រក​ឃើញ​ហើយ​ក្រុម​ជ័យលាភី​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​

ភ្នំពេញ​៖​ ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​ ​ក្នុង​ក្របខ័ណ្ឌ​ប្រកួត​ ​2​-​Star​ ​World​ ​Tour​ ​សម្រាប់​កីឡា​កិ​រិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ​ ​បាន​ឈាន​ដំណាក់កាល​ចុងក្រោយ​ដ៏​រំភើប​រីករាយ​ក្រៃលែង​បំផុត​កាលពី​ថ្ងៃទី​អាទិត្យ​ទី​ ​២៤​ ​ខែកុម្ភៈ​ ​នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ​ ​ដោយមាន​ការចូលរួម​ទស្សនា​ពី​មិត្ត​អ្នកគាំទ្រ​រាប់ពាន់​នាក់​។​

កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​និង​ពិធី​ប្រគល់​រង្វាន់​ជូន​ក្រុម​ជ័យលាភី​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដោយ​ឯកឧត្តម​ ​ប៊ូ​ ​ជុំ​សេរី​ ​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ឯកឧត្តម​ ​បណ្ឌិតសភា​ចារ្យ​ ​សំ​ ​សោ​ភាន់​ ​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ ​និង​លោក​ ​MOON​ ​YOO​ ​នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​។​

បន្ទាប់ពី​ការប្រកួត​យ៉ាង​ខ្លាំងក្លា​ដែល​បាន​កើតឡើង​ចាប់ពី​ថ្ងៃទី​ ​២១​ ​ដល់​ថ្ងៃទី​ ​២៤​ ​ខែកុម្ភៈ​ ​រវាង​ក្រុម​ក្រុមកីឡា​ករ​ឆ្នើម​អន្តរជាតិ​ជាច្រើន​ក្រុម​ដូចជា​មក​ពី​ប្រទេស​ជប៉ុន​ ​ឆេក​ ​ថៃ​ ​សហរដ្ឋអាមេរិក​ ​ទី​ក្រង​តៃប៉ិ​ ​អូស្ត្រាលី​ ​ប៉ូឡូញ​ ​កាណាដា​ ​ស៊ីប​ ​អ៊ីស្រាអែល​ ​សិង្ហបុរី​ ​អាល្លឺម៉ង់​ ​ក្រិក​ ​ស៊ុយ​អែដ​ ​និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ ​គេ​បាន​រក​ឃើញ​ក្រុម​ជ័យលាភី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​កីឡា​កិ​រិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ​ ​គឺ​ក្រុម​ជើងឯក​បាន​ទៅលើ​ក្រុម​ប្រទេស​ក្រិក​ ​(​Vasiliki​ ​Arvaniti​/​Penny​ ​Karagkouni​)​ ​ទទួល​បាន​មេដាយមាស​ ​និង​ប្រាក់​រង្វាន់​ ​$​4000​។​ ​ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម​សហរដ្ឋអាមេរិក​ ​(​Amanda​ ​Dowdy​/​Corinne​ ​Quiggle​)​ទទួល​បាន​មេដាយ​ប្រាក់​ ​និង​ប្រាក់​រង្វាន់​ ​$​3,000​ ​និង​ក្រុម​ចំណាត់ថ្នាក់​លេខ​ ​៣​ ​បាន​ទៅលើ​ក្រុម​ប្រទេស​ជប៉ុន​ ​(​Yurika​ ​Sakaguchi​/​Chiyo​ ​Suzuki​)​ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ​និង​ប្រាក់​រង្វាន់​ ​$​2,000​។​ ​ក្រុម​ទទួល​ជ័យលាភី​ទាំង​បី​ក្រុម​នេះ​មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ​ ​FIVB​ ​World​ ​Tour​ ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិច​ ​2020​ ​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​

បន្ទាប់ពី​កម្មវិធី​ប្រកួត​នេះ​ ​មានការ​ប្រគុំ​តន្រ្តី​រាត្រី​របស់​ស្រា​បៀរ​អាន់​ឆ័រ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​តា​រា​ល្បី​ៗ​ប្រចាំ​ព្រះរាជា​ណា​ចក​ម្ពុ​ជា​ជាច្រើន​រូប​មាន​ដូចជា​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​លោ​ក​ហ្សូ​ណូ​ ​កញ្ញា​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​អ្នកនាង​ពេជ្រ​ ​សោភា​ ​ ​ ​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​លោក​ ​យុន​ ​វុត្​ថា​កញ្ញា​ ​កញ្ញា​ ​បាន​ ​ម៉ុ​ន្នី​ល័ក្ខ​ ​ជី​ដេ​តូ​តូ​ ​(​DJ​ ​Toto​)​ ​និង​តារា​ជាច្រើន​រូប​ទៀត​។​ ​សូមជម្រាប​ថា​ ​នេះ​ជា​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្ដរ​ជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជា​ណា​ចក​ម្ពុ​ជា​ ​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រក្រោ​មកិ​ច្ច​សហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​ ​(​FIVB​)​ ​និង​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។​

