ឈុតដែលជានិមិត្តរូប សម្ព័ន្ធភាព និង មិត្តភាពដ៏រឹងមាំដែលបានបង្កើតឡើងរវាងសំអាងការ “នួន ស្រី” និងក្រុមហ៊ុន “Jaguar Land Rover Cambodia“ ហើយឈុតនេះផងដែរ ក៏បានបង្ហាញពីវីរៈភាពដ៏អង់អាចក្លាហាននៃការរួមដំណើរយ៉ាងស្វាហាប់ព្រមទាំងរីកចំរើននៃក្រុមហ៊ុនទាំងពីរ គឺ (Jaguar Land Rover Cambodia និង សំអាងការ នួន ស្រី)។ ម៉ូតសំលៀកបំពាក់ទាំងអស់នេះត្រូវបានរចនាឡើងពីក្រណាត់កាំមីញីពណ៌ខ្មៅរលោងដែលមានសណ្ឋានដូចស្បែកខ្លាខ្មៅ លាយលំជាមួយនឹងការរំលេចឡើងនូវក្បាច់ឌិនពណ៌មាសបង្ហាញពីថាមពលដ៏ខ្លាំងក្លាប្រៀបដូចជាប្រស្រីភ្នែករបស់សត្វខ្លា។
អត្ថន័យនៃសំលៀកបំពាក់ដែលបានរចនាដោយសំអាងការ “នួន ស្រី និង Jaguar” ពណ៌នាអំពីទំនាក់ទំនងក្នុងប្រទេសកម្ពុជាឆ្លងកាត់តាមការបើកសម្ពោធម៉ាករថយន្ត Jaguar ជាថ្មីម្តងទៀត និងលាយបញ្ចូលនៃសិល្បៈវប្បធម៌កម្ពុជា ជាមួយកេរមរតករចនាម៉ូតដោយសំអាងការ នួន ស្រី ហើយព្រឹត្តិការណ៍ដ៏វិសេសវិសានោះបានប្រារព្ធឡើងកាលពីទី 14 ខែធ្នូ ឆ្នាំ2018 នៅក្នុងស្ថានទូតបារាំង។
ព័ត៌មានលម្អិតពីរថយន្តប្រណីត Jaguar Land Rover Cambodia សូមអញ្ជើញលោកអ្នកមកកាន់អគារតាំងលក់រថយន្តដែលមានទីតាំងនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សំរាប់ជាភាសាអង់គ្លេស (English)៖ https://goo.gl/Qn8ksU
សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com
គេហទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
គេហទំព័រ Instagram ផ្លូវការ៖ @JaguarCambodia