កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម6 ក្នុង​ពិភពលោក​ត្រូវបាន​ជ្រើសរើស​ដោយ UEFA និង HEINEKEN®

ភ្នំពេញ៖ កាល​ថ្ងៃទី ១៧ ខែមីនា ប្រទេស​កម្ពុ​ជាមាន​កិត្តិយស​ពិសេស​ក្នុងនាម​ជា​ប្រទេសមួយ​ក្នុងចំណោម ៦ប្រទេស​នៅក្នុង​ពិភពលោក ដែល​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំនេះ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®។

ក្រុមហ៊ុនស្រា​បៀរ Heineken® ប្រចាំ​កម្ពុជា​បាន​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជាង ១៩២ ដើម្បី​ដណ្តើមយក​ឱកាស​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League។ ដោយសារតែ​មានការ​គាំទ្រ​យ៉ាងច្រើន​ចំពោះ​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League និង​ដោយសារ​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ក៏ដូចជា​មាន​តំបន់​ទេសភាព​សម្រស់​ធ​ម្ម​ជាតិ​ដ៏​ស្រស់ស្អាត ប្រទេស​នេះ​ត្រូវបាន​ជាប់​ជា​ប្រទេស​បេក្ខភាព​ដ៏​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំនេះ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®។

ក្នុង​ប្រវត្តិសាស្ត្រ​ដប់​មួយឆ្នាំ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​បាន​ទៅដល់ ២៦ ប្រទេស​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក អាស៊ី អាមេរិក​ខាងត្បូង និង​អាមេរិក​ខាងជើង។ ឆ្នាំនេះ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ នេះ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នឹង​មកដល់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

កម្មវិធី​ដំណើរ​ទេសចរណ៍​រយៈពេល​បី​ថ្ងៃ​ត្រូវបាន​រៀបចំឡើង​ដោយ​ស្រា​បៀរ Heineken® ហើយ​កម្មវិធី​នេះ​នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​នូវ​ឱកាស​ផ្ទាល់​ក្នុងការ​ចូលរួម​ទទួលបាន​ភាព​រំភើប​រីករាយ​នៃ​ការ​ទស្សនាការ​ប្រកួត​នេះ​តាមរយៈ​យុទ្ធនាការ​របស់​ស្រា​បៀរ Heineken® ដែលមាន​ឈ្មោះថា “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់”។

ដោយសារតែ​កម្មវិធី​កីឡាបាល់ទាត់​អន្តរជាតិ​មិនដែល​ធ្លាប់​ធ្វើឡើង​នៅក្នុង​ប្រទេស​នេះ​ពីមុនមក ស្រា​បៀរ Heineken® មាន​កិត្តិយស​ណាស់​ក្នុងការ​ផ្តល់នូវ​ឱកាស​នេះ​ជូន​ដល់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា និង​កីឡាករ​កម្ពុជា​ដែលមាន​ទេពកោសល្យ ដែល​ពួកគេ​មិនមាន​ឱកាស​អាច​ទទួល​បាន​នូវ​បទពិសោធន៍​រំភើប​រីករាយ និង​អារម្មណ៍​រំជើបរំជួល​ចំពោះ​ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League ។

ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នៅក្នុង​ប្រទេស​កម្ពុជា និង​ឱកាស​សម្រាប់​អ្នកគាំទ្រ​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗនឹងធ្វើ​ការចេញផ្សាយ​ក្នុងពេលឆាប់ៗនេះ។

ចំពោះ​ព័ត៌មាន​លម្អិត សូម​ចូល​មើល​គេហទំព័រ www.facebook.com/Heineken
សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ទទួលខុសត្រូវ

Advertisement