ស្រ្តីវ័យក្មេងម្នាក់មានឈ្មោះ ជួប ស្រីឡៃ អាយុ22ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅភូមិព្រៃស្នឹងទី4 ឃុំព្រៃស្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន 70លានរៀល បន្ទាប់ពីទិញទទួលទានក្រោយរៀបចំកិច្ចការងារផ្ទះ និងដាំស្លរសម្រាប់គ្រួសាររួចរាល់។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន អ្នកនាង ជួប ស្រីឡៃ បានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់សម្រាកពីកិច្ចការផ្ទះ និងបំបៅដោះកូនរួច អ្នកនាងបានទៅអង្គុយលេងផ្ទះអ្នកជិតខាង ដែលមានលក់គ្រឿងទេស ហើយក៏ទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុងដើម្បីទទួលទាន លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុងក៏ឃើញមានរង្វាន់70លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជារំភើបរីករាយជាខ្លាំង ហើយក៏យកបង្ហាញអ្នកលក់ដែលនៅជិតគ្នាស្រាប់ និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទមាននៅនឹងក្រវិលកំប៉ុង។ អ្នកនាងបានបញ្ជាក់ថាបច្ចុប្បន្ននេះ ចំពោះកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកគួរសម ព្រោះខ្លួនមិនអាចរកចំណូលអ្វីបាននោះឡើយ ក្រៅពីចំណូលប្ដីដែលជាជាងផ្សារដែកកំប៉ិកកំប៉ុកតែប៉ុណ្ណោះ ប៉ុន្តែពេលនេះបន្ទាប់ពីទទួលបានលុយរង្វាន់70លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ អ្នកនាងនឹងយកមួយចំនួនទៅដោះស្រាយបន្ទុកគ្រួសារដែលកំពុងជួបសព្វថ្ងៃ ហើយយកមួយចំនួនទៀតទៅបង្កើតមុខរបរនៅផ្ទះ ដើម្បីផ្គត់ផ្គង់ជីវភាពទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្ររហូតនោះ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 70លានរៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ , អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់7លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន70ម៉ឺនរៀល ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