30​ សេរ៊ី​ម្តង​មើល​!  ថ្ងៃ​ 29​ ខែ​ មីនា​ យើង​នឹង​រៀបចំ​កម្មវិធី​ពិសេស​ទ្រង់ទ្រាយ​ធំ​យក​ព្រះច័ន្ទ​ពីទី​ក្រុងប៉ារីស​មក​ទីក្រុង​ភ្នំពេញ​តែម្តង​ជាមួយ​និង​ពិធីសម្ពោធ​ដ៏​កក្រឹក​កក្រែង​រួម​ទាំង​ភាព​ភ្ញាក់ផ្អើល​ជាច្រើន​ទៀត​! រង់ចាំ​មើល​ទាំងអស់គ្នា​មើល​ថា​ ឡូយ​កម្រិត​ណា​!

បើ​និយាយ​ពី​ P30​ Lite​ វិញ​អ្នក​អាច​ធ្វើការ​កុម្ម៉ង់​ទុកមុន​ ក្នុង​តម្លៃ​ត្រឹមតែ​ $339​ ថែម​ Bluetooth​ Speaker​ និង​ស៊ី​មស្មា​ត ព្រមទាំង​អាច​មានឱកាស​ឈ្នះ​រថយន្ត​ Mazda​ 2 ផង​ដែរ​។

Advertisement