​កម្មវិធី​នេះ​នឹង​បន្ត​ធ្វើឡើង​នៅ​ខេត្ត​បី​ទៀត​ ​និង​កម្មវិធី​ប្រគំ​តន្រ្តី​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​ប្រាំមួយ​ទៀត​ដោយមាន​កាលវិភាគ​ប្រកួត​ដូច​ខាងក្រោម១​.​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី21​ ​ដល់​ថ្ងៃទី24​ ​ខែកុម្ភៈ​។​ ​២​.​ ​ខេត្ត​ព្រះសីហនុ​ ​នៅ​ថ្ងៃទី​ ​២​ ​ដល់​ថ្ងៃទី៣​ ​ខែមីនា​។​ ​៣​.​ ​ខេត្ត​កំពង់ស្ពឺ​ ​នៅ​ថ្ងៃទី​ ​៧​ ​ដល់​ថ្ងៃទី១០​ ​ខែមីនា​។​ ​៤​.​ ​ខេត្តសៀមរាប​ ​នៅ​ថ្ងៃទី​ ​២១​ ​ដល់​ថ្ងៃទី២៤​ ​ខែមីនា​ ​។​ ​៥​.​ ​ក្រុង​ប៉ោយប៉ែត​ ​នៅ​ថ្ងៃទី​ ​៣០​ ​ដល់​ថ្ងៃទី៣១​ ​ខែមីនា​។​ ​៦​.​ ​ខេត្តបាត់ដំបង​ ​នៅ​ថ្ងៃទី​ ​៤​ ​ដល់​ថ្ងៃទី៧​ ​ខែមេសា​ ​។​ ​៧​.​ ​ខេត្ត​កំពង់ចាម​ ​នៅ​ថ្ងៃទី​ ​14​ ​ដល់​ថ្ងៃទី16​ ​ខែមេសា​។​

កម្មវិធី​ ​2​-​Star​ ​World​ ​Tour​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​កីឡា​កិ​រិនី​ ​និង​នៅ​ខេត្តសៀមរាប​សម្រាប់​កីឡាករ​ផ្នែក​បុរស​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​កម្មវិធី​ ​1​-​Star​ ​World​ ​Tour​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​កំពង់ស្ពឺ​សម្រាប់​កីឡាករ​ផ្នែក​បុរស​ ​និង​ខេត្តបាត់ដំបង​សម្រាប់​កីឡា​កិ​រិនី​។​ ​រង្វាន់​ទឹកប្រាក់​សរុប​គឺ​ ​60,000​ ​ដុល្លារ​អាមេរិក​ ​ដោយក្រុម​ជ័យលាភី​នី​មួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី​ ​1​-​Star​ ​World​ ​Tour​ ​នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ ​5,000​ ​ដុល្លារ​អាមេរិក​ចំណែក​ឯ​ក្រុម​ជ័យលាភី​នី​មួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី​ ​2​-​Star​ ​World​ ​Tour​ ​នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ ​25,000​ ​ដុល្លារ​អាមេរិក​។​

​កាន់តែ​ធំ​ ​កាន់តែ​អស្ចារ្យ​ ​កាន់តែ​កក្រើក​រីករាយ​!​ ​សូម​ចូលរួម​ទស្សនា​ឲ្យបាន​ច្រើន​កុះករ​ជាមួយ​ស្រា​បៀរ​អាន់​ឆ័រ​!​ ​សូមកុំ​រំលង​ព្រឹត្តិ​ការណ៍​ពិសេស​ប្រចាំឆ្នាំ​នេះ​ឲ្យសោះ​!​ ​

​ទទួលយក​ភាព​សប្បាយរីករាយ​យ៉ាង​ពិតប្រាកដ​ជាមួយ​រសជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​!​ ​

​រីករាយ​ស្រស់ថ្លា​ ​ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ​ ​អាន់​ឆ័រ​!​ ​

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​ ​សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖​ ​https​:​/​/​www.facebook.com​/​AnchorBeerKH​/​ ​។​

Advertisement