រាជធានីភ្នំពេញ៖ នៅថ្ងៃទី25 ខែមករា ឆ្នាំ2019 នៅក្នុងហាង Adidas សាខាផ្លូវព្រះសីហនុ មានមនុស្សឈរតម្រង់ជួរគ្នាយ៉ាងមានបៀបរៀបរយ ក្នុងគោលបំណងទិញស្បែកជើងម៉ូត Yeezy Boost 350 V2 Triple White ដែលទើបនាំចូលមកដល់ហាងថ្មីៗ នេះ។
លើកនេះហ្វេនរបស់ Adidas មិនសូវជាមានខកចិត្តដូចកាលពីរដូលកាលស្បែកជើងម៉ូត Yeezy 350 V2 Static ទេ ដោយការតម្រង់ចាប់តាំងពីម៉ោង 11យប់ របស់ពួកគាត់បានធ្វើឱ្យពួកគាត់បានសម្រេចបំណង ហើយមានហេ្វនខ្លះអាចទិញលើសពីមួយគូរទៀតផង។
ក្នុងនោះលោក គុណ សម្បត្តិ ដែលជាហ្វេនរបស់ Adidas បានប្រាប់ឡារ៉ែនឱ្យដឹងថា «លោកបានដឹងពីព័ត៌មានការលក់ស្បែកជើងម៉ូត Yeezy 350 V2 Static និងម៉ូត Yeezy Boost 350 V2 Triple White តាមរយៈបណ្តាញសង្គមរបស់ Facebook Page របស់ Adidas Cambodia Store តែលោកមានការខកចិត្តម្តងរួចមកហើយ ដោយកាលពីរដូវកាលលក់ស្បែកជើងម៉ូត Yeezy 350 V2 Static លោកមកមិនទាន់គេ ហើយជាពិសេសចំនួនរបស់ Yeezy 350 V2 Static មានកំណត់ ដូច្នេះម្តងនេះលោកសម្រេចចិត្តមកឈរតម្រង់ជួរម្តងទៀតដើម្បីទិញរបស់ដែលខ្លួនស្រលាញ់»។
លោកលើកឡើងទៀត «លោកបានមកចាំតាំងពីម៉ោងប្រហែលជា 6ព្រឹក ដើម្បីទិញស្បែកជើងម៉ូត Yeezy Boost 350 V2 Triple White ហើយលោកពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលលើកនេះការរង់ចាំរបស់លោកពិតជាមិនធ្វើឱ្យលោកអស់សង្ឃឹមឡើយគឺលោកអាចទិញ Yeezy Boost 350 V2 Triple White បានពិតមែន ហើយលោកក៏មានសំណូមពរឱ្យហាង Adidas Cambodia Store នាំចូលប្រភេទស្បែកជើងប្រភេទមានចំនួនច្រើនជាងនេះដើម្បីអោយហ្វេន Adidas មានឱកាសបានពាក់ស្បែកជើងប្រភេទនេះច្រើន»។
Yeezy Boost 350 V2 Triple White គឺជាពណ៌ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ហើយចំនុចពិសេសរបស់ Yeezy Boost 350 V2 Triple White ផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) និង ផ្នែកខាងក្រោមនៃស្បែកជើងជាប្រភេទកៅស៊ូពណ៌ស្រអាប់ (Semi-Translucent Rubber Outsole) រីឯស្រទាប់កណ្តាលប្រើប្រាស់បច្ទេកវិទ្យា BOOST™ ហើយ Yeezy Boost 350 V2 Triple White។
សម្រាប់ព័ត៌មានលម្អិតពីស្បែកជើងម៉ូត ហើយ Yeezy Boost 350 V2 Triple White ហើយ Adidas ហ្វេនអាចចូលឆែកវេបសាយ៖ www.adidas.com/YEEZY
Facebook៖ Adidas Cambodia Store
Instagram៖ @adidascambodia_store