សម្លៀកបំពាក់​ម៉ាក Superdry បើកសម្ពោធ​ជា​ផ្លូវការ​ហាង​ទី1របស់ខ្លួន​នៅ​កម្ពុជា

ភ្នំពេញ៖ ម៉ាក​សញ្ញា​ហ្វេ​សិន​ដ៏​ទាន់សម័យ​របស់​អង់គ្លេស Superdry បាន​បើកសម្ពោធ​ហាង​ទីមួយ​របស់ខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​ទីផ្សារ​របស់ខ្លួន​មួយ​ជំហាន​បន្ថែមទៀត ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ស៊ី​ធី នា​នៅ​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018នេះ។

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ហាង​សម្លៀកបំពាក់​ម៉ាក Superdry ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​ក្រៃលែង​ជាមួយនឹង​វត្តមាន​តារា​កិត្តិយសល្បីៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប ព្រមទាំង​មាន​វត្តមាន​តារា​សម្តែង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ផងដែរ គឺ លោក Mark Prin ផងដែរ។

ទន្ទឹមនឹង​ការបើក​សម្ពោធ​ហាង​របស់ខ្លួន​នេះ ហាង Superdry បាន​នាំមក​ជូន​អតិថិជន​ទាំងអស់​នូវ​ឈុត​ខូ​លិ​កសិន​រដូវក្តៅ​ដ៏​ស្រស់ស្អាត ដែល​នឹង​ធ្វើឱ្យ​អ្នក​នឹកឃើញ​ដល់​ឆ្នេរសមុទ្រ​ពណ៌​មាស និង​ផ្ទៃសមុទ្រ​ពណ៌​ខៀវ។ Superdry SS18 បាន​បញ្ចេញ​នូវ​ការ​រចនា​ដែល​ប្រកបដោយ​ផាសុកភាព​លាយ​បញ្ចូល​នូវ​ម៉ូដ​ស្អាត​ទាក់ទាញ ធ្វើឱ្យ​អ្នក​ពាក់​មាន​ទំនុកចិត្ត​ទ្វេដង។

ដោយឡែក សម្លៀកបំពាក់​បុរស ត្រូវបាន​រចនា​ឡើង​ប្រកបដោយ​ថាមពល និង​រស់​រវើក​ក្នុង​រដូវ​នេះ ដោយ​អាច​ប្រើ​បាន​សឹង​គ្រប់​កាលៈទេសៈ។ ការ​រចនា​ពិសេស​នេះ​គឺ​ការ​រចនា​បែប​មាន​ស្រទាប់ មើល​ទៅជា​ស្ទីល​ទាន់សម័យ ងាយស្រួល​ពាក់ បូករួម​នឹង​ការផ្តោត​សំខាន់​ទៅលើ​គុណភាព​សម្លៀកបំពាក់​ផងដែរ។
អ្វីដែល​ពិសេស​នោះ ខូ​លិ​កសិន​រដូវក្តៅ Superdry ត្រូវបាន​រចនា​ឡើង ដើម្បី​ធ្វើឱ្យ​ការលេង​កីឡា ធ្វើដំណើរ​កម្សាន្ត និង​ដំណើរ​ផ្សងព្រេង​នៅ​ខាងក្រៅ​របស់​អ្នក ពោរពេញ​ដោយ​ថាមពល ហើយ​ក្លាយជា​អនុស្សាវរីយ៍​រដូវក្តៅ​ដ៏​សប្បាយរីករាយ។

ហាង​ទី1 របស់ Superdry Cambodia ស្ថិតនៅក្នុង​ហាង​លេខ T014 ជាន់​ផ្ទាល់​ដី ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ផ្លូវ​លេខ 1003 ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

មាក​សញ្ញា Superdry ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ2003 បន្ទាប់ពី​មានការ​ជំរុញ​ចិត្ត​មួយ​ក្នុង​ដំណើរ​ទៅកាន់​ទីក្រុង​តូ​ក្យូ ដែលមាន​បំណង​បង្កើត​សម្លៀកបំពាក់​ដែល​ភាព​ដាច់ដោយឡែក និង​លេចធ្លោ តាមរយៈ​រូបភាព​សិល្ប​របស់​ជប៉ុន និង​រស​និយម​បែប​បុរាណ​របស់​អាមេរិក បូករួម​នឹង​ការ​ថ្នៃ​ប្រឌិត​ថ្មី​តាមបែប​អង់គ្លេស។ Superdry គឺ​ម៉ាក​សញ្ញា​សម្លៀកបំពាក់​ដែល​រចនា​ឡើង ដើម្បី​ឆ្លុះបញ្ចាំង​ពី​អត្តចរិត និង​ស្ទីល​របស់​អ្នក​ពាក់ តែ​មិន​កំណត់​អាយុ មាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ។ Superdry មាន​ហាង​ចំនួន169 នៅក្នុង45ប្រទេស ដែល​រួមមាន​ហាងល្បីៗនៅ​ទីក្រុង​ឡុង​ដ៍ ញូវយ៉ក ប៊ែ​រ​ឡាំង បូ​ឡូញ និង​ប្រេ​ស៊ី​ល​ផងដែរ៕

Advertisement