
ភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី បឺហាត (ធនាគារ CIMB) បានបង្កើនសេវាកម្មធនាគារ សម្រាប់អតិថិជន CIMB Preferred ជាមួយនឹងអត្ថប្រយោជន៍កាន់តែសម្បូរបែប ទូទាំងតំបន់អាស៊ាន។ «CIMB Preferred ថ្នាក់តំបន់» ដែលជាការអភិវឌ្ឍសេវាកម្មថ្មី អនុញ្ញាតឲ្យអតិថិជនជាន់ខ្ពស់របស់ធនាគារ CIMB រីករាយនឹងការប្រើប្រាស់សេវាកម្មធនាគារប្រកបដោយភាពងាយស្រួល និងបុព្វសិទ្ធិពិសេស នៅក្នុង ៦ប្រទេស នៃតំបន់អាស៊ាន ទោះបីជាគណនីដើមបើកនៅប្រទេសណាក៏ដោយ។
អត្ថប្រយោជន៍ នៃ CIMB Preferred ថ្នាក់តំបន់ មានរួមបញ្ចូលការបើកគណនីឆ្លងប្រទេស នៅក្នុងប្រទេសគោលដៅមួយផ្សេងទៀត អត្រាប្តូរប្រាក់ល្អប្រសើរ និងសេវាកម្មធនាគារជាន់ខ្ពស់ នៅតាមមជ្ឈមណ្ឌល CIMB Preferred ចំនួន ១២០ទីតាំង និងសាខារបស់ធនាគារ CIMB ជាង ១,១០០កន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី កម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងវៀតណាម។ រាល់អតិថិជន CIMB Preferred ក៏ទទួលបានការបម្រើជូនសេវាកម្មធនាគារដោយផ្ទាល់ ពីប្រធានផ្នែកទំនាក់ទំនងអតិថិជន សម្រាប់តម្រូវការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។

ធនាគារ CIMB គឺជាធនាគារម៉ាឡេស៊ីតែមួយគត់ ដែលផ្តល់ជូនសេវាកម្មសមាជិកភាព Preferred ក្នុងតំបន់អាស៊ាន ដោយពុំតម្រូវឲ្យមានកម្រិតអប្បបរមានៃប្រាក់បញ្ញើសរុប (AUM) ឡើយ នៅតាមបណ្តាប្រទេស ដែលក្រៅពីប្រទេសដើមរបស់អតិថិជន។ ជាការពិតណាស់ អតិថិជនក៏អាចណែនាំមិត្តភក្តិ និងសមាជិកគ្រួសារ ជាមួយកម្រិត AUM ទាបជាងធម្មតា និងនៅប្រទេសណាមួយ ក្នុងតំបន់អាស៊ាន ដើម្បីទទួលបានអតិថិជនប្រយោជន៍របស់ CIMB Preferred សម្រាប់រយៈពេល ១២ខែ។ បុព្វសិទ្ធិពិសេសបន្ថែមផ្សេងទៀត គឺរួមមានការធ្វើដំណើរ និងការទទួលទានអាហារ ក៏ដូចជាការប្រើប្រាស់បន្ទប់រង់ចាំពិសេស ក្នុងអាកាសយានដ្ឋានដែលគ្មានដែនកំណត់ ក្នុងតំបន់អាស៊ានទៀតផង។

លោក Samir Gupta ប្រធាននាយកប្រតិបត្តិ ផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ CIMB Group បានឲ្យដឹងថា៖ «ក្នុងនាមជាធនាគារសកលឈានមុខគេមួយ ក្នុងអាស៊ាន ធនាគារ CIMB តែងតែផ្តោតលើការផ្តល់ជូនសេវាកម្មធនាគារ ដែលមានគុណតម្លៃខ្ពស់ ដល់អតិថិជនទូទាំងតំបន់។ ហើយ CIMB Preferred ថ្នាក់តំបន់នេះ គឺជាសមិទ្ធផលនៃការវិនិយោគយូរអង្វែង ក្នុងប្រព័ន្ធ និងដំណើរការអភិវឌ្ឍចុងក្រោយបង្អស់ ដើម្បីពង្រឹងបណ្តាញកាន់តែរឹងមាំរបស់យើង ក្នុងតំបន់អាស៊ាន។ ទាំងអស់នេះបានផ្តល់នូវកញ្ចប់សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងបុព្វសិទ្ធិពិសេស ទូទាំងតំបន់ ដើម្បីជំរុញឲ្យ CIMB Preferred ថ្នាក់តំបន់ ក្លាយជាសេវាកម្មធនាគារឈានមុខគេ ក្នុងតំបន់អាស៊ាន។ ទោះបីលោកអ្នកចង់ទិញទំនិញ ក្នុងប្រទេសម៉ាឡេស៊ី ធ្វើដំណើរកម្សាន្ត ក្នុងប្រទេសឥណ្ឌូនេស៊ី បោះទុនវិនិយោគ ក្នុងប្រទេសសិង្ហបុរី ឬក៏បើកគណនីសម្រាប់ដំណើរការអាជីវកម្មថ្មី ក្នុងប្រទេសវៀតណាមក្តី CIMB Preferred ថ្នាក់តំបន់ អាចផ្តល់បទពិសោធន៍សេវាកម្មបម្រើអតិថិជនគ្មានគូប្រៀប សម្រាប់គ្រប់អតិថិជន Preferred ទាំងអស់»។

សម្រាប់ព័ត៌មានលម្អិត សូមចូលអញ្ជើញទៅកាន់សាខារបស់ធនាគារ CIMB ណាមួយ ក្នុងតំបន់អាស៊ាន ឬក៏ចូលទៅកាន់គេហទំព័រ www.cimbpreferred.com៕
