ខុន​ដូ Picasso City Garden សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​ហើយ

គម្រោង​លំនៅដ្ឋាន​បែប​ទំនើប​ចុងក្រោយ​របស់​សហ​ព័​ន្ឋ JU SHI នៃ ទីក្រុង​ហុងកុង “Picasso City Garden” បាន​ប្រារព្ធ​ពិធី​សម្ពោធ​ការលក់​ខុន​ដូរ​របស់ខ្លួន​ជា​ផ្លូវការ​នៅថ្ងៃនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក  ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​អញ្ជើញ​ជា​អធិបតី និង​មាន​ម្ចាស់​អាជីវកម្ម អ្នកជំនួញ​ក្នុងប្រទេស  កម្ពុជា និង​ចិន​ជាច្រើនរូប​ទៀត។ Picasso City Garden គឺជា​អគារ​ខុន​ដូរ​តែមួយគត់​នៅក្នុង​ទ្វីបអាស៊ី​ដែល​ត្រូវ​បានទទួល​សិទ្ធិ​ដោយ​ស្លាក​សញ្ញា​អន្តរជាតិ “Picasso” ។ នេះ​គឺជា​គម្រោង កម្រិត​កំពូល​នៃ​សិល្បៈ គឺជា​តំណាង​ស​ន្ទ​ស្សន៍​នៃ​លំនៅដ្ឋាន​បែប​ប្រណិត​នៅក្នុង​រាជធានី​ភ្នំពេញ។

ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​ប្រទេស​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ ហើយ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រាកំណើន GDP ខ្ពស់បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ សហ​ព័​ន្ឋ JU SHI នៃ​ទីក្រុង​ហុងកុង បាន​កំពុង​សម្លឹងមើល​សក្តានុពល​របស់​ប្រទេស​កម្ពុជា ហើយ​បាន​ចាប់​ដៃគូ​ជាមួយ Picasso ដើម្បី​បើក​ដំណើរការ ” Picasso City Garden ” នៅ​រាជធានី​ភ្នំពេញ​ដែល​បានទទួល​សិទ្ធ​ជា​ផ្លូវការ​ដោយ Picasso តែមួយគត់​នៅ​តំបន់​អាស៊ី ។

ស្ថាបត្យកម្ម​នៃ​ការសាងសង់ រួមទាំង​ការ​រចនា​តុបតែង​ផ្ទៃ​ខាងក្នុង​បែប Picasso ដើម្បី​បង្កើត​អគារ​ខុន​ដូ ដែលមាន​បែបផែន​សិល្បៈ​កំពូល។ គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​បឹង​កេងកង​ទី1 វា​ជា​អគារ​ខុន​ដូរ​មួយ​នេះ​ប្រើប្រាស់​វិធីសាស្ដ្រ​បន្ត​ជញ្ជាំង​ដែលមាន​លក្ខណៈ​ស្តង់ដារ​ខ្ពស់ ផ្គួប​ផ្សំ​នឹង​ការបុក​គ្រឹះ​ក្បូន លើក​កំពស់​ស​ន្ទ​ស្សន៍​សុវត្ថិភាព​នៃ​អគារ​កាន់តែ​ប្រសើរ​ទ្បើង។ គម្រោង​មួយ​នេះ ជា​គម្រោង​ដែល​ឈានមុខ​គេ​ក្នុង​ឧ​ស្សហកម្ម​សំណង់​ជាច្រើន​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន។

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក  ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា “ប្រទេស​កម្ពុ​ជាមាន​ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ល្អ​ដូចជា​សម្បូរ​ធនធាន​រ៉ែ ប្រជាសាស្ត្រ​វ័យក្មេង គោលនយោបាយ​វិនិយោគទុន​បើកចំហរ ហេ​ដ្ឋា​រចនា​សម្ពន្ធ​ដ៏​ល្អ ជាដើម ដែលជា​ហេតុ​ធ្វើអោយ​អត្រាកំណើន GDP មាន​សន្ទុះ 7% ក្នុង​មួយឆ្នាំ ដែល​នេះ​បង្ហាញថា ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​រីកចម្រើន​លឿន​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​នៅលើ​ពិភពលោក។ យើង​សូម​លើកទឹកចិត្ត​វិនិយោគិន​បរទេស ឬ​ក្រុមហ៊ុន​វិនិយោគ មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​អោយបាន​កាន់តែច្រើន​បន្ថែ​ម​ទៀត។ ជាពិសេស សូម​ស្វាគមន៍​ក្រុមហ៊ុន​បរទេស​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ដូចជា​សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង ដែល​បាន​បោះ​ជំ​ហ៊ាន​ចូលរួម​រីកចម្រើន​ជាមួយ​ប្រទេស​កម្ពុជា “។

