ធនាគារ FTB  និង​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេចុះ​អនុស្សរណៈ​យោគយល់​លើ​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស

ភ្នំពេញ៖ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដើម្បី​សហ​ប្រតិ​ប​តិ្ត​ការ លើ​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស ជូន​ដល់​អតិថិជន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី  ក្រោម​ការអនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ ឥឡូវនេះ អតិថិជន​អាច​រីករាយ​ទទួល​ប្រាក់​ពី​បង ប្អូន សាច់ញាតិ ឬ​ដៃគូ​អាជីវកម្ម​នៅក្រៅ​ប្រទេស​ដែលមាន​សុវត្ថិភាព​ខ្ពស់ សេវា​លឿន​រហ័ស និង​តម្លៃ​សមរម្យ។

កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ស្ថាប័ន​ទាំងពីរ​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​បន្ថែមទៀត​ក្នុង​វិស័យ​ធនាគារ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ជិត ៧០ ម៉ឺន​នាក់ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នៅតាម​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០កន្លែង និង​មាន​ភ្នាក់ងារ​ផ្ទេរប្រាក់ អេ អឹម ខេ ជាង៣.០០០កន្លែង នៅ​ទូទាំងប្រទេស ដែល​ត្រូវការ​សេវា​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស។ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ជា​ធនាគារពាណិជ្ជ​ដំបូង​គេ និង​មាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន ជាពិសេស​ភាពខ្លាំង​រប​ស់ធ​នាគារ​ក្នុងការ​វិនិយោគ​លើ​បច្ចេកវិទ្យាថ្មីៗនៅពេល​បច្ចុប្បន្ន។

ដោយឡែក អេ អឹម ខេ ភីអិលស៊ី ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឈានមុខ​គេ​មួយ មាន​បណ្តាញ​ទូលំទូលាយ​ទូទាំងប្រទេស ។ ការចាប់​ដៃគូ​នេះ​នឹង​ផ្តល់​ភាពងាយស្រួល និង​អត្ថប្រយោជន៍​ជូន​ប្រជា ពលរដ្ឋ​ខ្មែរ​យើង​ដែលមាន​អាជីវកម្ម ឬ ធ្វើការ​នៅក្រៅ​ប្រទេស ហើយ​ចង់​ផ្ញើ​ប្រា​ក់មក​ឲ្យ​ឱ​ពុក​ម្តាយ ឬ​បងប្អូន ឫ​ដៃគូ​នៅ​ស្រុក​ខ្មែរ​ដែល​ភាគច្រើន​នៅ​ទីជនបទ។ សេវា​នេះ​ផ្តល់​ភាពងាយស្រួល មាន​សុវត្ថិភាព ចំណេញ​ពេលវេលា និង​មិន​ចំណាយ​សោហ៊ុយ​ធ្វើដំណើរ ដោយ​ពួកគាត់​អាច​ទៅ​ដក​ប្រា​ក់នៅ​ជិត​ផ្ទះ​គាត់​បាន។ សេវា​ផ្ទេរប្រាក់​នេះ​ក៏​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ប្រាក់ និង​ផ្ទេរប្រាក់​ទៅមក​គ្រប់​ប្រទេស ដោយសារ​ធនាគារ FTB មាន​ដៃគូ​ជាមួយ​ធនាគារធំៗនៅ​ជុំវិញ​ពិភពលោក។

អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ដូចជា៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)។ ធនាគារពាណិជ្ជ FTB ដែល​ផ្តោត​សំខាន់​លើ​ផលិតផល និង សេវាកម្ម​ខ្នាត​មធ្យម និង​ធំ មាន​ទីតាំង​ភាគច្រើន​នៅ​ខេត្ត​ក្រុងធំៗ មាន​ផលិតផល​និង​សេវា​ដូចជា ប្រាក់កម្ចី ប្រាក់​សន្សំ សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​ធនាគារ​តាម​អុ​ី​ន​ធឺ​ណិ​ត សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត សេវា​គ្រប់គ្រង​សាច់ប្រាក់​និង​សេវា​ធនាគារផ្សេងៗជាច្រើន​ទៀត៕

Advertisement