ភ្នំពេញ៖ ព្រឹកថ្ងៃទី27 ខែធ្នូ ឆ្នាំ 2018 នៅព្រឹកព្រលឹមព្រះអាទិត្យរះមិនទាន់ច្បាស់នៅឡើយ គេសង្គេតឃើញនៅមុខហាង Adidas នៅលើបណ្តោយផ្លូវព្រះសីហនុ មានភ្ញៀវជាច្រើនបានឈរជុំគ្នាហាក់បីដូចជាកំពុងរងចាំអ្វីមួយដែលនឹងលេចខ្លួនឡើង។
តាមការឱ្យដឹងពីថ្នាក់ដឹកនាំម៉ាក Adidas ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ការដែលមានមនុស្សជាច្រើនមកឈរតម្រង់ជួរនៅទីនោះ គឺដោយសារតែពួកគាត់រងចាំជាវស្បែកជើង Yeezy Boost 350 V2 Static ដែលជាស្បែកជើងម៉ូតថ្មីក្នុងត្រកូលរបស់ម៉ាក Adidas ហើយជាពិសេសគឺស្បែកជើងនេះគឺរចនាដោយ Kanye West ជាអ្នកឌីស្សាញ និង ជាតារារ៉េបដ៏ល្បីរបស់អាមេរិច។
Yeezy Boost 350 V2 Static ត្រូវបានប្រកាសលក់ជាផ្លូវការលើកដំបូងបង្អស់នៅលើកទីផ្សារប្រទេសកម្ពុជាព្រឹកនេះចាប់ផ្តើមពីម៉ោង 8ព្រឹក នៅហាង Adidas សាខាផ្លូវព្រះសីហនុ។ គូរបញ្ជាក់ថាគឺមានភ្ញៀវជាច្រើនបានធ្វើការរង់ចាំ និង តម្រង់ជាជួរចាប់តាំងពីម៉ោង 11យប់ នាថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 ដើម្បីជាវស្បែកជើងម៉ាក Yeezy Boost 350 V2 Static នេះ។ អ្វីដែលអស្ចារ្យជាងនេះទៀតគឺស្បែកជើងម៉ាក Yeezy Boost 350 V2 Static ត្រូវបានលក់អស់ពីហាងក្នុងរយៈពេលតែ 2ម៉ោងប៉ុណ្ណោះ។
ចំណុចពិសេសរបស់ Yeezy Boost 350 V2 Static គឺផ្នែកខាងលើនៃស្បែកជើងជាប្រភេទសាច់ក្រណាត់ចាក់ (Primeknit) ដែលមានពណ៌ស លាយពណ៌ប្រផេះ ជាពិសសេគឺឆ្នូតនៅចំហៀងត្រូវបានត្បាញជាប់ទៅនឹងផ្នែកខាងលើ និងរួមចូលគ្នាតែមួយ (Monofilament) ចំណែកឯផ្នែកកែងនៃស្បែកជើង (Midsole) ត្រូវបានជ្រើសរើសបច្ចេកវិទ្យាចុងក្រោយរបស់ Adidas គឺបច្ចេកវិទ្យា Innovative Boot ™ Technology៕