បច្ចេកវិទ្យាពិសេសទាំង 4 របស់ម៉ាស៊ីនបោកខោអាវ LG ដែលអ្នកគួរស្វែងយល់

ការសម្រេចចិត្តទិញឧបករណ៍អេឡិចត្រូនិកម៉ូដែលណាមួយយកមកប្រើប្រាស់ យើងតែងសម្លឹងមើលពីលក្ខណៈសម្បត្តិ និងសមត្ថភាពដែលវាអាចធ្វើបាន។ ជាអាទិ៍ការជ្រើសរើសម៉ាស៊ីនបោកខោអាវសម្រាប់ប្រើក្នុងគ្រួសារក៏ដូចគ្នាដែរ ក្រៅពីរូបរាង ទំហំ តម្លៃ សមត្ថភាព រួមទាំងបច្ចេកវិទ្យារបស់ម៉ាស៊ីនបោកគក់ហើយ លោកអ្នកក៏គួរតែយកចិត្តទុកដាក់លើលក្ខណៈពិសេសរបស់វាផងដែរមុននឹងសម្រេចចិត្តទិញ។

យ៉ាងណាមិញថ្ងៃនេះគេហទំព័រ ឡារ៉ែន សូមលើកយកនូវលក្ខណៈពិសេសចំនួន 6 យ៉ាងដែលបំពាក់លើម៉ាស៊ីនបោកគក់របស់ក្រុមហ៊ុន LG មកជម្រាបជូន ខណៈដែលផលិតផលមកពីក្រុមហ៊ុនមួយនេះបានទទួលចំណាត់ថ្នាក់លេខ 1 ក្នុងរយៈពេល 12 ឆ្នាំជាប់ៗគ្នា និងបានទទួលរង្វាន់ពីផ្នែកបោកគក់ដែលមានការគ្រាំទ្រច្រើនបំផុត 4 ឆ្នាំជាប់គ្នាលើការធ្វើការបានលឿនរហ័ស ចំណាយពេលវេលាខ្លី ព្រមទាំងការលាងជម្រះសម្លៀកបំពាក់បានស្អាតល្អ និងមិនធ្វើឱ្យខូចសាច់ក្រណាត់ទៀតផង។

ខាងក្រោមនេះ គឺជាបច្ចេកវិទ្យាទំនើបៗទាំង 4 ដែលម៉ាស៊ីនបោកខោអាវ LG បានបំពាក់មកជាមួយ៖
1 . LG Turbo Shot ជាបច្ចេកវិទ្យាថ្មីមានប្រសិទ្ធភាពខ្ពស់ក្នុងការបោកគក់សម្លៀកបំពាក់បានស្អាតល្អជាងគេ ហើយមិនធ្វើឱ្យខូចសាច់ក្រណាត់ និងមានម៉ូទ័របងើ្កនល្បឿនបង្វិលធុងបានកាន់តែលឿន ថាមពលរលកទឹកកាន់តែខ្លាំងក្នុងការបោកជម្រះក្អែល និងសម្អាតជាតិសាប៊ូ មិនធ្វើឱ្យធុងកាន់ក្អែល និងថែមទាំងជួយបន្ថែមទឹកលាងជម្រះខោអាវទោះបីជាលោកអ្នកប្រើសាប៊ូច្រើនក៏ដោយ។

2 . 6 Motion Direct Drive វាជាប្រព័ន្ធបោកគក់ 6 ចលនា បោកស្អាតដូចបោកដោយដៃ សម្អាតក្អែលដែលជាប់សិ្អតនៅក្នុងក្រណាត់បានស្អាតល្អ ម៉ាស៊ីនបោកគក់វិលឆ្លាស់គ្នាបានយ៉ាងឆាប់រហ័ស និងធ្វើការបោកគក់ក្រណាត់ថ្មមៗ ហើយបន្ថែមកម្លាំងបោកគក់ធ្វើឱ្យក្រណាត់ធ្លាក់ចុះទៅខាងក្រាមធុងបោកគក់ដើម្បីបន្ថែមការប៉ះគ្នារវាងក្រណាត់នឹងធុងបោកគក់បានកាន់តែស្អាតល្អ មិនធ្វើឱ្យខូចសាច់ក្រណាត់ ហើយលាងជម្រះសាប៊ូបានស្អាតល្អ និងមិនមានភាពជំពាក់គ្នារវាងសាច់ក្រណាត់។

3 . Tub Clean ជាមុខងារថែទាំអនាម័យក្នុងការសម្អាតកែ្អល និងក្លិនដែលជាប់នូវក្នុងធុងបោកគក់ ប្រព័ន្ធទឹកវិលកួចនៅក្នុងធុងធ្វើឱ្យភាពកខ្វក់រត់ទៅតាមរន្ធដែលនៅកៀនៗធុង ហើយធ្លាក់ចូលទៅក្នុងរន្ធតូចៗនៅខាងក្រោមធុង ធ្វើឱ្យភាពកខ្វក់ត្រូវបានសម្អាត និងកម្ចាត់ចេញនៅពេលដែលយើងបង្ហូរទឹកចេញ វាមានភាពងាយស្រួលដល់លោកអ្នកដែលមិនចាំបាច់លាងសម្អាតធុងដោយខ្លួនឯង គ្រាន់តែចុចលើកម្មវិធី Tub Clean វានឹងដំណើរការដោយខ្លួនឯងជាការស្រេច។

4 . Inverter Direct Drive ជាមុខងារសន្សំសំចៃអគ្គីសនីបានច្រើន មានម៉ូទ័រដែលផ្ដល់សំឡេងស្ងាត់ល្អ មានភាពរំញ័រតិចបំផុត ធន់រឹងមាំ ជាមួយការធានាទៅលើដុំម៉ូទ័ររយះពេល 10 ឆ្នាំទៀតផង៕

Advertisement