អគារតាំងបង្ហាញរថយន្តដ៏ប្រណីត Volvo នឹងធ្វើការសម្ពោធឆាប់ៗនេះ

ភ្នំពេញ៖ Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក​ ហើយក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ស៊ុយអ៊ែត ដែលជាក្រុមហ៊ុនឈានមុខគេលើបច្ចេកវិទ្យាយានយន្តមានមោទនភាព ក្នុងការប្រកាសសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃ ទី៨ ខែកុម្ភះ ឆ្នាំ២០១៩​ ឆាប់ៗនេះ​។ ជាមួយគ្នានេះផងដែរវត្តមានរបស់​អគារតាំងបង្ហាញរថយន្ត Volvo​ មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ។

Volvo Cars បាននាំចូលនិងចែកចាយដោយក្រុមហ៊ុន HGB Group Co., Ltd ដែលក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវរថយន្ត​ និង សេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៏ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រថយន្ត Volvo ម៉ូដែល XC60 ជារថយន្តដែលមានសុវត្ថិភាពបំផុតដែលមិនធ្លាប់មានពីមុនមក ហើយជាម៉ូដែលលក់ដាច់បំផុតនៅទូទាំងពិភពលោកព្រមទាំងបានទទួលពានរង្វាន់ រថយន្តពិភពលោកប្រចាំឆ្នាំ 2018″

រថយន្ត Volvo ម៉ូដែល XC40 ស៊េរីថ្មីជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថារថយន្តអ៊ឺរ៉ុបនៃឆ្នាំ 2018″ តាំងពីមុនពេលចេញទៅទីផ្សារ។ រថយន្ត​ Volvo ម៉ូដែល XC90 ផងដែរក៏បានទទួលពានរង្វាន់ រថយន្តប្រភេទ SUV ដ៏ប្រណិតបំផុតប្រចាំសតវត្សរ៍ និងបានទទួលពានរង្វាន់ជាច្រើនទៀតដូចជា “Best Midsize Premium SUV”​ និង “EURO NCAP” ជាមួយគ្នាផងដែររថយន្ត Volvo ម៉ូដែល​ S90 នឹងនាំមកនូវសក្តានុពលដ៏ធំធេងនៅលើទីផ្សារកម្ពុជា។

ថ្លែងនៅក្នុងសន្និសិទ្ធកាសែតកាលពីម្សិលមិញ លោក Serdar Sengul​ ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars​ Cambodia នៃប្រទេសកម្ពុជាបានអោយដឹងថា៖” រថយន្ត Volvo Cars ត្រូវបានបង្កើតឡើងនៅឆ្នាំ 1927 នៅទីក្រុង Gothenburg ប្រទេសស៊ុយអែតោ។ Volvo Cars បាន បង្កើតឡើងដោយផ្តោតសំខាន់ទៅលើសុវត្តិភាពអ្នកបើកបរ និង អ្នករួមដំណើរជាមួយនៅក្នុងរថយន្ត ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ការឆ្ពោះទៅរកការអភិវឌ្ឍ និងបង្កើតការច្នៃប្រឌិតថ្មីក្នុងពិភពឧស្សាហកម្មរថយន្ត ដូចជា ខ្សែក្រវ៉ាត់សុវត្ថិភាព 3 ចំណុច (តាំងពីឆ្នាំ 1959) ត្រូវបានប្រើប្រាស់នៅគ្រប់ប្រេនរថយន្តទាំងអស់នៅលើពិភពលោក នេះហើយគឺជាការច្នៃប្រឌិតថ្មីរបស់ Volvo។ ក្រុមហ៊ុន Volvo គឺផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរជាជាងរកប្រាក់ចំណេញពីវា។”

លោកបានលើកឡើងទៀតថា៖ បច្ចុប្បន្នក្រុមហ៊ុន Volvo Cars កំពុងនាំមុខគេក្នុងឧស្សាហកម្មរថយន្តទូទាំងពិភពលោក ក្នុងបច្ចេកវិទ្យាសុវត្ថិភាពអគ្គីសនី និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ហើយចក្ខុវិស័យរបស់យើងគឺ ធ្វើអោយអ្នកដំណើរទាំងអស់ដែលប្រើប្រាស់រថយន្ត Volvo មានសុវត្ថិភាពទាំងស្រុងក្នុងឆ្នាំ2020 ខាងមុខនេះ ហើយយើងកំពុងតែបន្តការច្នៃប្រឌិតដើម្បីធ្វើឱ្យជីវិតរស់នៅរបស់មនុស្សមានសុវត្ថិភាព មិនមានភាពស្មុគស្មាញ និងកាន់តែរីករាយជាមួយ Volvo Cars។

ពួកយើងរីករាយណាស់ដែលបានឃើញកំណើនសេដ្ឋកិច្ចដែលកំពុងបន្តនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សនិងការបង្កើនការវិនិយោគពីបរទេស។ យើងមានមោទនភាពក្នុងការនាំយកម៉ាកដ៏មានកិត្យានុភាពនេះមកប្រទេសកម្ពុជា។ ក្រុមហ៊ុន Volvo car បាននាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co,.Ltd.  អគារតាំងបង្ហាញរថយន្តរបស់យើងដែលនឹងដាក់ដាក់សម្ពោធនាថ្ងៃ ទី8​ ខែកុម្ភៈ នេះនឹងក្លាយជាអគារតាំងបង្ហាញដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានបំណងផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតដល់អតិថិជនរបស់យើង មិនត្រឹមតែជាអគារតាំងបង្ហាញរថយន្តប៉ុណ្ណោះទេថែមទាំងជាមជ្ឈមណ្ឌលថែទាំរថយន្តដ៏ល្អផងដែរ។

យើងនឹងផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន របស់យើងជាមួយនឹងបុគ្គលិកប្រឹក្សាយោបល់ផ្នែកយ៉ាងមានជំនាញ និងរួសរាយរាក់បំផុតជូនលោកអ្នក ហើយព្រមទាំងមានអាហារសម្រន់ និងភេសជ្ជៈ​សម្រាប់បម្រើជូនភ្ញៀវទាំងអស់ផងដែរ ហើយលើសពីនេះទៅទៀតយើងមានរថយន្តគ្រប់សេរីសម្រាប់ការបើកបរសាកល្បង និងកន្លែងលាងសំអាតរថយន្តនៅជាន់ទី2 ផងដែរ។

បញ្ជាក់៖ យើងនិងបើកដំណើរការអគារតាំងបង្ហាញរថយន្តនៅថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅដល់អតិថិជនទាំងអស់ ព្រមទាំងផ្តល់ជូនសេវាជាទីទុកចិត្តសម្រាប់លោកអ្នក។

ជាចុងក្រោយក្នុងនាមខ្ញុំតំណាងអោយក្រុមហ៊ុន HGB Group Co,. Ltd សូមថ្លែងអំណរគុណជាថ្មីម្តងទៀត ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងជួបអ្នកឆាប់ៗនេះ។

សំរាប់ព័ត៌មានលំអិតសូមទំនាក់ទំនងផ្នែកសេវាបំរើអតិថិជនតាមទូរស័ព្ទលេខ  095 666 379, 095 666 054 និង Hotline: 024 900 000
Facebook Page: https://www.facebook.com/VolvoCarsKH/

Video: XC40:

XC 60:

S90:

Advertisement