ភ្នំពេញ៖ Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក ហើយក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ស៊ុយអ៊ែត ដែលជាក្រុមហ៊ុនឈានមុខគេលើបច្ចេកវិទ្យាយានយន្តមានមោទនភាព ក្នុងការប្រកាសសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃ ទី៨ ខែកុម្ភះ ឆ្នាំ២០១៩ ឆាប់ៗនេះ។ ជាមួយគ្នានេះផងដែរវត្តមានរបស់អគារតាំងបង្ហាញរថយន្ត Volvo មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ។
Volvo Cars បាននាំចូលនិងចែកចាយដោយក្រុមហ៊ុន HGB Group Co., Ltd ដែលក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវរថយន្ត និង សេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៏ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រថយន្ត Volvo ម៉ូដែល XC60 ជារថយន្តដែលមានសុវត្ថិភាពបំផុតដែលមិនធ្លាប់មានពីមុនមក ហើយជាម៉ូដែលលក់ដាច់បំផុតនៅទូទាំងពិភពលោកព្រមទាំងបានទទួលពានរង្វាន់ “រថយន្តពិភពលោកប្រចាំឆ្នាំ 2018″ ។
រថយន្ត Volvo ម៉ូដែល XC40 ស៊េរីថ្មីជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថា “រថយន្តអ៊ឺរ៉ុបនៃឆ្នាំ 2018″ តាំងពីមុនពេលចេញទៅទីផ្សារ។ រថយន្ត Volvo ម៉ូដែល XC90 ផងដែរក៏បានទទួលពានរង្វាន់ ” រថយន្តប្រភេទ SUV ដ៏ប្រណិតបំផុតប្រចាំសតវត្សរ៍ “ និងបានទទួលពានរង្វាន់ជាច្រើនទៀតដូចជា “Best Midsize Premium SUV” និង “EURO NCAP” ជាមួយគ្នាផងដែររថយន្ត Volvo ម៉ូដែល S90 នឹងនាំមកនូវសក្តានុពលដ៏ធំធេងនៅលើទីផ្សារកម្ពុជា។
ថ្លែងនៅក្នុងសន្និសិទ្ធកាសែតកាលពីម្សិលមិញ លោក Serdar Sengul ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជាបានអោយដឹងថា៖” រថយន្ត Volvo Cars ត្រូវបានបង្កើតឡើងនៅឆ្នាំ 1927 នៅទីក្រុង Gothenburg ប្រទេសស៊ុយអែតោ។ Volvo Cars បាន បង្កើតឡើងដោយផ្តោតសំខាន់ទៅលើសុវត្តិភាពអ្នកបើកបរ និង អ្នករួមដំណើរជាមួយនៅក្នុងរថយន្ត ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ការឆ្ពោះទៅរកការអភិវឌ្ឍ និងបង្កើតការច្នៃប្រឌិតថ្មីក្នុងពិភពឧស្សាហកម្មរថយន្ត ដូចជា ខ្សែក្រវ៉ាត់សុវត្ថិភាព 3 ចំណុច (តាំងពីឆ្នាំ 1959) ត្រូវបានប្រើប្រាស់នៅគ្រប់ប្រេនរថយន្តទាំងអស់នៅលើពិភពលោក នេះហើយគឺជាការច្នៃប្រឌិតថ្មីរបស់ Volvo។ ក្រុមហ៊ុន Volvo គឺផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរជាជាងរកប្រាក់ចំណេញពីវា។”
លោកបានលើកឡើងទៀតថា៖ បច្ចុប្បន្នក្រុមហ៊ុន Volvo Cars កំពុងនាំមុខគេក្នុងឧស្សាហកម្មរថយន្តទូទាំងពិភពលោក ក្នុងបច្ចេកវិទ្យាសុវត្ថិភាពអគ្គីសនី និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ហើយចក្ខុវិស័យរបស់យើងគឺ ធ្វើអោយអ្នកដំណើរទាំងអស់ដែលប្រើប្រាស់រថយន្ត Volvo មានសុវត្ថិភាពទាំងស្រុងក្នុងឆ្នាំ2020 ខាងមុខនេះ ហើយយើងកំពុងតែបន្តការច្នៃប្រឌិតដើម្បីធ្វើឱ្យជីវិតរស់នៅរបស់មនុស្សមានសុវត្ថិភាព មិនមានភាពស្មុគស្មាញ និងកាន់តែរីករាយជាមួយ Volvo Cars។
ពួកយើងរីករាយណាស់ដែលបានឃើញកំណើនសេដ្ឋកិច្ចដែលកំពុងបន្តនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សនិងការបង្កើនការវិនិយោគពីបរទេស។ យើងមានមោទនភាពក្នុងការនាំយកម៉ាកដ៏មានកិត្យានុភាពនេះមកប្រទេសកម្ពុជា។ ក្រុមហ៊ុន Volvo car បាននាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co,.Ltd. អគារតាំងបង្ហាញរថយន្តរបស់យើងដែលនឹងដាក់ដាក់សម្ពោធនាថ្ងៃ ទី8 ខែកុម្ភៈ នេះនឹងក្លាយជាអគារតាំងបង្ហាញដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានបំណងផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតដល់អតិថិជនរបស់យើង មិនត្រឹមតែជាអគារតាំងបង្ហាញរថយន្តប៉ុណ្ណោះទេថែមទាំងជាមជ្ឈមណ្ឌលថែទាំរថយន្តដ៏ល្អផងដែរ។
យើងនឹងផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន របស់យើងជាមួយនឹងបុគ្គលិកប្រឹក្សាយោបល់ផ្នែកយ៉ាងមានជំនាញ និងរួសរាយរាក់បំផុតជូនលោកអ្នក ហើយព្រមទាំងមានអាហារសម្រន់ និងភេសជ្ជៈសម្រាប់បម្រើជូនភ្ញៀវទាំងអស់ផងដែរ ហើយលើសពីនេះទៅទៀតយើងមានរថយន្តគ្រប់សេរីសម្រាប់ការបើកបរសាកល្បង និងកន្លែងលាងសំអាតរថយន្តនៅជាន់ទី2 ផងដែរ។
បញ្ជាក់៖ យើងនិងបើកដំណើរការអគារតាំងបង្ហាញរថយន្តនៅថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅដល់អតិថិជនទាំងអស់ ព្រមទាំងផ្តល់ជូនសេវាជាទីទុកចិត្តសម្រាប់លោកអ្នក។
ជាចុងក្រោយក្នុងនាមខ្ញុំតំណាងអោយក្រុមហ៊ុន HGB Group Co,. Ltd សូមថ្លែងអំណរគុណជាថ្មីម្តងទៀត ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងជួបអ្នកឆាប់ៗនេះ។
សំរាប់ព័ត៌មានលំអិតសូមទំនាក់ទំនងផ្នែកសេវាបំរើអតិថិជនតាមទូរស័ព្ទលេខ 095 666 379, 095 666 054 និង Hotline: 024 900 000
Facebook Page: https://www.facebook.com/VolvoCarsKH/
Video: XC40:
XC 60:
S90: