ជ្រលង​កោង​របស់ LG OLED បានបង្ហាញ​នូវ​ភាព​ភ្ញាក់ផ្អើល​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​គ្រឿង​អេឡិចត្រូនិក CES 2018

បច្ចេកវិទ្យា​អេក្រង់ LG OLED បានធ្វើអោយ​អ​ថិ​តិ​ជន និង​អ្នកទស្សនា​នៅក្នុង​ព្រឹត្តិការណ៍ CES ភ្លឺភ្នែក នៅឯ​រដ្ឋ​ឡា​វេ​ហ្ហ្រា​ស (Las Vegas) សហរដ្ឋ​អា​មេ​រិច។ ឧត្តមភាព​បច្ចេកវិទ្យា​របស់ LG ត្រូវ​បា​លេច​រូបរាង​ឡើង​នៅក្នុង​អេក្រង់​រាង​កោង និង​ប៉ោង​របស់​ទូរទស្សន៍ OLED។

បច្ចេកវិទ្យា​អេក្រង់ LG OLED អាចបង្កើត​ភិ​ច​សែ​ល (Pixels) ដោយ​ខ្លួនឯង​សម្រាប់​ត្រួតពិនិត្យ​ភាព​ភ្លឺ​ច្បាស់​នៃ​រូបភាព និង​កម្រិត​គុណភាព​រូបភាព ដោយ​គ្មាន​បែងចែក​នូវ​ប្រភព​ពន្លឺ ដែល​ធ្វើឱ្យ​ការបង្ហាញ​មាន​លក្ខណៈ​ច្បាស់ ស្រាល ស្តើង និង​ផ្លាស់​ប្តួ​របា​ន​យ៉ាង​ល្អ។ ជាមួយនិង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​មួយ​នេះ LG អាច​ផ្តល់ជូន​នូវ Frame OLED ដែល​អាច​បត់បែន​គ្រប់​រូបភាព​ទៅលើ​ការងារ​អាជីវកម្ម B2B និង​អាច​ផ្លាស់ប្តូរ​តាម​ការចង់បាន​សម្រាប់​ការងារ​ដូចជា៖ ការងារ​សិល្បៈ និង​មុខងារ​ឌីជីថល​ផងដែរ។

នៅក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរណ៍​ក​គ្រឿង​អេឡិចត្រូនិក CES 2018, អតិថិជន​អាច​ទទួលបាន​បទពិសោធ​ន៍​ក្នុង​ការដើរ​ទស្សនា​ក្នុង​ជ្រលង​ដែលមាន​ប្រវែង 28 មែត្រ ជាមួយ​ផ្ទាំង LG OLED ដែលមាន​រូបរាង​ច្រើនជាង 90 ខោ​ង​ផត និង​មាន Frame អេក្រង់​ប៉ោង​រហូតដល់​ទៅ 156។

បច្ចេកវិទ្យា LG OLED បាន​បង្កើត​អេក្រង់​របស់​ទួ​រ​ទស្សន៍​ប្រភេទ​ថ្មី និង​ចុងក្រោយ​ដ៏​មហិមា​ដែល​អាច​ផ្តល់ជូន​នូវ​រូបភាព​យ៉ាង​ត្រ​ចេះ​ត្រចង់ ជាមួយនិង​ពណ៌​រូបភាព​ខ្មៅ​ដិត​ច្បាស់ ដែល​មើលទៅ​ហាក់បីដូច​ជាការ​ទស្សនា​ខាងក្រៅ​ផ្ទាល់ សូម្បីតែ​មើល​ពី​ចំហៀង​ក៏ដោយ។ នេះ​ជា​មោទនភាព​របស់ LG ដែល​បច្ចេកវិទ្យា OLED  របស់ខ្លួន​មាន​សមត្ថភាព​ក្នុង​ការបើក ឬ​បិទ​ភិ​ច​សែ​ល​ដោយ​ខ្លួនឯង ផ្តល់ជូន​នូវ​ការ​ទស្សនា​រូបភាពពិតៗ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក៕

Advertisement