ថ្ងៃបុណ្យ​ជាតិ​របស់​អូស្ត្រាលី រំឭក​មនុស្ស​ទូទៅ​ឱ្យ​ចេះ​ការពារ​ស្បែក​បញ្ចៀស​ជំងឺមហារីក

ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី 26 ខែ មករា ជនជាតិ​អូស្ត្រាលី​ទាំងអស់​ក្នុង​ពិភពលោក តែងតែ​ប្រារព្ធ​ពិធី​បុណ្យជាតិ​របស់ខ្លួន ដែល​ហៅថា Australia Day ដោយ​ក្នុងនោះ ក្រុមហ៊ុន​សាន់​ស្តុ​ប ប្រចាំ​នៅ​កម្ពុជា (Sunstop Cambodia) ដែលជា​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី ក៏​ចូលរួម​អបអរ​សា​រទ​ថ្ងៃបុណ្យ​ជាតិ ប្រទេស​អូស្ត្រាលី​ដែរ។

នៅលើ​ពិភពលោក ប្រទេស​ដែល​ទទួលរង​គ្រោះ​ដោយ​ជំងឺមហារីក​ស្បែក​ខ្ពស់​ជាងគេ គឺ​ប្រទេស​អូស្ត្រាលី ដោយសារតែ​ឥទ្ធិពល​នៃ ពន្លឺព្រះអាទិត្យ និង​កាំរស្មី​យូ​វី ដូច្នេះហើយ​ក្រុមហ៊ុន សាន់​ស្តុ​ប នៅឯ​ប្រទេស​អូស្ត្រាលី បាន​ផលិត​នូវ​ឡេ​ការពារ​កំដៅថ្ងៃ សាន់​ស្តុ​ប (Sunstop) ដែលមាន​គុណភាព​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​ដល់​ប្រជាជន​អូស្ត្រាលី ដែល​ចង់​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី ដែល​អាច​បណ្តាលឱ្យមាន​ជំងឺមហារីក​ស្បែក។ ក្រុមហ៊ុន​សាន់​ស្តុ​ប មិន​ត្រឹមតែ​ផលិត ឡេ​ការពារ​កំដៅថ្ងៃ សម្រាប់តែ​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ Sunstop ក៏ត្រូវ​បាន​នាំចូល មកកាន់​ទីផ្សា​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​បំពេញតម្រូវការ​ប្រជាជន​កម្ពុជា ដែល​ចង់​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី ក៏ដូចជា ការពារ​ស្បែក​ពី​ជំងឺមហារីក ជាមួយនឹង​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​ត្រូវបាន​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​ផ្នែក​សើ​ស្បែក។

គួរ​បញ្ចាក់​ផងដែរ​ថា ឡេ​ការពារ​កំដៅថ្ងៃ Sunstop បាន​បំពេញតម្រូវការ​របស់​ប្រជាជន​អូស្ត្រាលី ក៏ដូចជា​ប្រជាជន​ទូទាំង​ពិភពលោក អស់​រយៈពេល​ប្រហែលជា 3 ទសវត្សរ៍​មកហើយ ដោយ​សាន់​ស្តុ​ប មាន​លក់​នៅក្នុង​ប្រទេស​ចំនួន 25 ទូទាំង​ពិភពលោក ហើយ​សាន់​ស្តុ​ប ត្រូវបាន​ចុះ​ក្នុង​បញ្ជី​នៃ​ស្ថាប័ន TGA តាំងពី​ឆ្នាំ 1985  មកម្ល៉េះ (ដែល​ស្ថាប័ន TGA គឺជា​ផ្នែក​មួយ​នៃ​នាយក​ដ្នា​ន​សុខាភិបាល​នៃ​ប្រទេស​អូស្ត្រាលី)។ ចំណែកឯ​ប្រទេស​កម្ពុជា​វិញ សាន់​ស្តុ​ប មាន​វត្តមាន​ជាង 2 ទសវត្សរ៍​មកហើយ​ដែរ ដោយ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រជាជន​ខ្មែរ​គ្រប់​វ័យ ព្រោះថា សាន់​ស្តុ​ប គឺជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ មាន​សារធាតុ​ផ្សំ​ភាគច្រើន​គឺជា​សារធាតុ​ថ្នាំពេទ្យ ដូច្នេះ​វា​ការពារ​កំដៅថ្ងៃ​បានល្អ ។

