អស្ចារ្យ…លោក តាន់ អ៊ីឈីតាន់ ចុះប្រគល់រង្វាន់ធំទឹកប្រាក់ 100លានរៀល ដល់អតិជនមានសំណាងចំនួន 2នាក់ក្នុងថ្ងៃតែមួយ

ជាមួយនឹងការចាប់ផ្ដើមរដូវកាលទី3 ក្នុងឆ្នាំ2019 នៅព្រឹកថ្ងៃទី9 ខែកុម្ភៈ ឆ្នាំ2019 លោក តាន់ អ៊ីឈីតាន់ បានចុះមកប្រគល់រង្វាន់ធំដល់អតិថិជនរបស់ខ្លួន ដែលមានសំណាងបានឈ្នះនូវទឹកប្រាក់ចំនួន 100លានរៀល ពីតែបៃតង អ៊ីឈីតាន់ ចំនួន​ 2នាក់ដោយផ្ទាល់ដៃក្នុងថ្ងែតែមួយ។

ចំពោះអតិថិជនដែលមានមហាសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវចំនួនទឹក 100លានរៀលទាំង 2នាក់ខាងលើនេះ ទី1 មានឈ្មោះ វ៉ន សុខខួច ភេទប្រុស អាយុ 27ឆ្នាំ មានអាជីពជាតន្ត្រីករ បច្ចុប្បន្នរស់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី2 មានឈ្មោះ លី អាំមរា ភេទស្រី អាយុ 24ឆ្នាំ បម្រើការងារជាកម្មការិនីរោងចក្រប៉ាក់ មានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅចំពោះមុខក្រុមការងារ ដែលមានវត្តមានរបស់លោក តាន់ អ៊ីឈីតាន់ ចុះប្រគល់ប្រាក់រង្វាន់ដោយផ្ទាល់តែម្ដងនោះ លោក វ៉ន សុខខួច បានប្រាប់ឱ្យដឹងថា កាលពីមុនថ្ងៃចូលឆ្នាំចិន នៅពេលទៅផ្សារជម្ពូវ័ន្តជាមួយម្ដាយរបស់ខ្លួន ហើយគាប់ជួនម្តាយស្រេកទឹកផងនោះ ក៏ទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំឱ្យម្តាយទទួលទាន។ លុះពេលមួលគម្របដបទទួលទានក៏ឃើញត្រូវរង្វាន់ Free ចំនួន 1ដប ហើយក៏ប្ដូរភ្លាមៗនៅនឹងកន្លែងទិញ ដើម្បីយកមកទទួលទានមួយដបទៀត។ លោកបានបន្តទៀតថា អ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលនោះ គឺនៅពេលមួលគម្របដបទី2 ស្រាប់តែឃើញមានរង្វាន់ 100លានរៀលនៅក្នុងគម្របដប ភ្លាមនោះលោកមិនបានប្រាប់អ្នកលក់ភ្លាមនោះទេ ហើយក៏នាំម្តាយទៅដល់ផ្ទះ ទើបប្រាប់ក្រុមគ្រួសារឱ្យដឹង និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។ លោកបញ្ជាក់ថា ក្រោយពេលទទួលប្រាក់រង្វាន់ 100លានរៀល លោកនឹងប្រគល់ជូនម្ដាយសម្រាប់ប្រើប្រាស់ក្នុងគ្រួសារទាំងអស់។ ដោយឡែក អ្នកនាង លី អាំមរា អ្នកទទួលរង្វាន់ទី2 ក្នុងថ្ងៃតែមួយនោះ ក៏បានប្រាប់ផងដែរថា កាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលទៅធ្វើការនៅរោងចក្រ អ្នកនាងបានទិញតែបៃតងអ៊ីឈីតាន់ រសជាតិផ្លែគូលេន 1ដបទទួលទានដូចសព្វដង លុះពេលមួលគម្របដបស្រាប់តែឃើញមានរង្វាន់ធំ 100លានរៀលតែម្ដង គ្រាន់តែឃើញភ្លាម អ្នកនាងស្ទើតែគាំងបេះដូង ព្រោះរំភើបពេក។ អ្នកនាងប្រាប់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកនាងនឹងយកទៅសងបំណុលជំនួសគ្រួសារដែលជំពាក់គេ ហើយទុកមួយចំណែកសម្រាប់ធ្វើចម្ការ សល់ប៉ុន្មានទុកសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារនៅថ្អៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់ ម៉ូតូ Scoopy i ចំនួន 70រង្វាន់  ទូរស័ព្ទ iphoneXsចំនួន 70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក៕

 

Advertisement