ឯកឧត្តម ឧ​ត្ត​ម​សេនីយ​ឯក បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ហើយក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន T&B Import Export And Construction Co., Ltd. បានលើកឡើង​ផងដែរ​ថា “ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​កម្ពុជា ដែល​យើង​អាច​ខ្ចី​ដោយ​គោលនយោបាយ វិនិយោគទុន​បរទេស​នេះ ទាក់ទាញ​សហគ្រាស​បរទេស​ចូលមក ដើម្បី​នាំមក​នូវ​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​ក្នុងស្រុក ហើយ​ផ្នែក​អចលនទ្រព្យ​បានក្លាយ​ទៅជា​ឧស្សាហកម្ម​សសរស្តម្ភ​ដ៏​សំខាន់។ Picasso City Garden ជា​អ្នកវិនិយោគ​នៅលើ​ផ្នែក​អចលនទ្រព្យ​ជាច្រើន ហើយ​អនាគត​យើង​សង្ឃឹមថា នឹង​កាន់​តែមាន​គម្រោងកំពូលៗនាំមុខគេ​ក្នុង​ទីផ្សារ​នា​បណ្តា​ទីក្រុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា”។

សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង​មាន​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​បទពិសោធន៍​ផ្នែក​វិនិយោគ និង​មាន​ដៃគូរ​សហការ​នៅ​ទូទាំងប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍។ ប្រធាន​ក្រុមប្រឹក្សាភិបាល លោក Ye Wei Guo បាន​និយាយថា​ជា​យោងតាម​ការប្រែប្រួល​សេដ្ឋកិច្ច​របស់​ពិភពលោក​ថា អាស៊ីអាគ្នេយ៍ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​នាពេល​អនាគត ហើយ​កម្លាំង​រីកដុះដាល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា អាចមាន​សន្ទុះ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី និង​ជា​ប្រទេស​តែមួយ​ដែលមាន​ស្ថេរភាព​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​យើង ។ នេះ​ជាហេតុ​ដែល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង បង្កើន​ការវិនិយោគ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក្រៅពី​គម្រោង​អចលនទ្រព្យ នៅមាន​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ផងដែរ។

លោក Deng Zhen Yue អ្នកចាត់ការ​ទូទៅ​នៃ​សហ​ព័​ន្ឋ JU SHI នៃ​ទីក្រុង​ហុងកុង​បាន​យល់ថា​ជាមួយនឹង​ការកើនឡើង​យ៉ាង​លឿន​នៃ​អ្នក​ដែលមាន​ទ្រព្យសម្បត្តិ ខុន​ដូរ​បែប​សិល្បៈ និង​ជា​គម្រោង​អភិរក្ស និង​កាន់តែ​មានតម្លៃ។

” Picasso City Garden ” ដែលមាន​លក្ខណៈ​សាងសង់​ពិសេស ដែល​មិន​ធ្លាប់មាន​នៅក្នុង​ភ្នំពេញ បាន​បង្កើន​គុណភាព​នៃ​លំនៅដ្ឋាន​បែប​ប្រណីត ជាមួយនឹង​សេវាកម្ម​គ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធិភាព។ ក្រោយពី​សម្រេច​និង​ក្លាយជា​សូចនាករ នៃ​ភ្នំពេញ ដឹកនាំ​វិស័យ​អចលនទ្រព្យ​ភ្នំពេញ​ផ្សារភ្ជាប់​ទៅ​និង​អន្តរជាតិ ហើយនឹង​ឈានទៅ​កាន់​អនាគត។

គួរបញ្ជាក់​ផងដែរ​ថា សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង បាន​បង្កើតឡើង​នៅ​ក្រុង​ហុងកុង​កាលពី​ឆ្នាំ 2003  ក្នុងនាម​ជា​សហ​ព័​ន្ឋ​វិនិយោគ​ហិរញ្ញវត្ថុ ដែលមាន​អាជីវកម្ម​រួមមាន៖ អចលនទ្រព្យ​នៅក្រៅ​ប្រទេស ការទិញ​ទំនិញ​មូលធន ការគ្រប់គ្រង​ទ្រព្យសម្បត្តិ ហិរញ្ញប្បទាន​ឯកជន ធនាគារ​វិនិយោគ និង​ធនាគារឯកជន។ ជាមួយនឹង​បទពិសោធន៍​ហិរញ្ញវត្ថុ​រយៈពេល 15 ឆ្នាំ ព្រមទាំង​បទពិសោធន៍​ដ៏​សំបូរបែប​នៅក្នុង​ប្រតិបត្តិ​ការវិនិយោគ សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង   ផ្តល់នូវ​ឱកាស​វិនិយោគ​ដ៏​ល្អ​បំផុត និង​ឈានមុខ​គេ​សម្រាប់​សហគ្រាស និង​អ្នកវិនិយោគ៕

 

Advertisement