មហា​គ្រួសារ​រថយន្ត Ford បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ ជាមួយនឹង​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន

បន្ទាប់ពី​បាន​សម្រាក បោះជុំរំ និង​ដើរ​កម្សាន្ត​នៅក្នុង​ប្រទេស​ថៃ​ចំនួន​ពីរ​ថ្ងៃ នៅពេលនេះ ក្បូន​រថយន្ត​មហា​គ្រួសារ Ford ដែលមាន​សមាជិក​ជាង 500នាក់ បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ ដើម្បី​វិញ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ ក្នុង​នោះគេ​សង្កេតឃើញថា អតិថិជន​របស់ Ford ដែល​បាន​ចូលរួម​នៅក្នុង​ដំណើរការ​កម្សាន្ត Ford ADVENTURE ម្នាក់ៗមាន​ទឹកមុខ​រីករាយ ជាពិសេស​ពួកគាត់​បាន​នាំមក​វិញ​នូវ​អនុស្សា​វី​យ៍​ជាច្រើន។

ដំណើរ​កម្សាន្ត​បោះជុំរំ ADVENTURE រយៈពេល 4ថ្ងៃ 3យប់​នេះ គឺមាន​ការរាំរែក និង​លេងល្បែង​កម្សាន្ត នាពេល​រាត្រី ដោយមាន​អាហារ​ពិសារ យ៉ាង​ឆ្ងាញ់​ពិសារ អម​ដោយសារ​ការប្រគំ​តន្ត្រី យ៉ាង​កងរំពង និង​មាន​កងកម្លាំង​ជាច្រើន​នាក់ ទាំង​ខ្មែរ-ថៃ បាន​ការពារ​សន្ដិសុខ​គ្រប់​ទីកន្លែង ដែល​ញាំ​ង​ឲ្យ​កម្មវិធី កាន់តែ​សប្បាយរីករាយ ថែម​មួយកម្រិត​ទៀត ។

រយៈពេល 2ថ្ងៃ នៅលើ​ទឹកដី​ថៃ អ្នកចូលរួម​ទាំងអស់ មានឱកាស​ដើរ​ទិញ​ទំនិញ ជាច្រើន​សំបូរបែប ក្នុងតម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប Central Plaza និង​ផ្សារ​ទំនើប​បោះ​ដុំ Makro នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ផងដែរ ជាពិសេស​គឺ​បាន​ចូល​លេង​កម្សាន្ត​ក្នុង​សួន NONGNOOCHPATTAYA  និង​ភ្នំ​ព្រះ (ព្រះធំ​ឆ្លាក់​ជាប់​ភ្នំ នៅ​តំបន់​ប៉ាត់​តា​យ៉ា) ព្រមទាំង​បាន​ថតរូប​អនុស្សា​វី​យ៍​ជាច្រើន​ទៀតផង។

គួរបញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត FORD Adventure រៀបចំ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) នៅ​កម្ពុជា​នេះ គឺ​មានការ​ឧបត្ថម្ភក​ម្ម​វិធី ដោយ​ក្រុមហ៊ុន តូ​តា​ល់ ខេ​ម​បូ​ឌា (TOTAL CAMBODGE) ដែលជា​ប្រេងឥន្ធនៈ ឈានមុខ​គេ​នៅ​កម្ពុជា និង ភេសជ្ជៈ Pepsi របស់​ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏​មានការ​ចូលរួម សហការ​ជាមួយ ក្រុមហ៊ុន​សំបក​កង់ Coopertires និង​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken, Bar.B.Q Plaza, Dairy Queen និង Krispy Kreme។

សូមបញ្ជាក់ថា ដំណើរ​កម្សាន្ត​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ2007 ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ2008 ទៅកាន់​ខេត្តរតនគិរី , ឆ្នាំ2009 ទៅកាន់​ខេត្ត​ប៉ៃលិន, ឆ្នាំ2010 និង​ឆ្នាំ2011 ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ , ឆ្នាំ2012 ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ2013 ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត , ឆ្នាំ2014 ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ ,  ឆ្នាំ2015 ទៅកាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ និង​ឆ្នាំ2016 ទៅកាន់​ខេត្ត​បុរី​រាម ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់៕

Advertisement