ផលិតផល​ឡេ​ការពារ​កំដៅថ្ងៃ សាន់​ស្តុ​ប ចែកចេញជា2ប្រភេទ គឺ ប្រភេទ SPF 30+ និង SPF 50+។ សម្រាប់​ឡេ​ការពារ​កំដៅថ្ងៃ សាន់​ស្តុ​ប SPF 30+ គឺជា​ឡេ​ការពារ​កំដៅថ្ងៃ​សម្រាប់​មនុស្ស​ទូទៅ ដែល​ចង់​ការពារ​ស្បែក​ពី​កំដៅ​ថ្ងៃជា​រៀងរាល់ថ្ងៃ។ ដោយឡែក​ចំពោះ​ប្រភេទ SPF 50+ វិញ គឺ​សម្រាប់​អ្នក​ដែល​ចង់​ទទួលបាន​ការការពារ​ខ្លាំង ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្វើការ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​លើសពី 4 ម៉ោង ឬ អ្នក​ដែលមាន​ស្បែ​កស ហើយ​ងាយ​នឹង​ប្រតិកម្ម​នៅពេល​ត្រូវ​ពន្លឺ​ថ្ងៃ។ ម្យ៉ាងទៀត​អ្វីដែល​ល្អ​សម្រាប់​ឡេ​ការពារ​កំដៅថ្ងៃ​ទាំង2នេះ​គឺ អាច​ប្រើ​បាន​ទាំង​ដងខ្លួន និង​ផ្ទៃមុខ ហើយ​កូនក្មេង​ក៏​អាច​ប្រើ​បានដែរ។ ឡេ​ការពារ​កំដៅថ្ងៃ សាន់​ស្តុ​ប ក៏​អាច​ប្រើ​ជំនួស​ម្សៅ​ទ្រនាប់ មុនពេល​តុបតែង​មុខ​ក៏បាន។ ឡេ​លាប​ការពារ​កំដៅថ្ងៃ Sunstop SPF 30+ មាន2ចំណុះ – ដប​តូច ចំណុះ 45ml (រាង​តូច​ល្មម ងាយស្រួល​យក​ទុកដាក់​តាម​ខ្លួន) ។ ដប​ធំ ចំណុះ 120ml (ដប​ធំ​ប្រើ​បានយូរ)។

  • ឡេ​លាប​ការពារ​កំដៅថ្ងៃ Sunstop SPF 50+ មាន​តែមួយ​ចំណុះ​ប៉ុណ្ណោះ​គឺ ចំណុះ 50ml។

សាន់​ស្តុ​ប គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ចង់​ការពារ​ស្បែក​ពី​កាំរស្មី យូ​វី ក៏ដូចជា​ជំងឺមហារីក​ស្បែក សូម្បីតែ​កញ្ញា ពេជ្រ សោភា ដែលជា​តារាចំរៀង​ដ៏​ល្បី ក៏​ប្រើប្រាស់ ឡេ​ការពារ​កំដៅថ្ងៃ Sunstop ជា​រៀងរាល់ថ្ងៃ​ដែរ។ សាន់​ស្តុ​ប មាន​លក់​នៅ​គ្រប់ ឱសថស្ថាន​តូចធំ​នានា​ទូទាំងប្រទេស​កម្ពុជា។ ប្រសិនបើ​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ អ្នក​អាច​រក​ជាវ​នៅតាម​បណ្តាល​ផ្សារ​ទំនើប តូចធំ ឱសថស្ថាន​ម្តុំ​ផ្សា​អូឡាំពិក ឬ ឱសថស្ថាន​ម្តុំ​ផ្សា​តាប៉ាង ចំណែកឯ​អ្នករស់នៅ​បណ្តាល​ខេត្តផ្សេងៗ លោក​អាច​រក​ជាវ​បាន​នៅតាម​បណ្តាល ផ្សារ​ម៉ា​ត ឬ ឱសថស្ថាន​នៅក្នុង​តំ​នប់​ដែល​អ្នករស់នៅ។ សំរាប់​ពត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្ទាល់ www.facebook.com/SunstopCambodia

សាន់​ស្តុ​ប គឺជា​ផលិតផល​ពិត​របស់​ប្រទេស​អូស្ត្រាលី!

Advertisement