សណ្ឋាគារ Himawari Hotel Apartments រៀបចំពិធីសម្តែង ម៉ុង សាយទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិន

រាជធានីភ្នំពេញ ថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2019នៅសណ្ឋាគារ Himawari Hotel Apartments ក៏ដូចជាថ្នាក់ដឹកនាំរបស់សណ្ឋាគារបានរៀបចំពិធីសម្តែង ម៉ុង សាយ ដើម្បីទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិននៅក្នុងទីធ្លា​សណ្ឋាគារតែម្តង។​ ក្នុងកម្មវិធីមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិក ថ្នាក់គ្រប់គ្រង់ គ្រប់ជាន់ថ្នាក់របស់សណ្ឋាគារ Himawari Hotel Apartments ជាពិសេសវត្តមានភ្ញៀវជាច្រើនរូបដែលបានស្នាក់នៅក្នុងសណ្ឋាគារ។ បន្ទាប់រីករាយជាមួយនឹងការសម្តែង ម៉ុង សាយ បុគ្គលិក និងភ្ញៀវកិត្តិយសបានរីករាយជាមួយនឹងការថតរូបអនុស្សារីយ៍​ជាមួយគ្នាផងដែរ។​

គួរបញ្ជាក់ផងដែលថា ម៉ុង សាយ គឺជាទម្រង់នៃរបាំប្រពៃណីរបស់ប្រទេសចិន ហើយ ម៉ុង សាយ សម្តែងជាចលនា និង ស្លៀកពាក់ដូចទៅនឹងសត្វតោ និង សត្វនាគ ហើយការសម្តែង ម៉ុង សាយ គឺដើម្បីនាំមកនូវសំណាងល្អ និង ការរកសីុមានបាន។ ម៉ុង សាយ ត្រូវបានសម្តែងជាទូទៅក្នុងឱកាសបុណ្យចូលឆ្នាំចិន និងពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ និងសាសនារបស់ចិន។ វាក៏ត្រូវបានអនុវត្តនៅក្នុងឱកាសដ៏សំខាន់ដូចជាព្រឹត្តិការណ៍បើក​សម្ពោធអាជីវកម្ម ការប្រារព្ធពិធីពិពិសេស និងអាចត្រូវបានសម្តែងដើម្បីគោរពជូនភ្ញៀវពិសេសដោយសហគមន៍ចិនផងដែរ៕

 

Advertisement