Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ធ្វើដំណើរ​មកដល់​​មណ្ឌល​ទី៨​ ​ខេត្តកណ្តាល​ហើយ​

​ខេត្តកណ្តាល​៖​ក្រុមការងារ​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​បាន​ធ្វើដំណើរ​មកដល់​មណ្ឌល​ខេត្តកណ្តាល​ ​ក្រោយពី​បញ្ចប់​ការប្រកួត​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម​រក​ឃើញ​ជើងខ្លាំង៧ក្រុម​ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័​ត​នៅ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី១៦​ ​និង​ទី១៧​ ​មីនា​ ​២០១៩​ ​ខាងមុខនេះ​ ​និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​ ​កំពូល​តារាបាល់ទាត់​ពិភពលោក​ ​គឺ​កីឡាករ​បាល់ទាត់​ ​Ronaldinho​។​

​នា​ថ្ងៃទី២​ ​ខែមីនា​ ​ឆ្នាំ២០១៩ក្រុមការងារ​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នឹង​ធ្វើសន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​ផ្លូវការ​នៃ​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​សណ្ឋាគារ​តា​ខ្មៅ​ហ្គូដ​ហ៊ែ​ល​។​ ​នា​ព្រឹក​ថ្ងៃទី៣​ ​កុម្ភៈ​ ​នៅ​មណ្ឌល​ខេត្តកណ្តាល​នឹង​មាន​ធ្វើការ​ ​ប្រកួត​ជ្រើសរើស​ជើងខ្លាំង៤ក្រុម​ប្រចាំ​មណ្ឌល​។​

សម្រាប់​មណ្ឌល​ទំាង៦ដែល​បញ្ចប់​ការប្រកួត​រួមមាន​៖​ ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ ​មណ្ឌល​ខេត្តតាកែវ​ ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​ ​មណ្ឌល​បាត់ដំបង​ ​មណ្ឌល​ក្រុង​ប៉ោយប៉ែត​ ​សៀមរាប​ ​និង​ខេត្ត​កំពង់ចាម​ ​។​ ​ការប្រកួត​ ​Tiger​ ​Street​ ​Football​ ​Festivalនេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​ក្នុង​គោលបំណង​ជួយ​បង្កើន​ប្រសិទ្ធភាព​ ​នៃ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ដើម្បីឲ្យ​យុវជន​បាន​សម្តែង​ទេព្យ​កោសល​ ​សមត្ថភាព​យ៉ាងសកម្ម​នៅ​លើ​ទីលាន​បាល់​ទា​ត់​ថៃ​ហ្គរ័​។​

​ចំណែក​មណ្ឌល​ខេត្ត​ព្រះសីហនុ​ ​ជ្រើសរើស​ក្រុម​ខ្លាំង​ចំនួន៦ក្រុម​ ​មណ្ឌល​ខេត្តតាកែវ​យក៤ក្រុម​ ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​យក៤ក្រុម​ ​មណ្ឌល​បាត់ដំបង​យក៩ក្រុម​ ​មណ្ឌល​ក្រុង​ប៉ោយប៉ែត​ ​យក៦ក្រុម​ ​មណ្ឌល​ខេត្តសៀមរាប​យក១២ក្រុម​ ​ខេត្ត​កំពង់ចាម​យក៧ក្រុម​ ​មណ្ឌល​ខេត្តកណ្តាល៤ក្រុម​ ​និង​មណ្ឌល​រាជធានី​ភ្នំពេញ​ ​១២ក្រុម​ ​រួចហើយ​ក្រុម​ខ្លាំង​ទាំង៨មណ្ឌល​ ​ដែល​មាន៦៤ក្រុម​ ​និង​ធ្វើការ​ប្រកួត​ផ្តាច់​ព្រាត់​ ​នៅ​ថ្ងៃទី១៦ដល់១៧​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​ស្វែងរក​ជើងឯក​តែម្តង​ ​៕​


Advertisement