ផ្តល់​ក្តី​ស្រឡាញ់​ ​ផ្តល់​ឈាម​

នា​ថ្ងៃទី​ ​11​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​នៃ​ក្រសួងសុខាភិបាល​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​រៀបចំ​កម្មវិធី​បរិច្ចា​ក​ឈាម​ក្រោម​ប្រធានបទ​ ​«​ផ្តល់​ក្តី​ស្រឡាញ់​ ​ ​ផ្តល់​ឈាម​ ​ឬ​ ​Share​ ​Your​ ​Love​ ​Share​ ​Your​ ​Blood​»​ ​ដែល​ ​ធ្វើឡើង​នៅ​ហាង​ទំនើប​ ​LG​ ​Premium​ ​BrandShop​ ​ផ្ទាល់​ ​ដែល​ស្ថិតនៅ​អគារ​លេខ​ ​135​ ​មហាវិថី​ព្រះមុនីវង្ស​ ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ម៉ោង​ ​8​ ​ព្រឹក​ ​រហូតដល់​ម៉ោង​ ​12​ ​ថ្ងៃត្រង់​ ​នា​ថ្ងៃទី​ ​11​ ​ខែកុម្ភៈ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​តែងតែ​រៀបចំ​ការ​បរិច្ចា​ក​ឈាម​ ​2​ ​ដង​ ​ក្នុង​មួយឆ្នាំ​ ​ ​ ​ ​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ហាង​ ​LG​ ​Premium​ ​BrandShop​ ​ផ្ទាស់​ ​។​ ​​សម្រាប់​គោលបំណង​នៃ​យុទ្ធនាការ​បរិច្ចាគ​ឈាម​នេះ​ ​គឺ​ដើម្បីឲ្យ​យុវជន​-​យុវនារី​ ​ប្រជាជនទូទៅ​ ​ចែករំលែក​ក្តី​ស្រឡាញ់​របស់​ពួកគេ​ ​ដោយ​ចូលរួម​បរិច្ចាគ​ឈាម​ ​ដើម្បី​ជួយ​សង្រ្គោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជាចាំបាច់​។​ ​

​កម្មវិធី​នេះ​ក៏​មាន​គោលបំណង​ ​ដើម្បី​អំពាវនាវ​ឲ្យ​គ្រប់​អង្គភាព​ ​ស្ថាប័ន​ ​វិស័យ​ឯកជន​ ​អង្គការ​ជាតិ​ ​និង​អន្តរជាតិ​ ​ចូលរួម​ចំណែក​ក្នុង​ភាពជា​ដៃគូ​ ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ដើម្បី​ជំរុញ​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត​ឲ្យ​កាន់តែ​សុះសាយ​ដល់​សាធារណៈ​ជន​៕


Advertisement