ភ្នំពេញ៖ នៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2018 ក្រុមហ៊ុន MIB Metropolitan International Brands Ltd ដែលជាក្រុមហ៊ុនផ្តាច់មុខនាំចូលម៉ាក Adidas ចូលក្នុងប្រទេសកម្ពុជា បានប្រកាសដាក់លក់ស្បែកជើងម៉ូត Yeezy 350 V2 Static ដំបូងគេបង្អស់នៅក្នុងទីផ្សារកម្ពុជា។ Yeezy 350 V2 Static ជាប្រភេទស្បែកជើងដែលបានរចនាឡើងដោយអ្នកច្នៃម៉ូតដ៏ល្បីល្បាញទូទាំងពិភពលោក ហើយក៏ជាតារាចំរៀងរ៉េបដ៏ល្បីល្បាមួយរូបផងដែរ នោះគឺ លោក Kanye West ។
គួរបញ្ជាក់ផងដែលថាក្រុមហ៊ុននឹងដាក់លក់ស្បែកកីឡាជើងម៉ូត Yeezy 350 V2 Static ជាផ្លូវការនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2018 ចាប់ពីម៉ោង 8ព្រឹករហូតដល់ នៅហាង Adidas សាខាផ្លូវព្រះសីហនុ។
ចំណុចពិសេសរបស់ Yeezy Boost 350 V2 Static គឺផ្នែកខាងលើនៃស្បែកជើងជាប្រភេទសាច់ក្រណាត់ចាក់ (Primeknit) ដែលមានពណ៌ស លាយពណ៌ប្រផេះ ជាពិសសេគឺឆ្នូតនៅចំហៀងត្រូវបានត្បាញជាប់ទៅនឹងផ្នែកខាងលើ ហើយរួមតែមួយ (Monofilament) ចំណែកឯផ្នែកកែងនៃស្បែកជើង (Midsole) បានប្រើប្រាស់បច្ចេកវិទ្យារបស់ Adidas Innovative Boot ™ Technology ។
នេះគឺជាការដាក់លក់ស្បែកជើងម៉ូត Yeezy 350 V2 Static លើកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា និងមានតម្លៃត្រឹមតែ 241ដុល្លារប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិតពីស្បែកជើងម៉ូត Yeezy 350 V2 Static, Adidas ហ្វេនអាចឆែកវេបសាយ www.adidas.com/YEEZY ខាងក្រោម ឬក៏ហេ្វកបុកផេករបស់ FB – Adidas Cambodia Store Instagram – @adidascambodia_store
ជាពិសេសសូមធ្វើការស្វែងរកលក្ខខណ្ឌទិញស្បែកជើងម៉ូត Yeezy 350 V2 Static នៅខាងក្រោម។
https://drive.google.com/file/d/1-Xgjkx0B750BDJYo3BVHrDQKC1yuUTXh/view?usp=sharing