ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អែល​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​របស់​ប្រទេស​ម៉ាឡេស៊ី​ ​

​បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​លម្អិត​និង​ដឹង​ច្បាស់​ពី​សក្ដានុពល​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​នៅ​កម្ពុជា​ ​ស៊ី​ភី​អែល​ ​និង​ក្រុម​អភិវឌ្ឍន៍​គម្រោង​ដ៏​ធំ​ ​THE​ ​Forest​ ​City​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​កាលពី​ពេល​កន្លង​ទី​ ​នៅ​ត្រឹម​ថ្ងៃទី​ ​25​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​តំណាង​ក្រុមហ៊ុន​ ​ស៊ី​ភី​អែល​ ​បាន​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​ ​និង​ការ​ចុះ​កិច្ច​ព្រមព្រៀង​សហការ​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​ទាំងពីរ​នៅ​ប្រទេស​សង្ហ​បុរី​។​

​មុន​ពេល​ចាកចេញ​ដំណើរ​នៅ​ព្រលា​នយន្​ដ​ហោះ​ ​ភ្នំពេញ​-​អន្ដរ​ជាតិ​ ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​អគ្គ​នាយក្រុម​ហ៊ុន​ ​ស៊ី​ភី​អែល​ ​បាន​មានប្រសាសន៍លើកឡើង​ឱ្យ​ដឹង​ថា​ ​នេះ​ជា​គម្រោង​ធំ​ទី​ ​7​ ​ហើយ​របស់​ក្រុម​អភិវឌ្ឍន៍​ ​និង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​200​ ​ពាន់​លាន​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​និង​សិង្ហបុរី​ ​ហើយ​នេះ​ក៏​ជា​មោទនភាព​កូនខ្មែរ​យើង​ផង​ដែរ​ ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​គម្រោង​ដ៏​ធំ​ ​THE​ ​Forest​ ​City​ ​អញ្ជើញ​ឱ្យទៅ​សិក្សា​ស្វែងយល់​អំពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​។​ ​

​លោក​ឧកញ៉ា​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​៖​ ​នៅ​ទីនោះ​គឺជា​តំបន់​មួយ​ដែល​មាន​សភាព​ស្រដៀង​ទៅ​នឹង​តំបន់​មាត់សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​ដែនសមុទ្រ​រវាង​ប្រទេស​ម៉ាឡេស៊ី​ ​ជាប់​នឹង​សង្ហ​បុរី​។​ ​តំបន់​ក្នុង​គម្រោង​អ​ភិ​ឌ្ឍ​ន៍​ខ្នាត​ធំ​នេះ​ ​ត្រូវ​បាន​គេ​ធ្វើឡើង​ជា​កោះ​សិប្បនិម្មិត​ ​ដែល​មាន​អ​គារ​ខ្ពស់​ៗ​ ​សួនច្បារ​ធម្មជាតិ​ ​ហើយ​សឹង​និយាយ​បាន​ថា​ ​ជា​តំបន់​រស់នៅ​ស្ងប់ស្ងាត់​ ​គ្មាន​សំឡេង​រំខាន​ដោយ​យាន​យន្ដ​ ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​ ​ចំណែក​មធ្យោបាយ​ធ្វើដំណើរ​វិញ​ ​គឺ​តាមរយៈ​ផ្លូវ​ក្រោម​ដី​ ​ដូចជា​រថភ្លើង​ល្បឿន​លឿន​ ​ដែល​សម្រួល​ដល់​ការ​កកស្ទះ​ ​និង​រួមចំណែក​ថែរក្សា​បរិស្ថាន​។​ ​គម្រោង​ដ៏​ធំ​នេះ​ ​អាច​ឱ្យ​មនុស្ស​រស់នៅ​រហូតដល់​ទៅ​ ​70​ ​ម៉ឺន​នាក់​ ​ហើយ​យើង​អាច​សិក្សា​ស្វែងយល់​អំពី​គម្រោង​នេះ​ ​ដើម្បី​អ​ភិ​វឌ្ឍន៍​វ​ស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ​និង​លក់​ជូន​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​យើង​៕​






Advertisement